ស្ថាប័ន​ជំនាញ​សុខាភិបាល​ចំនួន​៥ ទទួល​បាន​ការ​បណ្ដុះបណ្ដាល ​នៃ​ការសង្គ្រោះ​ជីវិត​ជាបន្ទាន់

ស្ថាប័ន​ជំនាញ​សុខាភិបាល​ចំនួន​៥ ទទួល​បាន​ការ​បណ្ដុះបណ្ដាល ​នៃ​ការសង្គ្រោះ​ជីវិត​ជាបន្ទាន់



ភ្នំពេញ​ ៖​ ដើម្បី​ធានា​បាន​នូវ​សមត្ថភាព​អ្នកបច្ចេកទេស​វេជ្ជសាស្ត្រ​កម្ពុជា​ក្នុង​ការ​ផ្តល់​នូវ​គុណភាព​ នៃ​សេវា​រួមបញ្ចូល ​នៃ​ការថែទាំ​វេជ្ជសាស្ត្រ​សង្គ្រោះ​បន្ទាន់​ និង​ពង្រឹង​ចំណេះដឹង​ ក៏ដូចជា​ជំនាញ​ក្នុង​ការ​គ្រប់គ្រង​លក្ខខ័ណ្ឌ​សង្គ្រោះ​បន្ទាន់​ទាន់​ពេលវេលា​ និង​ដើរ​ទាន់​ការវិវឌ្ឍន៍​ នៃ​វិស័យ​សុខាភិបាល​នា​ពេល​បច្ចុប្បន្ន​មន្ទីរពេទ្យ​កាល់ម៉ែត បាន​សហការ​ជាមួយ​មូលនិធិ​អន្តរជាតិ​សិង្ហបុរី និង​មន្ទីរពេទ្យ​Singhealth សិង្ហបុរី នា​រសៀល​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦​នេះ។

វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម​ស្តី​អំពី​មូលដ្ឋានគ្រឹះ​ នៃ​ការសង្គ្រោះ​ជីវិត​ជាបន្ទាន់ និង​មូលដ្ឋានគ្រឹះ​ព្យាបាល​ដោយ​ចលនា ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ប្រពោធនកម្ម​ដល់​គ្រូពេទ្យ​គិលានុបដ្ឋា​យិកា​មកពី​ស្ថាប័ន​សុខាភិបាល​ចំនួន​៥​នៅ​រាជធានី​ភ្នំពេញ​មាន​ដូចជា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា ​និង​ទារក សកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សុខាភិបាល មន្ទីរពេទ្យ​ព្រះកុសុមៈ និង​មន្ទីរពេទ្យ​កាល់ម៉ែត។

លោក Reginald Wee​ នាយក​ផ្នែក​ចាយ​ប្រចាំ​មូលនិធិ​អន្តរជាតិ​សិង្ហបុរី​បាន​មាន​ប្រសាសន៍​ថា បណ្ដុះបណ្ដាល ​ដែល​នេះ​មាន​គោលបំណង​លើក​តម្កើង​ការ​ផ្លាស់ប្ដូរ​វប្បធម៌​ទៅវិញទៅមក ​នៃ​ជំនាញ​វេជ្ជសាស្ត្រ ដើម្បី​លើកកម្ពស់​ស្តង់ដារ ​នៃ​ការថែទាំ​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​កម្ពុជា។​ លោក​បាន​បន្ត​ទៀត​ថា មន្ទីរពេទ្យ​រដ្ឋ​នៅ​កម្ពុជា​ដូចជា ​មន្ទីរពេទ្យ​កាល់ម៉ែត​ជាដើម ​ធ្លាប់​ទទួល​បាន​ច្រើន​ករណី ​នៃ​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​ការ​បះ​ទង្គិច​ក្បាល​ចូល​សម្រាក​ផ្នែក​សង្គ្រោះ​បន្ទាន់ ​និង​ផ្នែក​ប្រពោធនកម្ម។​

យើង​ទទួល​ស្គាល់​ថា ការ​ពុះពារ​របស់​កម្ពុជា ​គឺ​នៅ​ខ្វះខាត​ការ​បណ្ដុះបណ្ដាល​ឲ្យ​មាន​លក្ខណៈ​គ្រប់គ្រាន់​លើ​អ្នកបច្ចេកទេស​ថែទាំ​សង្គ្រោះ​បន្ទាន់ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ករណី​ពេល​មាន​ករណី​សង្គ្រោះ​បន្ទាន់​សាំញ៉ាំ។

តាមរយៈ​សហប្រតិបត្តិការ​ឆ្លង​ប្រទេស​មួយ​នេះ​ នឹង​នាំមក​នូវ​ជំនាញ​ថែទាំ​សុខភាព​រួមគ្នា​ពី​ប្រទេស​ទាំងពីរ ដើម្បី​ដោះស្រាយ​រាល់​ការ​លំបាក​តាមរយៈ​ការ​បណ្ដុះបណ្ដាល​ចែករំលែក​នូវ​ចំណេះ​ដឹង​ជំនាញ និង​ធនធាន។

