ចាប់ពី​ឆ្នាំ​២០០៧​ រហូតដល់​ខែ​មីនា​២០១៦​ កម្ពុជា​បាន​ជួយសង្គ្រោះ សម្រួល​ការងារ និង​ជួយ​ពលរដ្ឋ​ខ្មែរ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ជាង​៦៧.០០០​នាក់​

ចាប់ពី​ឆ្នាំ​២០០៧​ រហូតដល់​ខែ​មីនា​២០១៦​ កម្ពុជា​បាន​ជួយសង្គ្រោះ សម្រួល​ការងារ និង​ជួយ​ពលរដ្ឋ​ខ្មែរ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ជាង​៦៧.០០០​នាក់​



ភ្នំពេញ ​៖ មន្ត្រី​អ្នកនាំពាក្យ​បាន​អះអាង​ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថានទូត ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ក្រៅ​ប្រទេស​បាន​ជួយ​ដោះស្រាយ​បញ្ហា ដែល​កើតមានឡើង​ចំពោះ​ពលរដ្ឋ​ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស​ជាអាទិ៍ ពលករ ពល​ការិនី និង​ស្ត្រី​ខ្មែរ ដែល​ទៅ​ធ្វើ​ការ ឬ​ទៅ​រៀបការ​ជាមួយ​ជនបរទេស ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ក្រៅ​ប្រទេស ការ​រំលោភបំពាន​ផ្សេងៗ ពី​សំណាក់​និយោជក​មក​លើ​ពលករ ពល​ការិនី​ខ្មែរ ផ្ដល់​ការ​គាំទ្រ​ផ្នែក​ច្បាប់ (​ផ្ដល់​មេធាវី​ពេល​ឡើង​តុលាការ​) ការ​ទាមទារ​សំណង​ផ្សេងៗ ធ្វើ​ទំនាក់ទំនង និង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រទេស​តាំងនៅ​ឲ្យ​ជួយ​សម្រួល​ផ្តល់​ប័ណ្ណ​ការងារ និង​ទិដ្ឋាការ​ស្នាក់នៅ​ជូន​ពលករ ពល​ការិនី​ជាដើម។

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦ បាន​អះអាង​ថា ជាក់ស្ដែង​ចាប់​តាំងពី​ឆ្នាំ​២០០៧ ដល់​ខែ​មីនា ឆ្នាំ​២០១៦​នេះ ក្រសួង​ការ​បរទេស​ លោក ជុំ សុន្ទរី បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថានទូត និង​ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា នៅ​ក្រៅ​ប្រទេស​បាន ទី​១-​ជួយសង្គ្រោះ និង​សម្រួល​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជូន​ពលរដ្ឋ​ខ្មែរ​បាន​ចំនួន​៩៨​នាក់ ក្នុង​នោះ​មាន ក​,ស្ត្រី​រងគ្រោះ​ចំនួន​១៣​នាក់ ពី​ប្រទេស​ចិន ខ​,ពលករ​-​ពល​ការិនី ចំនួន​៣៨​នាក់ ពី​ប្រទេស​ម៉ាឡេស៊ី គ​,ពល​ការិនី​រងគ្រោះ​ចំនួន​០១​នាក់​ពី​ប្រទេស​ឡាវ ឃ​,ពល​ការិនី​រង​គ្រោះ​ចំនួន​០១​នាក់ ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ង​,ពលរដ្ឋ​កម្ពុជា​ចំនួន​០២​នាក់ ពី​ប្រទេស​រុស្ស៊ី ច​, ពលរដ្ឋ​កម្ពុជា​ចំនួន​៣៦​នាក់ ពី​ប្រទេស​វៀតណាម (៥​នាក់​ស្ត្រី​រងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស និង​៣១​នាក់ ចូល​ទៅ​លក់​ឆ្នោត​ខុសច្បាប់​) ឆ​,​ពលករ​ចំនួន​០៧​នាក់ ពី​ប្រទេស​ថៃ។

