លោក ឧកញ្ញា សៀង ណាំ អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ផ្លូវ​៣​ខ្សែ ក្នុង​ភូមិ​ពោធិ៍បន្ទាយ​ជ័យ ក្រុង​សៀមរាប​

លោក ឧកញ្ញា សៀង ណាំ អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ផ្លូវ​៣​ខ្សែ ក្នុង​ភូមិ​ពោធិ៍បន្ទាយ​ជ័យ ក្រុង​សៀមរាប​

សៀមរាប ៖ ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​១​ខ្សែ ប្រវែង ១.១២០​ម៉ែត្រ និង​ផ្លូវ​បេតុង​ចំនួន​២​ខ្សែ ប្រវែង ៥៨៩​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្ត​សៀមរាប ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព លោកអ្នក​ឧក​ញ្ញា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​លោក អ៊ឹង ហឿន ប្រធាន​ស្តីទី​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី ៣១ ខែ​មិនា ឆ្នាំ​២០១៦។

ក្នុង​របាយការណ៍​របស់​លោក សោម សម្បត្តិ អភិបាលរងក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​០៥​ខែសីហា​ ឆ្នាំ​២០១២​គណៈកម្មការ​សាងសង់​ផ្លូវ បាន​ប្រជុំ​ឯកភាព​សម្រេច​ធ្វើការ​សាងសង់​លើ​កំណាត់​ផ្លូវ​៣​ខ្សែ​ក្នុង​ភូមិ​ពោធិ​បន្ទាយ​ជ័យ ដោយ​ចាប់​ផ្តើម​សាងសង់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១២ និង​រួចរាល់​ជា​ស្ថាពរ​នា​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៣ ដោយ​ចំណាយ​ថវិកា​១២​ម៉ឺន ៦​ពាន់ ៦៨​ដុល្លារ។

មានប្រសាសន៍​នា​ឱកាស​នោះ​លោក អ្នក​ឧកញ្ញា​សៀង​ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ក៏បាន​គូស​បញ្ជាក់ថា ​ផ្លូវថ្នល់​គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏ សំខាន់​ក្នុង​ការ​ដឹក​នាំនូវ​ភោគផល​កសិកម្ម របស់​បងប្អូន​ដែល​ផលិត​បាន​យក​ទៅ​កាន់​ទីផ្សារ​ហើយក៏​បាន​ធ្វើ​ឲ្យ​ជីវភាព ក្រុម​គ្រួសារ​កាន់តែ​ល្អ​ប្រសើរ​ឡើង ។ ម្យ៉ាងទៀត​ផ្លូវ​៣​ខ្សែ​នេះ ក៏​បាន​ផ្តល់​នូវ​សារៈសំខាន់​បងប្អូន កូនចៅ​បង្ក​ភាព​ងាយស្រួល​ធ្វើដំណើរ​ទៅមក​សិក្សា​រៀន​សូត្រ​ឬ ទៅកាន់​មន្ទីរពេទ្យ​នៅ​ពេលយប់​ព្រលប់​ផងដែរ​។​លោក​ក៏បាន​លើកឡើង​ថា នៅ​ពេល​ធ្វើការ​ស្ថាបនា​ផ្លូវថ្នល់​ហើយ​នោះ​យើង​ពិតជា​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍ ឲ្យ​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​តាម​តំបន់​មូលដ្ឋាន ក្នុង​ការ​ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​បង​ប្អូន ហើយ​ទាំងនេះ​គឺជា​ប្រភព​ចំណូល​របស់​បងប្អូន​ផង​ដែរ ដែល​ទទួល​បាន​ពី​ការលក់ដូរ​ផលិតផល​របស់​ខ្លួន​ស្របតាម​គោលនយោបាយ​ភូមិ​មួយ ផលិតផល​មួយ។ លោក​ក៏​មាន​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា​ក្រោយពី​ពេល​ស្ថាបនា​ផ្លូវ​នេះ​ហើយ​រួចរាល់​នោះ អ្នក​ដែល​ទទួល​ផល​ពី​ការប្រើប្រាស់​ផ្លូវ​នេះ​គឺ​បងប្អូន​ ដែល​មាន​លំនៅដ្ឋាន ស្របតាម​ដង​ផ្លូវ​ហើយ​សមិទ្ធផល​ទាំងនេះ​គឺជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៥​ ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី៕