បើក​រថយន្ត​បុក​ម៉ូតូ ​រង​របួសធ្ងន់​២​នាក់​

បើក​រថយន្ត​បុក​ម៉ូតូ ​រង​របួសធ្ងន់​២​នាក់​



បន្ទាយមានជ័យ ៖ មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​រថយន្ត​បើក​លឿន​ពេក​ រេ​ចង្កូត​បើក​ទៅ​បុក​នឹង​ម៉ូតូ​ពេញទំហឹង​ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រងរបួស​ធ្ងន់​នៅ​នឹង​កន្លែង​នៅ​វេលា​ម៉ោង​១​រសៀល ​ថ្ងៃ​ទី​១​ ខែ​មេសា​ ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាងមុខ​សកលវិទ្យាល័យ​មានជ័យ ស្ថិត​ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​។​

លោក​វរសេនីយ៍​ត្រី​ ភឿ​ក ​ព្រម្ម មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​នោះ​ មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យិន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 3A 0927 បើក​ដោយ​ឈ្មោះ ភី កាំ​ង​សុ​ភឿ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​រោង​គោ ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ លុះ​បើក​មកដល់​ចំណុច​កើតហេតុ​នោះ ដោយសារ​តែ​រថយន្ត​នោះ​បើក​លឿន​ពេក​នៅ​លើ​ផ្លូវ​កោង​ទៀត​នោះ​ បណ្ដាល​ឲ្យ​ទៅ​បុក​នឹង​ម៉ូតូ​ពេញទំហឹង​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​បោក​ទៅលើ​ថ្នល់ជាតិ​រង​របួស​ធ្ងន់​។

​លោក ​ភឿ​ក​ ព្រហ្ម​ បាន​បញ្ជាក់​ទៀត​ថា ​ជន​រង​គ្រោះ​មានឈ្មោះ ​លឹម ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ​រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ របួសធ្ងន់​ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​សូ​គី​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​នគរបាល​១ ៤៨៧៤​ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អាវុធហត្ថ​ខេត្ត​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​កម្ពុជា ជប៉ុន​ដើម្បី​សង្គ្រោះ​ជីវិត។ ចំណែក​រថយន្ត​ និង​ម៉ូតូ​ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវ​ច្បាប់​៕
បើក​រថយន្ត​បុក​ម៉ូតូ ​រង​របួសធ្ងន់​២​នាក់​

បើក​រថយន្ត​បុក​ម៉ូតូ ​រង​របួសធ្ងន់​២​នាក់​
បើក​រថយន្ត​បុក​ម៉ូតូ ​រង​របួសធ្ងន់​២​នាក់​