ឆ្នាំនេះ​ក្រសួង​អប់រំ​ នឹង​រៀបចំ​ប្រលង​ឌីប្លូម​នៅ​ថ្ងៃ​៨​សីហា​ និង​បាក់​ឌុប ​នៅ​ថ្ងៃ​២២​សីហា​

ឆ្នាំនេះ​ក្រសួង​អប់រំ​ នឹង​រៀបចំ​ប្រលង​ឌីប្លូម​នៅ​ថ្ងៃ​៨​សីហា​ និង​បាក់​ឌុប ​នៅ​ថ្ងៃ​២២​សីហា​



ភ្នំពេញ ​៖ ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា ​នឹង​រៀបចំ​ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ ឬ​ឌី​ប្លូ​ម​នៅ​ថ្ងៃទី​០៨​ ខែសីហា ​និង​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់​ឌុប​នៅ​ថ្ងៃទី​២២ ​ខែ​សី​ហា ​ឆ្នាំ​២០១៦​ខាងមុខនេះ​។​
​ ​
លោក​ អ៊ឹង ​ង៉ូង​ហុក​ ប្រធាន​នាយកដ្ឋាន​មធ្យ​សិក្សា​ចំណេះ​ទូទៅ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី​០១​ខែ​មេសា​ថា ​នៅ​ឆ្នាំនេះ​ក្រសួង​អប់រំ​នឹង​រៀបចំ​ប្រលង​ឌីប្លូម​នៅ​ថ្ងៃទី​០៨ ​ខែសីហា ​និង​ប្រកាស​លទ្ធផ​ល​ប្រលង​នៅ​ថ្ងៃទី​១៥​ ខែសីហា ​ឆ្នាំ​២០១៦​។ ​លោក​បាន​បន្ត​ថា​ កាលពី​ឆ្នាំមុន​ក្រសួង​រៀបចំ​ប្រលង​នៅ​ថ្ងៃទី១០ ​ខែសីហា ឆ្នាំ២០១៥​ក្នុងនោះ​មាន​បេក្ខជន​ប្រលង​ជាប់​ចំនួន​១១៦០០៤ ​ស្មើនឹង ៩៣.៦០​%​។​
​ ​
លោក​ អ៊ឹង ​ង៉ូ​វ​ហុក ​បាន​បន្ថែម​ថា​ សម្រាប់​ប្រលង​បាក់​ឌុប​វិញ​នៅ​ឆ្នាំនេះ ​ក្រសួង​រៀបចំ​ប្រលង​នៅ​ថ្ងៃ​ទី​២២ ​ខែសីហា ​ឆ្នាំ​២០១៦​ និង​ប្រកាស​លទ្ធផល​ប្រលង​នៅ​ថ្ងៃទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ដែល​កាល​ពី​ឆ្នាំមុន​ក្រសួង​ប្រលង​នៅ​ថ្ងៃទី​២៤ ខែ​​សីហា​ ដោយមាន​បេក្ខជន​ប្រលង​ជាប់​ចំនួន​៤៦៥៦០​នាក់ ត្រូវ​ជា​៥៥,៨៨​ភាគរយ​នៃ​បេក្ខជន​វត្តមាន​ចំនួន​៨៣៣២៥ នាក់​ក្នុង​នោះ មាន​បេក្ខជន​ជាប់ និទ្ទេស​A​មាន​ចំនួន​១០៨​នាក់​។​
​ ​
លោក​បាន​បញ្ជាក់​ថា ​តាម​ប្រតិទិន​នៃ​ការ​ប្រលង​សម្រាប់​សិស្ស​ថ្នាក់​ទី​៩​ នឹង​ត្រូវ​ប្រលង​ឆមាស​ទី​១​ចាប់ពី​ថ្ងៃទី​២១ ​ដល់​ថ្ងៃទី​២៦​ ខែមីនា​កន្លង​ទៅ​នេះ​ និង​សម្រាប់​សិស្ស​ថ្នាក់​ទី​១២ ​ចាប់ផ្តើម​ប្រលង​នៅ​ថ្ងៃទី​២៨ ​ខែមីនា ​ដល់​ថ្ងៃទី​២ ​ខែមេសា ​ឆ្នាំ​២០១៦ ​និង​បូកសរុប​ពិន្ទុ​ឆមាស​ទី​១​ចាប់ពី​ថ្ងៃទី​៤ ​និង​៥ ​ខែ​មេសា​ ឆ្នាំ​២០១៦ ​និង​វិស្សមកាល​តូច​ ឬ​វ៉ាកង​តូច​ចាប់ពី​ថ្ងៃទី​០៦​ ដល់​ថ្ងៃទី​១៩ ​ខែមេសា​ ឆ្នាំ​២០១៦។​ចំណែក​ប្រលង​ឆមាស​លើក​ទី​២​វិញ ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១១​ ដល់​ថ្ងៃទី​១៦​ ខែ​កក្កដា​ ឆ្នាំ​២០១៦ ​សម្រាប់​សិស្ស​ថ្នាក់​ទី​៩​ និង​ចាប់ពី​ថ្ងៃទី​១៨ ​ដល់​ថ្ងៃទី​២៣ ខែ​កក្កដា​ សម្រាប់​សិស្ស​ថ្នាក់​ទី​១២​ និង​វិស្សមកាល​ធំ​ចាប់ពី​ថ្ងៃទី​០១​ ខែកញ្ញា​ ដល់​ថ្ងៃទី​៣១ ​ខែតុលា ​ឆ្នាំ​២០១៦​។​

ក្រៅពី​ការ​ប្រលង​ឌីប្លូម ​និង​ប្រលង​បាក់​ឌុប ​ហើយ ​លោក ​អ៊ឹង ​ង៉ូ​វ​ហុក​ បាន​ឲ្យ​ដឹង​ទៀត​ថា ​នៅ​ថ្ងៃទី​២៥​ ខែមេសា ​ឆ្នាំ​២០១៦​ខាងមុខនេះ ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​នឹង​រៀបចំ​ប្រលង​សិស្ស​ពូកែ​នៅ​ទូទាំង​ប្រទេស​នៅ​មណ្ឌល​វិទ្យាល័យ​១០ ខែ​មករា ឆ្នាំ​១៩៧៩​ខេត្តសៀមរាប​នឹង​បិទ​កម្មវិធី​ប្រលង​ចែ​ក​រង្វាន់​ដល់​ជ័យលាភី​នៅ​ថ្ងៃទី​០១​ ខែឧសភា ​ឆ្នាំ​២០១៦​៕​

ឆ្នាំនេះ​ក្រសួង​អប់រំ​ នឹង​រៀបចំ​ប្រលង​ឌីប្លូម​នៅ​ថ្ងៃ​៨​សីហា​ និង​បាក់​ឌុប ​នៅ​ថ្ងៃ​២២​សីហា​

ឆ្នាំនេះ​ក្រសួង​អប់រំ​ នឹង​រៀបចំ​ប្រលង​ឌីប្លូម​នៅ​ថ្ងៃ​៨​សីហា​ និង​បាក់​ឌុប ​នៅ​ថ្ងៃ​២២​សីហា​