គណៈប្រតិភូ​ទស្សនៈ​សិក្សា​តំបន់​កសិកម្ម​ទំនើប សំណេះសំណាល​ជាមួយអគ្គបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៧

គណៈប្រតិភូ​ទស្សនៈ​សិក្សា​តំបន់​កសិកម្ម​ទំនើប សំណេះសំណាល​ជាមួយអគ្គបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៧

កំពង់ស្ពឺ ៖ ក្រុង​ហូជីមិញ ដើម្បី​ផ្សារភ្ជាប់​ចំណង​សាមគ្គី​និង​កិច្ចសហការ​ល្អ រវាង​កង​យោធពល​ខេមរភូមិន្ទ តំបន់​ប្រតិបត្តិការ​សឹក រង​កំពង់ធំ និង​ទី​បញ្ជាការដ្ឋាន​យោធា​យោធភូមិភាគ​ទី​៧​នៃ​កងទ័ព​ប្រជាជន​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គឺជា ការចាំបាច់​ក្នុង​ការ​ជួប​សំណេះ​សំណាល រវាង​អង្គភាព​យោធា​ទាំងពីរ​ប្រទេស ដើម្បី​ចែករំលែក​បទពិសោធន៍ និង​យុទ្ធវិធី ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​បាល​របស់​អង្គភាព​យោធា។

នៅ​ថ្ងៃទី​៣០​ដល់​៣១ ខែ​មិនា ឆ្នាំ ២០១៦ គណៈប្រតិភូ​១៩​រូប នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទស្សនៈ​សិក្សា​នៅ​តំបន់​សេដ្ឋកិច្ច​កសិកម្ម​ទំនើប ដែល​បាន​ប្រើ​បច្ចេកវិទ្យា​ទាន់សម័យ​ក្នុង​ការ​គ្រប់គ្រង​សីតុណ្ហភាព និង​ការ​ផ្តល់​សំណើម​ដល់​រុក្ខជាតិ លើ​ផ្ទៃដី​៣៨​ហិច​តា សម្រាប់​ការ​ដាំ​ដំណាំ​គ្មាន​សារធាតុ​គេ​មី សម្រាប់​ផ្គត់ផ្គង់​ដល់​ទី​ក្រុង​ហូជីមិញ ស្ថិតនៅ​ភូមិ​គូ​ជី ស្រុក​គូ​ជី ទីក្រុង​ហូជីមិញ។

បន្ទាប់មក​គណៈប្រតិភូ​បាន ទស្សនៈ​សិក្សា​នៅ​ទី​បញ្ជាការដ្ឋាន​យោធា​កងពលធំ​គ្រួសារ​ចំណុះ​ភូមិភាគ​ទី​៧ នៅ​ក្នុង​ភូមិសាស្ត្រ​បញ្ចា​ការ​យោធាខណ្ទ​ទី​១២ រួម​ទាំង​បញ្ជាការដ្ឋាន​យោធា​ជាច្រើន​អង្គភាព ដើម្បី​បង្ហាញ ពី​ការរស់នៅ​ដោយមាន​សណ្ដាប់ធ្នាប់ មាន​វិន័យ​និង​សេចក្តីថ្លៃថ្នូរ​ក្នុង​អង្គភាព រួម​ទាំង​កា​សាងសង់​បន្ទាយ និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នានា ចិញ្ចឹម​សត្វ ដាំ​បន្លែ និង​ការ​ហ្វឹកហាត់​ពី​របៀបរបប​របស់​កង​ទ័ព។

លោក វេ​ជុង​ដុង ប្រធាន​ខ​ណ្ទ​ទ​១២ បាន​បញ្ជាក់​ថា ​នៅ​ក្នុង​ខណ្ទ​ទី​១២​នេះ គឺ​មាន​៣​សង្កាត់​ជាប់​ទន្លេ​សី​កន មាន​សេដ្ឋកិច្ច​៦៨​ភាគរយ ចំណែក​ឧស្សាហកម្ម​៣០% កសិកម្ម​៥% អាច​រកប្រាក់​ចំណូល​ចូល​ខ​ណ្ទ​៦០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

ឯកឧត្តម ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ប្រធាន​ដឹកនាំ​គណៈប្រតិភូ បាន​បញ្ជាក់​ថា ​គោលបំណង​អញ្ជើញ​គណៈ ប្រតិភូ​មក​ទស្សនៈ​សិក្សា​នេះ គឺ​ដើម្បី​ផ្សារភ្ជាប់​ចំណង​សាមគ្គី​មិត្តភាព និង​សហការ​យ៉ាង​រ៉ឹង​មាំ​យូរអង្វែង ជំរុញ​ឲ្យ​មានការ​យល់យោគ និង​ទំនុក​ទុកចិត្ត​លើ​គ្នា រួមចំណែក​ចូលរួម​រក្សា​សន្តិសុខ​នយោបាយ សណ្ដាប់ធ្នាប់​សុវត្ថិភាព​សង្គម បង្កើន បរិស្ថាន​ងាយស្រួល ដើម្បី​សហប្រតិបត្តិការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម និង​ពង្រឹង​លើ​វិស័យ​ការ​ពារជាតិ សន្តិសុខ​រវាង​ប្រទេសជាតិ​ទាំង​២ កងទ័ព​ប្រទេស​វៀតណាម និង​កម្ពុជា រដ្ឋអំ​ណាច​ទីក្រុង​ហូជីមិញ​វៀតណាម​និង ខេត្ត​កំពង់ធំ​កម្ពុជា និង​ជំរុញ​ឲ្យ​អនុវត្ត​លើ​ខ្លឹមសារ​អនុស្សរណៈ​កិច្ច​សហប្រតិបត្តិការ​គោរព​នូវ​បទបញ្ញត្តិ​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​បញ្ជាការដ្ឋាន​ភូមិភាគ​ទី​៧ កងទ័ព​ប្រជាជន​វៀតណាម និង​បញ្ជា ការដ្ឋាន​ភូមិភាគ​ទី​៤ កង​យោធពល​ខេមរភូមិន្ទ​ព្រះរាជា​ណាចក្រ​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ម្តង និង​សូម​អគុណ​ដល់​ទី​បញ្ជា​ការដ្ឋាន​យោធភូមិភាគ​ទី​៧ ដែល​បាន​ជួយ​សាងសង់​បន្ទាយ និង​ការងារ​ក្នុង​វិស័យ​កងទ័ព​កន្លងមក៕