ពិព័រណ៍​« BuildTech Yangon 2016 »​ ផ្ដោត​សំខាន់​លើ​វិស័យ​សំណង់​

ពិព័រណ៍​« BuildTech Yangon 2016 »​ ផ្ដោត​សំខាន់​លើ​វិស័យ​សំណង់​



ភ្នំពេញ ​៖ ​ប្រទេស​កម្ពុជា​មានការ​ប្ដូរ​លូតលាស់​យ៉ាង​ឆាប់​រហ័ស​គួរ​ឲ្យ​កត់​សំគាល់​ទៅលើ​វិស័យ​សំ​ណង់​អាគារ​ខ្ពស់ៗ ក៏ដូចជា​អាគារ​ពាណិជ្ជកម្ម​ធំៗ​ផង​ដែរ ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ការលូតលាស់​របស់​រាជ​ធានី​ភ្នំពេញ​មាន​លក្ខណៈ​សន្សឹមៗ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​យកចិត្ត​ទុក្ខ​ដាក់​បំផុត​នោះ​គឺ​ភ្នំពេញ​ជា​ទី​ក្រុង​ដ៏​ទំនើប និង​មាន​លក្ខណៈ​​បែបផែន​ជា​អន្តរជាតិ​។

ការ​កើន​ឡើង និង​ការ​អភិវឌ្ឍ​​ថ្មីៗ​នេះ ​វា​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​សំណង់ និង​អចល​ទ្រព្យ​ទាំង​អស់​នេះ​ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ភាព​អស្ចារ្យ​មួយ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេសជាតិ​។

បើ​យោង​តាម​ការប្រកាស​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ (MLMUPC) បាន​ឲ្យ​ដឹង​ថា​មាន​គម្រោង​សំណង់​ជាច្រើន​នៅ​ភ្នំពេញ​សរុប​ប្រមាណ ៩,៧២៩ គម្រោង ក្នុង​ឆ្នាំ ២០១១-២០១៥ ដែល​តំណាង​ឲ្យ​ផ្ទៃដី​ជាង ២១,៤៦៤,០៦៦ ម៉ែត្រការ៉េ នៃ​បរិមាណ​ដី ស្មើ​នឹង​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៨,៩៥៧ លាន​ដុល្លា​អាមេរិក ការ​ផ្គត់ផ្គង់​ទូទៅ ​និង​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​កើន​ឡើង​ដល់ ៥៣៣.​៧៥%។​

ដោយសារតែ​មើលឃើញ​ពី​សក្ដានុពល​របស់​ប្រទេស​កម្ពុជា​លើ​ផ្នែក​សំណង់​នេះ​ ពិព័រណ៍ BuildTech Yangon ឆ្នាំ​២០១៦ ​ដែល​ផ្ដោត​សំខាន់​លើ​ការ​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម​សម្រាប់​វិស័យ​សំណង់ និង​ការ​អភិវឌ្ឍ​សំណង់​ដ៏​ធំ​ជាង​គេ​បំផុត​របស់​ប្រទេស​មីយ៉ាន់ម៉ា​នឹង​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី២៦ ដល់​ថ្ងៃទី ២៨ ខែឧសភា នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត​ប្រទេស​មី​យ៉ាន់​ម៉ា​ បាន​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​កម្ពុ​ជា ​ពិសេស​អ្នក​រកស៊ី​លើ​វិស័យ​សំណង់​។​

ពិព័រណ៍ BuildTech Yangon 2016 ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​តាំង​ពិព័រណ៍​ថ្នាក់​តំបន់ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Singapore Press Holdings (SPH) និង​ចូលរួម​បង្កើត​ដោយ​សមាគមន៍ Myanmar Construction Entrepreneurs Association (MCEA)​ ដោយ​នាំមក​ជាមួយ​នូវ​ក្រុមហ៊ុន​ចំនួន ១២០ មក​ដា​ក់​តាំង​ពិព័រណ៍​បង្ហាញ​នូវ​គ្រឿង​បំពាក់​បរិក្ខារ គ្រឿង​ម៉ាស៊ីន និង​ដំណោះស្រាយ​ចំពោះ​ការគ្រប់គ្រង​គ្រឿង​បរិក្ខារ ការ​បញ្ចប់​ផ្ទៃ​ខាងក្នុង​អគារ និង​ដំណោះស្រាយ​ស្ថាបត្យកម្ម​។ បន្ថែម​ពីលើ​ការរៀបចំ​ដ៏​សំខាន់​ជាងគេ​នេះ គេ​ក៏​ដាក់​តាំង​ពិព័រណ៍​នូវ​វត្ថុធាតុដើម​សាងសង់​នៃ​គ្រឿង​ម៉ាស៊ីន​សម្រាប់​បម្រើ​វិស័យ​សំណង់ និង​ផ្នែក​វិស្វកម្ម​មេកានិច​។​

