​គំនូរ​លើជញ្ជាំង និង​គំនូរ​ពន្លឺ​ បង្ហាញ​ខ្លួន​ក្នុង​មហោ​ស្រព​សិល្បៈ​ទី​ក្រុង​កម្ពុជា​​

​គំនូរ​លើ​ជញ្ជាំង​ប្លែកៗ​ជា​ច្រើន​ផ្ទាំង រួម​ជាមួយ​ការ​គូរ​គំនូរ​ប្រើ​ពន្លឺ​ដែល​ជា​ស្នាដៃ​ថ្មី​ប្រកប​ដោយគំនិត​ច្នៃ​ប្រឌិត​របស់​សិល្បករ​ជា​ច្រើន​រូប បាន​ដាក់​តាំង និង​គូរ​បង្ហាញ​​ក្នុង​មហោ​ស្រព​សិល្បៈ​ទីក្រុង​កម្ពុជា នៅ​វិទ្យាស្ថាន​​បារាំង​កម្ពុជា កាលពី​យប់​មិញ។

ភ្ញៀវ​ដែល​បាន​ចូលរួម​ក្នុង​មហោស្រព​នេះ​មាន​ការ​ភ្ញាក់​ផ្អើល និង​ស្ញប់​ស្ញែង​ចំពោះ​ស្នាដៃ​គំនូរ​ថ្មី​​នេះ ពិសេស​គឺ​ការ​គូ​ររូប​ដោយ​ប្រើ​ពន្លឺ​ភ្លើង និង​កាំ​រស្មី​ឡា​ស៊ែរ។

​គំនូរ​លើជញ្ជាំង និង​គំនូរ​ពន្លឺ​ បង្ហាញ​ខ្លួន​ក្នុង​មហោ​ស្រព​សិល្បៈ​ទី​ក្រុង​កម្ពុជា​​

បើ​តាម​លោក កោ​ បូរិន​ ទទួល​បន្ទុក​ផ្នែក​វប្បធម៌ ​នៃ​វិទ្យាស្ថាន​បារាំង​កម្ពុជា​​​បាន​ឲ្យ​ Sabay​ ដឹង​ថា​ ​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង​ទាំងអស់​នេះ ជា​ស្នាដៃ​របស់​វិចិត្រករ​​ជនជាតិ​ខ្មែរ​ បារាំង​ អង់គ្លេស​ ម៉ាឡេស៊ី​ ប្រេស៊ីល​ ហ្គោតេម៉ាឡា ។ វិចិត្រករ​មាន​ស្នាដៃ​ទាំង​១៤​រូបនេះ​បាន​​​​គូ​ររូប​លើ​ជញ្ជាំង​តាម​ក្ដី​ស្រមើ​ស្រមៃ​របស់​ពួកគេ​នៅ​តាម​ទី​កន្លែង​ចំនួន៨ ក្នុង​រាជធានីភ្នំ​ពេញ ដូច​ជា វិទ្យា​ស្ថាន​បារាំង​កម្ពុជា​  ផ្ទាំង​ជញ្ជាំង​នៅ​ជិត​វត្ត​បុទុមវត្តី ​ វិទ្យាស្ថាន​ជាតិ​កម្ពុជា ​ ផ្នែក​ខាង​ក្នុង​សាលា​បឋមសិក្សា​ចតុមុខ​ ​​ ផ្នែក​ខាង​ក្រោយ​ស្ថានទូត​បារាំង ​ វិទ្យាល័យ​ដេកាត ​ The Mansion និង វិទ្យាស្ថាន​ជាតិ​គរុកោសល្យ។

​គំនូរ​លើជញ្ជាំង និង​គំនូរ​ពន្លឺ​ បង្ហាញ​ខ្លួន​ក្នុង​មហោ​ស្រព​សិល្បៈ​ទី​ក្រុង​កម្ពុជា​​

អ្វី​ដែល​ពិសេស​នោះ វិចិត្រករ​ទាំង​នោះ​ក៏​បាន​បង្ហាញ​ស្នាដៃ​គូរ​រូប​ដោយ​ប្រើ​ពន្លឺ ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក ដល់​អ្នក​ដែល​បាន​ទស្សនា​មហោស្រព​នេះ​ផង​ដែរ។

យុវជន អូន ការុណម៉ាក់​ បាន​បង្ហាញចំណាប់​អារម្មណ៍​​ថា​៖​ ​កម្មវិធី​នេះអស្ចារ្យ​ខ្លាំង​ណាស់​ មិន​ត្រឹម​បង្ហាញ​ពី​ស្នាដៃ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​ផ្ដល់បទ​ពិសោធន៍​ថ្មី​ៗ​ដល់​ប្អូន​ដែល​ជា​អ្នក​ស្រលាញ់​ខាង​ផ្នែក​សិល្បៈ​គំនូរ​ថែមទៀត ។​ «​ការ​គូរ​រូប​ដោយ​ពន្លឺ​ភ្លើង​នេះ​ខ្ញុំ​ពុំ​​ធ្លាប់​ឃើញ​ពី​មុន​មកទេ ថ្មី​ស្រឡាង​តែ​ម្តង» សិស្ស​សាលា ACE រូប​នេះ​បញ្ជាក់។​ ​យុវជន​រូប​នេះក៏​​សំណូមពរ​ឲ្យ​អ្នក​ដែល​ចូលចិត្ត​ និង​ស្រលាញ់​សិល្បៈ​​​គំនូរចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​កាន់​តែ​ច្រើន​ទៀត​ដើម្បី​ទទួល​បាន​អ្វី​ថ្មី​ប្លែក។​​​​

​គំនូរ​លើជញ្ជាំង និង​គំនូរ​ពន្លឺ​ បង្ហាញ​ខ្លួន​ក្នុង​មហោ​ស្រព​សិល្បៈ​ទី​ក្រុង​កម្ពុជា​​

មហោស្រព​សិល្បៈ​ទីក្រុង​កម្ពុជា​២០១៦ ​ជា​ព្រឹត្តិការណ៍ដែល​មាន​ការ​រួមបញ្ចូល​គ្នា​នូវ​កម្មវិធី​ដ៏​ពិសេស​ និង​មាន​លក្ខណៈ​ថ្មី​​ដូចជា​ ការ​គូ​គំនូរ​ដោយ​ពន្លឺ​ ការ​ប្រគំ​តន្ត្រី​ហ៊ីបហប​ របាំ​បុរាណ​ ការ​បញ្ចាំង​ខ្សែភាពយន្ត​ ការ​ទស្សនា​គំនូរ​ដែល​​បាន​គូរ​លើ​ជញ្ជាំង​តាម​រយ:តុកៗ​ ព្រមទាំង​ការ​តាំង​ពិព័រណ៍​ស្នាដៃ​នៃ​ការ​គូ​ររូប​លើ​ជញ្ជាំង​ និង​កម្មវិធី​ពិសេស​ៗ​ជា​ច្រើន​ទៀត​។ មហោស្រព​នេះ​ចាប់​ផ្តើម​ពីថ្ងៃទី៣១ ខែមីនា រហូត​ដល់​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ​នៅ​វិទ្យាស្ថាន​បារាំង​កម្ពុជា​​៕​​

ប្រភព៖​sabay

  • ​គំនូរ​លើជញ្ជាំង និង​គំនូរ​ពន្លឺ​ បង្ហាញ​ខ្លួន​ក្នុង​មហោ​ស្រព​សិល្បៈ​ទី​ក្រុង​កម្ពុជា​​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:ជីវិតនិងសង្គម
Tags: