ក្រសួងបរិស្ថាន ជូនដំណឹងអំពីការដាក់តំបន់ព្រៃផ្តល់ផលចំនួន៥កន្លែង សរុបជិត១លានហិកតា ជាតំបន់ការពារ និងអភិរក្សព្រៃឈើ

(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ ក្រសួងបរិស្ថាន ជូនដំណឹងអំពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ ដាក់តំបន់ព្រៃផ្តល់ផលចំនួន៥កន្លែង មានផ្ទៃដីសរុបជិតមួយលានហិកតា ជាតំបន់ការពារ និងអភិរក្សព្រៃឈើ។

នៅក្នុងលិខិតរបស់ក្រសួងបរិស្ថានបានបញ្ជាក់ថា៖ តំបន់ព្រៃផ្តល់ផលចំនួន៥កន្លែង (៩៥០.០០០ហិចតា) ដែលរួមមានព្រៃឡង់ ព្រៃច្រករបៀងក្រវាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងលិច និងព្រៃវ៉ឺនសៃ ដែលមានផ្ទៃដីសរុប ជិតមួយលានហិកតា ជាតំបន់ការពារ និងអភិរក្សព្រៃឈើ។

សូមជំរាបថា កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះថា មន្ត្រីរាជរដ្ឋាភិបាលសុំមិនបញ្ចេញឈ្មោះបានថ្លែងប្រាប់អង្គភាព Fresh News ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាគោលការណ៍ក្នុងការដាក់តំបន់ព្រៃផ្តល់ផលចំនួន៥កន្លែងដែលរួមមានព្រៃឡង់ ព្រៃច្រករបៀងក្រវាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងលិច និងព្រៃវ៉ឺនសៃ ដែលមានផ្ទៃដីសរុប ជិតមួយលានហិកតា ជាតំបន់ការពារ និងអភិរក្សព្រៃឈើ។ តំបន់ទាំងនេះរួមនឹងឯកសារពាក់ព័ន្ធទាំងអស់ នឹងត្រូវផ្ទេរទៅឱ្យក្រសួងបរិស្ថានជាអ្នកគ្រប់គ្រង៕

សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖

ក្រសួងបរិស្ថាន ជូនដំណឹងអំពីការដាក់តំបន់ព្រៃផ្តល់ផលចំនួន៥កន្លែង សរុបជិត១លានហិកតា ជាតំបន់ការពារ និងអភិរក្សព្រៃឈើ

ប្រភពៈ freshnewsasia