​ប្រទេស​មាន​ជាង​គេ​​បំផុត​ទាំង​​ ២៥​ក្នុង​លោក​ ភាគ​ច្រើន​សុទ្ធ​តែ​​ជា​​ប្រទេស​តូចៗ​

ប្រទេស​តូចៗ​ នៅ​តែ​បន្ត​ជា​ប្រទេស​​អ្នក​​មាន​ ដែល​ស្ថិត​នៅ​​ឈរ​ជួរ​មុខ​គេ​​ក្នុង​លោក​ ជា​ពិសេស​ប្រទេស​កំពូល​ៗ​ បី​នេះ​បើ​យោង​តាម​​ការ​វិភាគ​​ដែល​រៀប​ចំ​ឡើង​ដោយ​ ទស្សនាវដ្ដី​​​ហិរញ្ញវត្ថុ​សកល​ (Global Finance Magazine)។

​ផ្អែក​ទៅ​លើ​តាម​ទិន្នន័យ​​ដែល​ចេញ​​ផ្សាយ​ដោយ​ធនាគារ​ពិភពលោក​ និង​​មូលនិធិ​​ហិរញ្ញវត្ថុ​​អន្តរជាតិ​ ទស្សនាវដ្ដី​នេះ​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​​​អ្នក​​មាន​ជាង​គេ​បំផុត​ក្នុង​លោក​ដោយ​ផ្អែក​ទៅ​លើ​ផលិតផល​ក្នុង​ស្រុក​សរុប​​ផ្អែក​ទៅ​តាម​ការ​គណនា​តាម​​​អំណាច​យុគ្គភាព​ (Purchasing Power Parity)។

​ប្រទេស​​ទាំង​​ ២៥​នោះ​គឺ៖

១) ​កាតា​ ​៖​ផលិតផល​ក្នុង​ស្រុក​សរុបសម្រាប់មនុស្សម្នាក់ៗ (ឬ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ)​ ១៤៦ ០១១​ដុល្លារ

២) លុចហ្សំបួរ ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ៩៤ ១៦៧​ដុល្លារ

៣) ​សិង្ហបុរី ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ៨៤ ៨២១​ដុល្លារ​

៤) ប្រ៊ុយណេ ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ៨០ ៣៣៥​ដុល្លារ​

៥) គុយវ៉ែត ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ៧១ ៦០០​ដុល្លារ​

៦) ន័រវែស ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ៦៧ ៦១៩​ដុល្លារ​

៧) សហភាព​អារ៉ាប់រួម ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ៦៧ ២០១​ដុល្លារ​

៨) ហុងកុង ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ៥៧ ៦៧៦​ដុល្លារ​

៩) សហរដ្ឋ​អាមេរិក​ ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ៥៧ ០៤៥​ដុល្លារ​

១០) ស្វីស​ ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ​៥៦ ៨១៥​ដុល្លារ​

១១) អារ៉ាប៊ីសាអ៊ូឌីត​ ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៥៦ ២៥៣​ដុល្លារ​

១២) បារ៉ែន ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ៥២ ៨៣០​​ដុល្លារ​

១៣) ហុឡង់ដ៍ ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ៤៨ ៧៩៧​ដុល្លារ​

១៤) ​អៀរឡង់​ ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ៤៨ ៧៨៦​ដុល្លារ​

១៥) ​អូស្ត្រាលី ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ៤៨ ២៨៨​ដុល្លារ​

១៦) អូទ្រីស​ ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ៤៦ ៩០៦​ដុល្លារ​

១៧) ស៊ុយអែត​ ៖ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ៤៦ ៣៨៦​ដុល្លារ​

១៨) អាល្លឺម៉ង់​ ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ៤៦ ១៦៥​ដុល្លារ​

១៩) តៃវ៉ាន់​ ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ​៤៥ ៩៩៦​ដុល្លារ​

២០) កាណាដា ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ៤៥ ៩៨១​ដុល្លា​រ

២១) ដាណឺម៉ាក​ ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​ ៤៥ ៨០០​ដុល្លារ​

២២) អូម៉ង់​ ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ​៤៤ ៩០៣​ដុល្លារ​

២៣) ​អៃ​ឡង់​ ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ៤៤ ៥៧៥​ដុល្លារ​

២៤) បែលហ្ស៊ិក​ ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ៤២ ៩២៣​ដុល្លារ​

២៥) បារាំង​ ៖​ ចំណូលសរុបគិតជាមធ្យមរបស់មនុស្សម្នាក់ៗ ​៤១ ៣៩៦​ដុល្លារ​៕

ប្រភព៖ bizkhmer

  • ​ប្រទេស​មាន​ជាង​គេ​​បំផុត​ទាំង​​ ២៥​ក្នុង​លោក​ ភាគ​ច្រើន​សុទ្ធ​តែ​​ជា​​ប្រទេស​តូចៗ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:ជីវិតនិងសង្គម
Tags: