កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែនការ​ប្រតិបត្តិការ ដើម្បី​ធ្វើ​សមាហរណកម្ម​កុមារ​៣០%ពី​មណ្ឌល​ថែទាំ​កុមារ នៅ​ខេត្ត​សៀមរាប​

កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែនការ​ប្រតិបត្តិការ ដើម្បី​ធ្វើ​សមាហរណកម្ម​កុមារ​៣០%ពី​មណ្ឌល​ថែទាំ​កុមារ នៅ​ខេត្ត​សៀមរាប​



សៀមរាប ៖ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​បើក​កិច្ចប្រជុំ ស្តីពី​ការរៀបចំ​បង្រួបបង្រួម​គ្រួសារ​កុមារ ស្នាក់​នៅក្នុង មណ្ឌល​ថែទាំ​កុមារ​ឲ្យ​បាន​ចំនួន​៣០%​នៅ​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវនីតិសម្បទា លោកស្រី ស៊ិន ណ​ម ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្ត និង ជា​សមាជិកា​ក្រុមប្រឹក្សា​ខេត្តសៀមរាប ដោយមាន​អញ្ជើញ​ចូលរួម​ពី​មន្ត្រី ការងារ​មកពី​ក្រសួង មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ស្ត្រី និង កុមារ​មកពី​បណ្តា​ស្រុក មន្ទីរ អង្គភាព​ពាក់ព័ន្ធ អង្គារ​ជាតិ អន្តរ ជាតិ​ចំនួន​៧២​នាក់ ដែល​បាន​ចូលរួម ។

ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក​ស្រី ស៊ិន ណ​ម បាន​លើកឡើងថា ការផ្តល់សេវា​ថែទាំ​កុមារកំព្រា ដើម្បី​ធានា នូវ​ឧត្ដម​ប្រយោជន៍​សម្រាប់​កុមារ គឺ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់ លើ​ការអនុវត្ត​គោលនយោបាយ ស្តីពី​ការ​ថែ ទាំ​ជំនួស បទដ្ឋាន​អប្បបរមា ស្តីពី​ការថែទាំ​ជំនួស និង ការប្រកាស​ស្តីពី​នីតិវិធី​អនុវត្ត​គោលនយោបាយ ស្តីពី​ការថែទាំ ជំនួស​របស់​កុមារ តាមរយៈ​ការចុះ​ធ្វើ​អធិការកិច្ច និង ការ​បង្រួបបង្រួម​គ្រួសារ​ជាប្រចាំ របស់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​ខេត្ត ។ លោកជំទាវ​ក៏បាន​គូស​បញ្ជាក់ថា នៅ​ពេល​កម្ពុជា​មាន​សុខសន្តិភាព ពេញលេញ ធ្វើ​ឲ្យ​ប្រទេស​យើង​មាន​កិច្ច​អភិវឌ្ឍន៍​រីកចម្រើន ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី ។ ចំពោះ​វិស័យ​សង្គមកិច្ច ក៏បាន​ខិតខំ​ក្នុង​ការផ្តល់សេវា ដល់​កុមារកំព្រា កុមារ​ងាយ​រងគ្រោះ ដោយមាន​កិច្ច សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង សប្បុរសជន​នានា​ផងដែរ។ ការធ្វើសមាហរណកម្ម​កុមារ ៣០% ចេញពី​មណ្ឌល​កុមារកំព្រា ឲ្យ​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​ដើម​វិញ​នៅក្នុង​សហគមន៍ គឺ​ដើម្បី​លើកកម្ពស់​នៃ​ការ ថែទាំ​កុមារ​ក្នុង​ក្រុមគ្រួសារ ។ ម្យ៉ាងទៀត​ដើម្បី​ឲ្យ​កុមារ​រស់នៅ​ប្រកបដោយ​សុភមង្គល​ជាមួយ​គ្រួសារ សាច់ញាតិ សង្គមជាតិ ត្រូវ​បាន​ទទួល​ការ​គាំទ្រ​នៅតាម​សហគមន៍​ដើម្បី​ឲ្យ​បាន​ចាក​ផុតពី​ការ​បែក​ចេញពី​ក្រុមគ្រួសារ ដែល​ធ្វើ ឲ្យ​កុមារ​បាត់បង់​ភាពកក់ក្តៅ សេចក្តីស្រឡាញ់​ពី​ក្រុមគ្រួសារ និង សាច់ញាតិ ។

