វិធីសាស្ត្រ​៥​ចំណុច​ជួយ​បំបាត់​ស្នាម​សម្លាក​លើ​ស្បែក

សម្លាក​ផ្លែ​ពណ៌​ក្រហម​នៅ​លើ​ស្បែក​ជួនកាល​កើត​មាន​បន្ទាប់​ពី​ការ​របួស​ឬ​ដំបៅ ឬ​ក៏​កើត​ពី​រោគ​អ្វីមួយ​។ សម្លាក​ផ្លែ​លើ​ស្បែក​ទាំងនេះ​បង្កើត​ឡើង​ដោយ​កោសិកា fibroblast ដែល​ទទួល​បន្ទុក​បង្កើត «​ជាលិកា​សម្លាក​»​។ នៅ​ត្រង់​សម្លាក​នេះ វា​អាច​មានការ​ឈឺចាប់​តិចតួច​ឬ​ក៏​រមាស់​។ វា​ជា​សាច់​ដុះ​ដែល​មិន​បង្ក​ជា​មហារីក (Benign Tumours) ដែល​កើត​នៅ​កន្លែង​ណាមួយ​លើ​ស្បែក​រាបស្មើ​នៃ​រាង​កាយ​មនុស្ស​យើង ។

មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​នឹង​មាន​ប្រយោជន៍​ជួយ​លុប​បំបាត់​សម្លាក​ផ្លែ​ទាំងនេះ ៖

១-​ស្អំ​ស្បៃ​ត្រជាក់ (Compress​ត្រជាក់​)​នៅ​ចំ​កន្លែង​សម្លាក​។ អ្នក​អាច​ប្រើ​ស្បោង​ដែល​ក្លា​សេ​ឲ្យ​ត្រជាក់​ដាក់​លើ​វា​ក៏​បាន ឬ​ក៏​ប្រើ​ស្បោង​ទឹកកក​ក៏​បាន ។

២-​ប្រើ​បង់​យឺត (Pressure dressing)​រុំ​សង្កត់​ឲ្យ​ណែន​ចំ​កន្លែង​សម្លាក​ផ្លែ​។ អ្នក​អាច​ប្រើ​បង់​ស្អិត​ជួយ​ដើម្បី​កុំ​ឲ្យ Pressure dressing​រំកិល​ខុស​កន្លែង​ដើម ។ បង់​យឺត​នេះ​ត្រូវការ​ផ្លាស់​ប្តូរ​រាល់ថ្ងៃ​ហើយ​អ្នក​ត្រូវ​ទុក​វា​១​ម៉ោង​មុន​នឹង​រុំ​សង្កត់​ជា​ថ្មី ។ បន្ត​ធ្វើ​បែប​នេះ​រហូត​បាត់​ផ្លែ​សាច់​ទាំងស្រុង ។

៣-​ចាក់​ថ្នាំ​អ័រម៉ូន​ស្តេ​រ៉ូ​អី​ុ​ដ « Cortisone»​នៅ​ចំ​សម្លាក​។ វិធី​ព្យាបាល​ដោយ​ចាក់​ថ្នាំ​នេះ​អាច​ប្រើ​ពេល​យូរ​រហូត​ដល់​សម្លាក​ផ្លែ​រលាយ​បាត់​បន្តិច​ម្តង​ៗ​អស់​ពីលើ​រាង​កាយ ។

៤-​ប្រសិនជា​ផ្លែ​តូច​នៅ​ចំ​ស្បែក​ស្តើង​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​គឺ cryosurgery (​វិធី​ព្យាបាល​ធ្វើ​ឲ្យ​ស្បែក​ត្រជាក់​ដើម្បី​សម្លាប់​ជាលិកា​ជំងឺ​)​។ នីតិវិធី​នៃ​ការ​ព្យាបាល cryosurgery គឺ​ប្រើប្រាស់​វត្ថុ​រាវ​នី​ត្រូ​ហ្សែ​ន​ធ្វើ​ឲ្យ​សម្លាក​ផ្លែ​ត្រជាក់​ដល់​កក ។

៥-​វះកាត់​ដោយ​ប្រើ​កាំរស្មី Laser​។ វិធីសាស្ត្រ​នេះ អ្នក​ចាំបាច់​ត្រូវ​តែ​ពិ​ភា​គ្សា​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​យ៉ាង​ជាក់លាក់​។ បន្ទាប់​ពី​ការ​វះកាត់​រួច​អ្នក​គួរតែ​ប្រើ​បង់ Pressure dressing ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​សម្លាក​ផ្លែ​កើត​សា​ជា​ថ្មី ៕

ប្រភព៖ everyday

  • វិធីសាស្ត្រ​៥​ចំណុច​ជួយ​បំបាត់​ស្នាម​សម្លាក​លើ​ស្បែក已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:សុខភាព
Tags: