កម្លាំង​អាវុធហត្ថ​ស្រុក​ភ្នំស្រុក​សហការ​ជាមួយ​នគរបាល​ស្រុក​ភ្នំស្រុក​ ចុះ​ត្រួត​ពនិត្យ​អាវុធ​ជាតិផ្ទុះ​នៅ ពេល​យប់​

កម្លាំង​អាវុធហត្ថ​ស្រុក​ភ្នំស្រុក​សហការ​ជាមួយ​នគរបាល​ស្រុក​ភ្នំស្រុក​ ចុះ​ត្រួត​ពនិត្យ​អាវុធ​ជាតិផ្ទុះ​នៅ ពេល​យប់​

បន្ទាយមានជ័យ ៖ នៅ​យប់​ថ្ងៃទី​៣១ ​ខែ​មីនា ឆ្នាំ​២០១៦​នេះ ​កម្លាំង​អាវុធហត្ថ​ស្រុក​ភ្នំស្រុក​ចំនួន​៣​នាក់​មាន​រថយន្ត​១​គ្រឿង​ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក ជៀម សា​ម៉ុន​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ស្រុក​ភ្នំស្រុក​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រុក​ និង​កម្លាំង​សឹក​រង​ស្រុក​ភ្នំស្រុក​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ នៅ​តាម​ផ្លូវជាតិ​និង​ផ្លូវលំ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយ​មានជ័យ​។

លោក​ជៀម​ សាម៉ុន​បាន​មានប្រសាសន៍ថា​ ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​លោក​ឱ ​បូរិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​លោក​ឱ​ បូ​រិន្ទ​បាន​ដាក់​បញ្ជា​ដល់​កម្លាំង​មេបញ្ជាការ​ស្រុក​ក្រុង​និង​ស្នាក់​ការ​សន្តិសុខ​ទាំងអស់​ត្រូវ​ចុះ​សហការ​ជាមួយ​នគរបាល​និង​សឹក​រង​ត្រូវ​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​នៅ​តាម​ស្រុក​ក្រុង​នៅ​ពេលយប់​ជាប្រចាំ​ដើម្បី​ការពារ​សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​និង​នៅ​ថ្ងៃ​បុណ្យជាតិ​ចូលឆ្នាំ​ខ្មែរ​នៅ​ថ្ងៃ​ខាងមុខនេះ​ផង​ដែរ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លេងល្បែង​ប្រជា​ព្រៃ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​នេះ​ឲ្យ​បាន​សេចក្តីសុខ​។

លោក​ជៀម ​សាម៉ុន​បាន​បញ្ជាក់​ទៀត​ថា​ លទ្ធផល​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​នៅ​ពេល​យប់​នោះ​ សមត្ថ​កិច្ច​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​រថយន្ត​មិន​ប្រក្រតី​បាន​ចំនួន​១៣​គ្រឿង​និង​ម៉ូតូ​បាន​ចំនួន ៣៩​គ្រឿង​យក​មក​អប់រំ​ហើយ​ឲ្យ​វិញ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ផង​ដែរ​៕