លោក​បន្ថែម​ទៀត​ថា មូលនិធិ​អន្តរជាតិ​សិង្ហបុរី ក្នុង​នោះ​មាន​ក្រុមការងារ​ស្ម័គ្រចិត្ត​អន្តរជាតិ​សិង្ហបុរី រួម​ជា​មួយ​មន្ទីរពេទ្យ​កាល់ម៉ែត និង​អ្នក​ជំនាញ​មកពី​មន្ទីរពេទ្យ​Singhealth សិង្ហបុរី និង​ធ្វើការ​រួមគ្នា ដើម្បី​ពន្លឿន​កំណើន​អនុវត្ត​វេជ្ជសាស្ត្រ​សង្គ្រោះ​បន្ទាន់ ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល​ផ្នែក​ទំនាក់ទំនង​ផ្នែក​វេជ្ជសាស្ត្រ ក្នុង​គោលបំណង​ផ្តល់​ការថែទាំ​សម្រាប់​ឆ្លើយតប​ទៅ​នឹង​ចំនួន ​នៃ​ការ​កើនឡើង​អ្នកជំងឺ​ស្រួចស្រាល់ ​ឬ​មាន​របួស​ដែល​ទាមទារ​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​ផ្នែក​វេជ្ជសាស្ត្រ​។

លោក​សាស្ត្រាចារ្យ គង់ ​សន្យា អគ្គនាយករង​មន្ទីរពេទ្យ​កាល់ម៉ែត បាន​មាន​ប្រសាសន៍​ថា សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ​គឺជា​ផ្នែក​មួយ​នៃ​ការវិវឌ្ឍន៍​យ៉ាង​ស៊ីជម្រៅ​ដែល​ធ្វើឲ្យ​ការងារ​វេជ្ជសាស្ត្រ ​យើង​ត្រូវតែ​អាំង​តេ​ក្រេ​ចូ​ទៅ​ក្នុង​សហគមន៍​អាស៊ាន​ដែរ ដូច្នោះ​ចាំបាច់​កម្ពុជា​យើង​ត្រូវ​វិវឌ្ឍ​ឲ្យ​ទាន់​នឹង​ប្រទេស​ទាំង​អស់​នោះ។

តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការ​ការ​ជួយ​ពង្រឹង​ពី​អ្នក​ជំនាញ​ដែល​មកពី Singhealth សិង្ហបុរី ​និង​មូលនិធិ​អន្តរជាតិ​សិង្ហបុរី ស្តីអំពី​មូលដ្ឋានគ្រឹះ​ នៃ​ការសង្គ្រោះ​ជីវិត​ជាបន្ទាន់ និង​មូលដ្ឋានគ្រឹះ​ព្យាបាល​ដោយ​ចលនា ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ប្រពោធនកម្ម​ដល់​គ្រូពេទ្យ​គិលានុបដ្ឋាយិកា​នេះ នឹង​លើកកម្ពស់​ចំណេះដឹង​វិជ្ជាជីវៈ ស្តង់ដារ ​នៃ​ការថែទាំ​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​កម្ពុជា​កាន់តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ជឿ​ង​ជាក់ និង​ជឿទុកចិត្ត​ពេទ្យ​ជំនាញ​នៅ​កម្ពុជា។

លោក​អគ្គនាយករង​មន្ទីរពេទ្យ​កាល់ម៉ែត​បន្ថែម​ទៀត​ថា វគ្គ​បណ្ដុះបណ្ដាល​មួយ​នេះ ជា​ការ​ផ្ទេ​រ​នូវ​ជំនាញ​វិជ្ជាជីវៈ​ស្តីអំពី​មូលដ្ឋានគ្រឹះ ​នៃ​ការសង្គ្រោះ​ជីវិត​ជាបន្ទាន់ និង​មូលដ្ឋានគ្រឹះ​ព្យាបាល​ដោយ​ចលនា​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ប្រពោធនកម្ម​ដល់​គ្រូពេទ្យ​គិលានុបដ្ឋាយិកា ដែល​ជា​អ្នក​មើល​ថែ​អ្នក​ជំងឺ ដោយ​ផ្ទាល់ ដូច្នោះ​ត្រូវ​ក្រេបជញ្ជក់​ត្រងត្រាប់​យកចំណេះ​ដឹង​ទាំងអស់នេះ​ ទាំង​អនុវត្ត​នៅ​តាម​មន្ទីរពេទ្យ​របស់​ខ្លួន និង​ចែករំលែក​បន្ត​ដល់​ពេទ្យ​ជំនាន់​ក្រោយ ដើម្បី​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ និង​ផ្តល់​ទំនុកចិត្ត​ភាព​ជឿជាក់​ដល់​ប្រជាជន​កម្ពុជា​៕ស្ថាប័ន​ជំនាញ​សុខាភិបាល​ចំនួន​៥ ទទួល​បាន​ការ​បណ្ដុះបណ្ដាល ​នៃ​ការសង្គ្រោះ​ជីវិត​ជាបន្ទាន់

ស្ថាប័ន​ជំនាញ​សុខាភិបាល​ចំនួន​៥ ទទួល​បាន​ការ​បណ្ដុះបណ្ដាល ​នៃ​ការសង្គ្រោះ​ជីវិត​ជាបន្ទាន់
ស្ថាប័ន​ជំនាញ​សុខាភិបាល​ចំនួន​៥ ទទួល​បាន​ការ​បណ្ដុះបណ្ដាល ​នៃ​ការសង្គ្រោះ​ជីវិត​ជាបន្ទាន់