ស្រវឹង​បើកឡាន​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​អស់​១០​ផ្ទាំង​ បង្ក​ឲ្យ​រថយន្ត​ពីរ​គ្រឿង​ទៀត​បុក​បន្ត​គ្នា​

ស្រវឹង​បើកឡាន​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​អស់​១០​ផ្ទាំង​ បង្ក​ឲ្យ​រថយន្ត​ពីរ​គ្រឿង​ទៀត​បុក​បន្ត​គ្នា​

ភ្នំពេញ ៖ រថយន្ត​កូរេ​មួយ​គ្រឿង​ដោយសារ​អ្នកបើកបរ​ស្រវឹង​ បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​អស់​ចំនួន​១០​ផ្ទាំង​ជា​បន្ដ​បន្ទាប់ ភ្លាមៗ​នោះ​នៅ​ពេល​រថយន្ត​បង្ក​ជ្រុល​ឡើង​ទៅលើ​ខឿន​ចិញ្ចើម​ផ្លូវ​វិញ​បង្ក​ឲ្យ​រថយន្ត​ពីរ​គ្រឿង​ទៀត​បើកបរ​បញ្ច្រាស​ទិស​គ្នា ​មិនបាន​ចាប់អារម្មណ៍​បាន​បុក​បន្ដ​កន្ទុយ​គ្នា​ខូចខាត​ធ្ងន់ធ្ងរ​ថែមទៀត។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៤​និង២០​នាទី​ទៀបភ្លឺ ​ឈាន​ចូល​ថ្ងៃទី​០១​ ខែមេសា​ ឆ្នាំ​២០១៦​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​មុខ​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ​ស្ថិត​ក្នុង​ភូមិ​ក្បាលដំរី​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ដ​កូរ៉េ​ពណ៌​សរ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D1952​បើកបរ​ពីរ​លិច​ទៅ​កើត​។ រថយន្ត​រងគ្រោះ​ម៉ាក​លុច​ស៊ីស​RX330​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AI5565​បើកបរ​ពីរ​កើ​តទៅ​លិច​ខូចខាត​មួយ​កំណាត់​ក្រោយ​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុង​ ពណ៌​ទឹកសមុទ្រ​ឆ្នូត​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M3701​បើកបរ​ពីរ​កើ​តទៅ​លិច​ស្រប​ទិសដៅ​នឹង​រថយន្ត​លុច​ស៊ីស។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ពី​កើ​តទៅ​លិច​ដោយ​ស្ថាន​ភាព​ស្រវឹង​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​មុនដំបូង​អស់​3​ផ្ទាំង​បន្ទាប់មក​បាន​បន្តិច​បា​ន​រេ​មក​បុក​នាំង​ដែក​ម្តង​ទៀត​សរុប​អស់​១០​ផ្ទាំង​ ហើយ​បើក​ឡើងលើ​ឃឿន​តាម​ចិញ្ចើម​ផ្លូវ​រួច​បើកទ្វារ​រត់​បាត់។

ប្រភព​បន្ដ​ថា ​លុះ​បាន​បន្តិច​មក​មាន​រថ​យន្ត​មួយ​គ្រឿង​ម៉ាក​លុច​ស៊ីស​RX330​បាន​វាក់​អឺ​ជាមួយ​រថយន្ដ​បង្ក​បាន​ជាន់​ហ្វ្រាំង​ឈប់​ហើយ​ស្រាប់ ​តែ​មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​មួយ​គ្រឿង​ទៀត​បើក​មកពី​ក្រោយ​ជាន់​ហ្វ្រាំង​មិន​ទាន់បាន​បុក​រថយន្ត​លុច​ស៊ីស​ពីរ​ក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ខូចខាត​ទាំងសងខាង​យ៉ាង​ធ្ងន់ធ្ងរ​។

ក្រោយពេល​កើតហេតុ​ខាង​នគរបាល​ចរាចរណ៍​ក្រុង ​បាន​មក​ដល់​អោយ​ភាគី​ខាង​រថយន្ត​លុច​ស៊ីស​និងរ​យន្ត​សាំង​យ៉ុង​ចរចា​គ្នា​ ដោយ​សម្រួល​សុំ​ស្មើហើយ​រថយន្ត​លុច​ស៊ីស​យល់ព្រម​តាម​សំណើ​។ រីឯ​រថយន្ត​កូរ៉េ​បង្កហេតុ​ខាងលើ​ត្រូវ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​យក​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