នៅក្នុង​ការ​តាំង​ពិព័រណ៍ BuildTech Yangon នៅក្នុង​ឆ្នាំនេះ​នឹង​បង្កើន​ការ​យល់​ដឹង​ពី​សុវត្ថិភាព​សំណង់ និង​កន្លែងធ្វើការ ដោយ​ផ្ដោត​ជា​សំខាន់​ទៅលើ​សុវត្ថិភាព និង​ការទប់ស្កាត់​គ្រោះមហន្តរាយ​។ ការ​តាំ​ង​បង្ហាញ​នេះ មានការ​ចូលរួម​យ៉ាង​ទូលំទូលាយ​ពី​បណ្ដា​ប្រទេស​ដូចជា អូទ្រីស ចិន ឥណ្ឌូណេស៊ី កូ​រ៉េ ថៃ វៀតណាម សិង្ហបុរី និង​មីយ៉ាន់ម៉ា ដោយ​រំពឹង​ថា ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចំនួន​ជាង ៤,៥០០ នាក់​។​

លោក U Tha Htay ប្រធាន​សមាគម​សហគ្រិន​សំណង់​នៃ​ប្រទេស​មីយ៉ាន់ម៉ា (MCEA) មាន​ប្រសាសន៍​ថា “​កម្មវិធី BuildTech Yangon 2016 លើក​ទី ៣ នេះ​គឺ​ចំ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​កំពុង​រៀបចំ​បង្ហាញ​ខ្លួ​ន​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ប្រទេស​។ ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំណត់​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​អាទិភាព ​ហើយ​កំពុងតែ​គាំទ្រ​ដោយ​កំណើនសេដ្ឋកិច្ច​ ដែល​កំពុង​លូតលាស់​យ៉ាង​ឆាប់​រហ័​ស​របស់​ប្រទេស​ផង​នោះ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​កើនឡើង​លឿន​បំផុត​ក្នុង​រយៈពេល​ពី​ឆ្នាំ ២០១២ ដល់ ២០១៦។

លោក​បន្ត​ថា​ “​វិស័យ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាទី​ផ្សារ​ធំ​បំផុត​ទី​ពីរ​ក្នុង​ឧស្សាហកម្ម​សំណង់​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ ដែល​មាន​តម្លៃ​ប្រហែល ៧៦៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ការ​ផ្ដោត​សំខាន់​របស់​រដ្ឋាភិបាល​លើ​ការ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​នឹង​បង្ហាញ​រូបរាង​ការ​អភិវឌ្ឍ​សំខាន់​ថ្មី​នៃ​ផ្លូវថ្នល់ អគារ ប្រព័ន្ធ​លូ និង​បង្គោល​អគ្គិសនី​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស​បាន​បង្ហាញ​ពី​តម្រូវការ​ការិយាល័យ​ថ្មី ក៏ដូចជា​ផ្ទះ​សម្រាប់​បុគ្គលិក​បរទេស​។ ឱកាស​លូតលាស់​នៃ​វិស័យ​សំណង់​អគារ និង​សំណង់​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​មាន​ច្រើន ហើយ BuildTech Yangon មាន​មោទនភាព​ណាស់​ក្នុង​ការ​រួម​ចំណែក​ក្នុង​ការ​រីក​ចម្រើន​មួយ​នេះ​។​”

លោក Chua Wee Phong ជា​នាយក​ក្រុមហ៊ុន Sphere Exhibits Pte Ltd បាន​មានប្រសាសន៍ថា​ “​យើង​មានចិត្ត​សប្បាយរីករាយ​ណាស់ ​ដែល​បាន​ចូលរួម​សហការ​រៀបចំ BuildTech Yangon ជាមួយ MCEA អស់​រយៈពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា​។ ឧស្សាហកម្ម​សំណង់ និង​អគារ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​កំពុងតែ​បោះ​ជំហាន​ទៅ​រក​ការ​រីកចម្រើន​យ៉ាង​ខ្លាំង ​ស្រប​ពេល BuildTech Yangon កំពុង​បង្ហាញ​សក្ដានុពល​ឈាន​មុខ​របស់​ខ្លួន​លើ​វិស័យ​សំណង់​ទាំងមូល​»​៕​

ពិព័រណ៍​« BuildTech Yangon 2016 »​ ផ្ដោត​សំខាន់​លើ​វិស័យ​សំណង់​