កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២​អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត​ ស្តីពី​បញ្ហា​ប្រឈម​នៅ​ក្នុង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​

កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២​អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត​ ស្តីពី​បញ្ហា​ប្រឈម​នៅ​ក្នុង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦​នេះ ​នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយ​មានជ័យ​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២​អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត ​ស្ដីពី​បញ្ហា​ប្រឈម​របស់​ប្រធាន​មន្ទីរ​ និង​អង្គភាព​ជុំវិញ​ខេត្ត​។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​លោក​អ៊ុង អឿន ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត លោក​សួន បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​សរុប​ចំនួន​៦០​នាក់ ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ​។

លោក​អ៊ុង ​អឿន​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​ថា​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២ អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត​នេះ​ក្រុមការងារ​ធ្វើការ​ពិនិត្យ ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់ ​ស្តីពី​បញ្ហា​ប្រឈម​នៅ​ក្នុង​មន្ទីរ​និង​អង្គភាព​ផ្សេងៗ​ដែល​បាន​អនុវត្ត​រយៈពេល​កន្លងមក​។

លោក​អ៊ុង​ អឿន​បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ​ក៏បាន​ពិនិត្យ ពិភាក្សា​និង​ធ្វើ​សេចក្តី​អនុម័ត​សេចក្តីព្រាង​របាយការណ៍ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​សាលាខេត្ត​ប្រចាំ​ឆ្នាំ​២០១៦​ផង​ដែរ។

លោក​អ៊ុង ​អឿន​បាន​បញ្ជាក់​ទៀត​ថា ​បញ្ហា​ផ្សេងៗ​ដូចជា​ការងារ​សន្តិសុខ​សង្គម​ និង​សន្តិសុខ​នៅ​តាម​ព្រំដែន ការងារ​ធារាសាស្ត្រ ការងារ​កសិកម្ម​ និង​បង្ការ​អគ្គីភ័យ ការងារ​ទប់ស្កាត់​គ្រោះថ្នាក់​
ចរាចរណ៍ ការងារ​ទប់ស្កាត់​គ្រឿងញៀន ការងារ​ទប់ស្កាត់​បទ​ល្មើស​ទំនិញ​គេច​ពន្ធ ការងារ​អត្តសញ្ញាណប័ណ្ណ ​និង​សៀវភៅ​គ្រួសារ ការងារ​បរិស្ថាន​និង​សោភ័ណភាព​ទីក្រុង ការងារ​អប់រំ​ការងារ​សុវត្ថិភាព គុណភាព​ចំណីអាហារ​និង​អនាម័យ​ជាដើម​។ ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ធ្វើការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅលើ​បញ្ហា​ទឹក​លោក​សួន​បវរ​សូម​ឲ្យ​អ្នក​វិនិយោគ​ទឹក​ស្អាត​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ពេល​ខ្វះ​ទឹក​ត្រូវ​គិតគូរ​រក​ប្រភព​ទឹក​ដោយ​ខ្លួនឯង​ត្រូវ​ប្រជុំ​ជាមួយ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​។​លោក​សួន​បវរ​បាន​បញ្ជាក់​ទៀតថា ​បច្ចុប្បន្ន អូរ ប្រឡាយ ស្ទឹង​មាន​ច្រើនតែ​ត្រូវ​រីង​ហួត​អស់​ក្នុង​ចំណុច​នេះ​យើង​ត្រូវ​ចាប់អារម្មណ៍​ទាំង​អស់គ្នា​ក្នុង​កំឡុង​ពេល​នេះ​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង​អាច​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​ជាយថាហេតុ​ផ្សេងៗ​ដូច្នេះ​អាជ្ញាធរ​ត្រូវ​ត្រៀម​លក្ខណៈ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​មាន​បញ្ហា​ជាបន្ទាន់​៕