(Video) តើការឈឺពោះបែបណា​ ជាសញ្ញារលាកខ្នែងពោះវៀន?

ចាប់ផ្តើមពីការឈឺពោះ បរិវេណផ្តិត ប្រហែល ៤-៦ស.ម​ ទើបផ្លាស់មកឈឺបរិវេណក្រោមពោះ ប៉ែកខាងស្តាំ ឬអ្នកខ្លះ អាចចាប់ផ្តើម ឈឺបរិវេណល្វែងពោះខាងស្តាំមុន ។ ប៉ុន្តែក៏មានអ្នកខ្លះទៀត ឈឺពោះ ខាងក្រោមខាងឆ្វេង អាស្រ័យទៅលើទឹកដែលខ្នែងពោះវៀនតម្រង់ ទៅរក ប្រសិនខ្នែងពោះវៀនតម្រង់ទៅខាងខ្នង នឹងឈឺខ្នង ឈឺចង្កេះ ឬឈឺឆ្អឹងជំនីរ ។

– មានអាការមូល ចង់ក្អួតចង្អោរ ហើយអាចមានអាការរាករូសផងដែរ

– អាការឈឺខ្នែងពោះវៀនរលាក តែងតែឈឺ ខ្មួលៗនៅខាងក្នុងពោះ ដែលភាគច្រើនបំផុត តែងតែឈឺផ្នែកខាងក្រោមស្តាំ ពោះឡើងតឹង ហើយរឹង ចុចសង្កត់ឈឺ លែងដៃវិញ ក៏ឈឺ ។ប្រសិនបើមានអាការចុកៗ ដែលរកប្រាប់អាការ អោយចំៗមិនត្រូវ អាចពិនិត្យ ទឹកនោម ពិនិត្យឈាម ។ចំណែកការឆ្លុះអេកូ គឺសម្រាប់យកមកធ្វើ រោគវិនិច្ឆ័យរួមគ្នាថា មិនមានជំងឺដទៃៗ ដូចជា រោគស្រ្តីជាដើម ។

– អាការដែលឈឺចាប់ស្រដៀង រលាកខ្នែងពោះវៀន ដូចជាស្រ្តីដែលមានគឺសត្រង់សម្បុកពង រលាកអាងត្រគាក កូនក្រៅស្បូន ដុំក្រួសក្នុងតម្រងនោមខាងស្តាំ រលាកពោះវៀន ជាដើម …៕

ប្រភព៖ baykdang

  • (Video) តើការឈឺពោះបែបណា​ ជាសញ្ញារលាកខ្នែងពោះវៀន?已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:សុខភាព
Tags: