នារី​បម្រើ​តាម​ហាង​ខារ៉ាអូខេ​ពីរ​នាក់​ ត្រូវ​ឃាត់ខ្លួន​ជា​មួយ​នឹង​ថ្នាំញៀន​១​កញ្ចប់​

នារី​បម្រើ​តាម​ហាង​ខារ៉ាអូខេ​ពីរ​នាក់​ ត្រូវ​ឃាត់ខ្លួន​ជា​មួយ​នឹង​ថ្នាំញៀន​១​កញ្ចប់​



ភ្នំពេញ ៖ នារី​ប្រើ​ខារ៉ាអូខេ​ពីរ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ចោមចៅ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ល្អ​លួច​រាយ​ការ​ប្រាប់​សមត្ថកិច្ច​ពី​សកម្មភាព​របស់​ពួកគេ​ដែល​ដែល​កន្លងមក​បាន​ធ្វើ​សកម្មភាព​លួចលាក់​ចែកចាយ​និង​សេព​គ្រឿងញៀន​យ៉ាង​ងងើល​មិន​កោតខ្លាច​ចំពោះ​សមត្ថកិច្ច​នោះ​ឡើយ។

ការ​ឃាត់ខ្លួន​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី ៣១ មីនាឆ្នាំ ២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​ផ្សារ​ឯករាជ្យ​ពីរ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
នារី​ទាំងពីរ​នាក់​នោះ​ទី​១​មានឈ្មោះ សៀង និ​ច អាយុ ១៨ ស្រុកកំណើត​ភូមិ​កក់ ឃុំ​កក់ ស្រុក​បសេដ្ឋ៍ ខេត្ត​កំពង់ស្ពឺ។ នារី​ទី​២​ឈ្មោះ អ៊ុក ស្រី​លីន អាយុ ២០ មាន​ស្រុកកំណើត​នៅ​ភូមិ ដំណាក់​ចំបក់ ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត។ អ្នក​ទាំងពីរ​ធ្វើការ​និង​ស្នាក់​នៅ​ក្នុង​ហាង​ខារ៉ាអូខេ តន្ត្រី​ឫស្សី​មាស​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​បន្ទាប់ពី​ទទួល​បាន​ការ​រាយ​ការ​ពី​ប្រជាពលរដ្ឋ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​បាន​ល្បាត​នៅ​ចំណុច​នោះ កំពុង​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន ខណៈ​មកដល់​ចំណុច​មុខ​ផ្សារ​ឯករាជ​ពីរ​នោះ ក៏​ប្រទះឃើញ​នារី​ទាំងពីរ​នាក់​ដែល​គេ​បាន​ប្រាប់​ភិនភាគ​នោះ​ដោយមាន​ការសង្ស័យ​នគរបាល​បាន​សុំ​ការ​អនុញ្ញាត​ពី​អ្នក​ទាំងពីរ​ដែល​កំពុង​ឈប់​អង្គុយ​លើ​ម៉ូតូ​នោះ ហើយ​បាន រក​ឃើញ​ក្នុង​ការ​បូ​ប​របស់​នារី នោះ​នូវ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​តូច ។​បន្ទាប់មក​កម្លាំង​ក៏​ធ្វើការ​ឃាត់ខ្លួន​រួម​នឹង​វត្ថុតាង និង​ម៉ូតូ​ស្កុប​ពី​ពណ៌ស មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 1FK 4275 យក​មក​ប៉ុស្តិ៍​ចោមចៅ ដើម្បី​កសាង​សំណុំ​រឿង បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕
នារី​បម្រើ​តាម​ហាង​ខារ៉ាអូខេ​ពីរ​នាក់​ ត្រូវ​ឃាត់ខ្លួន​ជា​មួយ​នឹង​ថ្នាំញៀន​១​កញ្ចប់​

នារី​បម្រើ​តាម​ហាង​ខារ៉ាអូខេ​ពីរ​នាក់​ ត្រូវ​ឃាត់ខ្លួន​ជា​មួយ​នឹង​ថ្នាំញៀន​១​កញ្ចប់​