លោក​តូច ចាន់នី ក៏បាន​បញ្ជាក់​អំពី​គោលបំណង​នៃ​ផែនការ ការធ្វើសមាហរណកម្ម​កុមារ ដែល​កំពុង​រស់នៅក្នុង​មណ្ឌល​ថែទាំ​ឲ្យ​បាន​៣០%​ក្នុង​ឆ្នាំ​២០១៨ ដើម្បី​លើកកម្ពស់​ការថែទាំ​កុមារ​ជា​លក្ខណៈ​គ្រួសារ និង សហគមន៍ ។ ក្នុង​នោះដែរ​ឯកឧត្តម​ក៏បាន​លើកឡើងថា ដោយ​ផ្អែកលើ​គោលការណ៍ ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ ឳ​ពុក​ម្តាយ មាន លទ្ធភាព​ទទួលយក​ចិញ្ចឹម​វិញ និង​ជម្រើស​ការថែទាំ​ជំនួស​នៅ​សហគមន៍​និង​កុមារ​ដែល​ទទួលរង​ការរំលោភបំពាន​។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​លើកឡើង​នូវ​រាល​បញ្ហា​មួយ​ចំនួន​ដែល​តែង​កើតមានឡើង​នៅតាម​មណ្ឌលកុមារ របស់ អង្គការ​មួយចំនួន ដែល​មិនបាន​គោរព​ទៅតាម​ការណែនាំ​របស់​ក្រសួង​សង្គមកិច្ច​ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​នូវ កុមារ ដែល​រស់នៅក្នុង​មណ្ឌល​និង បង្ក​ទុក្ខទោស​ដល់​ការអភិវឌ្ឍន៍ ទាំង​ផ្នែក​អារម្មណ៍ ស្មារតី រាងកាយ និង សង្គម ដោយមាន​ផលប៉ះពាល់​រយៈពេល​យូ​អង្វែង​ពេល​កុមារ​ធំ​ឡើង​។ លោក​តូច ចាន់នី​ក៏បាន​លើក​ផងដែរ ចំពោះ​បណ្តា​អង្គការ​ថែទាំ​កុមារ​មួយចំនួន បាន​បង្កើតឡើង​ក្នុងការ​បម្រើ​ដល់​ផលប្រយោជន៍​បក្ខពួក​គ្រួសារ​របស់ខ្លួន​និង​បានធ្វើ​ឲ្យ កុមារ​ទាំងនោះ​ក្លាយជា​ឧបករណ៍​បម្រើ​ផលប្រយោជន៍​របស់​ពួកគេ​ហើយ​កុមារ​រស់នៅក្នុង​មណ្ឌល​មួយចំនួន​នឹង​ងាយ​ទទួលរង​នូវ​ការរំលោភបំពាន​និង​អំពើហិង្សា​ព្រមទាំង​មានការ​អភិវឌ្ឍន៍​យឺតយ៉ាវ​និង មាន​ផលវិបាក​ជា​អចិន្ត្រៃយ​ដល់​កុមារ។ ដោយ​កត្តា​នេះហើយ ក្រសួង​ត្រូវធ្វើ​ការពង្រឹង និង ធ្វើការ​កែលម្អ ក្នុងការ​បង្រួបបង្រួម​គ្រួសារ​កុមារ​ឬក៏​លុបបំបាត់​នូ​អង្គការ​មួយចំនួន ក្រោយ​ពេលដែល​ក្រុមអធិការកិច្ច​ចុះ​ធ្វើ​ការត្រួត​ពិនិត្យឃើញថា​ អង្គការ​ទាំងនោះ មិន បាន​អនុវត្ត​ទៅតាម​អនុក្រឹត្យ ដើម្បី​ទប់ស្កាត់​ការ​បំបែក​កុមារ​ពី​គ្រួសារ​បង្កើត​និង​ជួយ​គាំទ្រ​ដល់​ការ​សមាហរណកម្ម​កុមារ ពី​មណ្ឌល​ថែទាំ​កុមារ​ទៅកាន់​ក្រុម​គ្រួសារ និង សហគមន៍​វិញ​។ ក្នុង​នោះ​លោក ក៏បាន​លើក​នូវ​ចំណុច​ល្អៗ មួយ​ចំនួន​ដើម្បី​ជា​ប្រទីប​ក្នុង​កា​បង្ហាញ​អំពី​នីតិវិធី​មួយ​ចំនួន សម្រាប់​អង្គការ​នៃ​មណ្ឌល​ថែទាំ​កុមារ​បាន​កាន់តែ​យល់ច្បាស់​និង​ធ្វើ​កិច្ច​ប្រតិបត្តិ​នៅ​ក្នុង​មណ្ឌល ក្នុង​ការ​ធ្វើការ​បង្រួបបង្រួម​គ្រួសារ​កុមារ​ដែល​កំពុង​ស្នាក់នៅ​ក្នុង​មណ្ឌល​ឲ្យ​បាន​៣០% នៅតាម​មណ្ឌល​គោលដៅ​ទាំង​ប្រាំ​នៅ​នា​ដំណាច់​ឆ្នាំ​២០១៨​។ ម្យ៉ាងទៀត​ផែនការ​នេះ​រួមបញ្ចូល​ការអភិវឌ្ឍន៍​យន្តការ​ដើម្បី​តាមដាន​ស្ថានភាព​ការរស់នៅ​របស់​កុមារ ក្នុង​មណ្ឌល​ដោយ​ផ្អែកលើ​ការ​ធ្វើ​អធិការកិច្ច​និង ដំណើរការ​គ្រប់គ្រង​ករណី​ទាំងនេះ​៕
កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែនការ​ប្រតិបត្តិការ ដើម្បី​ធ្វើ​សមាហរណកម្ម​កុមារ​៣០%ពី​មណ្ឌល​ថែទាំ​កុមារ នៅ​ខេត្ត​សៀមរាប​

កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែនការ​ប្រតិបត្តិការ ដើម្បី​ធ្វើ​សមាហរណកម្ម​កុមារ​៣០%ពី​មណ្ឌល​ថែទាំ​កុមារ នៅ​ខេត្ត​សៀមរាប​

កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែនការ​ប្រតិបត្តិការ ដើម្បី​ធ្វើ​សមាហរណកម្ម​កុមារ​៣០%ពី​មណ្ឌល​ថែទាំ​កុមារ នៅ​ខេត្ត​សៀមរាប​