រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ឡើង​ស្ពាន​អ្នក​លឿង​មិន​រួច​ ដោះ​កន្ទុយ​ចោល ​បង្ក​ការ​កកស្ទះ​កណ្ដាល​ស្ពាន​

រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ឡើង​ស្ពាន​អ្នក​លឿង​មិន​រួច​ ដោះ​កន្ទុយ​ចោល ​បង្ក​ការ​កកស្ទះ​កណ្ដាល​ស្ពាន​

ព្រៃវែង ៖ រថយន្ត កុងតឺន័រ​របស់​ក្រុមហ៊ុន​សូ ​ងួន​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​4A0382​មួយ​គ្រឿង​ ដែល​មាន​ទិសដៅ​មកពី​ស្វាយរៀង​ ទៅ​ភ្នំពេញ​បើក​ឡើង​ស្ពាន​មិន​រួច​ ខណៈ​មកដល់​ចំណោត​ពាក់​កណ្ដាល​ស្ពាន ​និង​ពាក់​កណ្ដាល​គល់​ស្ពាន។

ហេតុការណ៍​ខាង​លើ​បាន​កើត​ឡើង​កាលពី​យប់​ថ្ងៃទី​៣១ ​ខែមីនា ឆ្នាំ២០១៦ ក្រោយពេល​ឡើង​មិន​រួច​ក៏បាន​ឈប់​រថយន្ត​ និង​យក​កំណល់​ឈើ​កល់ ​ហើយ​ដោះ​កន្ទុយ​ចេញ​ដល់​ព្រឹក​ថ្ងៃទី​១ ​វេលា​ម៉ោង​៧​តៃកុង​បាន​ហៅ​រថយន្ត​កុងតឺន័រ​​មួយ​គ្រឿង​ទៀត ​មក​សណ្ដោង​​កុងតឺន័រ​នោះ​ឡើង​ស្ពាន​ហើយ​ឲ្យ​​កុងតឺន័រ​មួយទៀត​នោះ​ មក​សណ្ដោង​កន្ទុយ​នោះ​វិញ​។ តែ​អ្វី​ដែល​មិន​គួរ​នោះ​ គឺ​ឡាន​កុងតឺន័រ​ពីរ​គ្រឿង​សណ្ដោង​គ្នា​ឡើង​ស្ពាន​ ហើយ​ប្រើ​ខ្សែកាប​តូច​មួយ​តែប៉ុណ្ណោះ​។ ហើយ​នៅ​ក្នុង​ខណៈ​នោះ​សមត្ថកិច្ច​ទាំង​ត្រើយ​ខាងលិច​ និង​ខាង​កើត​បាន​មក​ជួយ​សម្រួល​ចរាចរណ៍​ផង​ដែរ​។ ហើយ​សមត្ថកិច្ច​ជញ្ជីង​ថ្លឹង​រថយន្ត​ក៏បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ដែរ​ថា រថយន្ត​​កុងតឺន័រ​ខាង​លើ​នោះ​ មិន​បាន​ផ្ទុក​ទម្ងន់​លើស​នោះ​ទេ​ ហើយ​បញ្ហា​រថយន្ត​ឡើង​ស្ពាន​មិន​រួច​ គឺ​បណ្ដាល​មក​ពី​រថយន្ត​នោះ​មាន​បញ្ហា​បច្ចេកទេស​។ ហើយ​ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ពាក់ព័ន្ធ​ករណី​ខាង​លើ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​រាយការណ៍​ដល់​អគ្គស្នងការ​ហើយ​អគ្គ​បាន​បញ្ជា​ឲ្យ​យក​រថយន្ត​នោះ​ទៅ​សួរនាំ ​នៅ​ឯ​ស្នងការ​ផង​ដែរ​៕