ទី​២-សម្រួលការ​បញ្ជូន​ពលករ​-​ពល​ការិនី​កម្ពុជា ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តាម MoU ចំនួន ២១.៤៨៥​នាក់ ក្នុង​នោះ ក​,៦.៩០៥​នាក់ នៅ​ខែ​មករា ឆ្នាំ​២០១៦ ខ​,៦.៨២៩​នាក់ នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៦ គ​,៧.៧៥១​នាក់ នៅ​ខែ​មីនា ឆ្នាំ​២០១៦ (​ពី​ថ្ងៃ​ទី​១-៣១​មីនា​)។

ទី​៣-សម្រួលការ​បញ្ជូន​ពលករ​-​ពល​ការិនី​ខ្មែរ ទៅ​ធ្វើ​ការ​នៅ​សាធារណរដ្ឋ​កូរ៉េ ដោយ​ក្រសួង​ការងារ​កម្ពុជា​ចំនួន​១.៣៦៨​នាក់ ក្នុង​នោះ ក​,៣៥៣​នាក់ នៅ​ខែ​មករា ឆ្នាំ​២០១៦ ខ​,​២៧៨​នាក់ នៅ​ខែ កុម្ភៈ ឆ្នាំ​២០១៦ គ​,៧៣៧​នាក់ នៅ​ខែ​មីនា ឆ្នាំ​២០១៦។
លោក ជុំ សុន្ទរី បញ្ជាក់​ថា ចាប់ពី​ឆ្នាំ​២០០៧ រហូតដល់​ខែ​មីនា ឆ្នាំ​២០១៦​នេះ ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិ បាន​សម្រួល​ពលករ​-​ពល​ការិនី​ខ្មែរ ទៅ​ធ្វើ​ការ​នៅ​សាធារណរដ្ឋ​កូរ៉េ ចំនួន​៤៤.១៩៤​នាក់។

ដោយឡែក​ ចំពោះ​ហេតុការណ៍​នៃ​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុង​ក្លឿ ប្រទេស​ថៃ ជាមួយ​ក្រុម​ស៊ើប​អង្កេត​ថៃ មកពី​ទីក្រុង​បាងកក ដែល​បាន​ចុះ​ទៅ​ពិនិត្យ​កម្មសិទ្ធិបញ្ញា​នៅ​ផ្សារ​នោះ កាលពី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ និង​បញ្ហា​ដែល​កើតមាន​ឡើងជា​បន្តបន្ទាប់​របស់​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ក្នុង​ផ្សារ​រ៉ុង​ក្លឿ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាន​ឯក​អគ្គរាជទូត​កម្ពុជា​នៅ​បាងកក និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ នៅ​ខេត្ត​តាកែវ បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​កម្ពុជា​ខិតខំ​ឈ្មុសឈ្មុល​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​របស់​ថៃ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​ជួយ​ដល់​អាជីវករ​ខ្មែរ​យើង។

លោក ជុំ សុន្ទរី បញ្ជាក់​ទៀត​ថា ដោយសារ​មានការ​យកចិត្តទុកដាក់​ខ្លាំង​ក្នុង​ការ​រក​ដំណោះ​ស្រាយ ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​កម្ពុជា អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​ថៃ​បាន​ពន្យារ​ពេល​ការ​ចុះ​បោសសំអាត​ទំនិញ​កម្មសិទ្ធិបញ្ញា ដែល​អាជីវករ​ខ្មែរ​យើង​ដាក់​លក់​នៅ​ផ្សារ​រ៉ុង​ក្លឿ រហូតដល់​ចុងខែ​មេសា ឆ្នាំ​២០១៦៕

ចាប់ពី​ឆ្នាំ​២០០៧​ រហូតដល់​ខែ​មីនា​២០១៦​ កម្ពុជា​បាន​ជួយសង្គ្រោះ សម្រួល​ការងារ និង​ជួយ​ពលរដ្ឋ​ខ្មែរ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ជាង​៦៧.០០០​នាក់​

ចាប់ពី​ឆ្នាំ​២០០៧​ រហូតដល់​ខែ​មីនា​២០១៦​ កម្ពុជា​បាន​ជួយសង្គ្រោះ សម្រួល​ការងារ និង​ជួយ​ពលរដ្ឋ​ខ្មែរ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​ជាង​៦៧.០០០​នាក់​