ពពួក​អាហារ​បណ្តាល​ ឱ្យចេញ​មុន​ច្រើន​

របប​ទទួលទាន រួមចំណែក​មិនតូច​ឡើយ​ក្នុង​ការរក្សា​សម្ផស្ស​ស្បែក​។ មាន​អាហារ​ជួយ​ឱ្យ​ស្បែក​ស្អាត តែ​ក៏មាន​អាហារ​ធ្វើឱ្យ​ស្បែក​របស់​អ្នកចេញ​មុន​ច្រើន​។ មុន​លើ​មុខ ពុំ​ត្រឹមតែ​ធ្វើឱ្យ​យើង​ប្រែជា​អាក្រក់​, បាត់​ទំនុកចិត្ត​លើ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ តែ​អាច​នៅមាន​ឥទ្ធិពល​ដល់​សុខភាព​របស់​ស្បែក​ថែមទៀត​។

ប្រសិន​គ្រាន់​ជាមុន​អង្កាម​តូចៗ​ធម្មតា នោះ​យើង​មិនគួរ​បារម្ភ​ឡើយ​។ ចំណែក​ក្នុងករណី​មុន​រីកចម្រើន​ធ្ងន់​ជាង (​មុន ខ្ទុះ​) នោះ​លទ្ធភាព​បណ្តាលឱ្យ​រលាក​ស្បែក​, ឆ្លង​មេរោគ​ស្បែក​, ហើម​… អាច​កើតឡើង​បំផុត​។​ មាន​មូលហេតុ​ជាច្រើន​ដែល​បង្ក​ការចេញ​មុន ដូចជា ការប្រែប្រួល​អ័រម៉ូន​, ភាពកខ្វក់​, រលាក​ស្បែក​, ស្ត្រេ​ស និង​រួមមាន​ទាំង​រឿង​ទទួលទាន​។ ខាងក្រោម​នេះ ជា​ក្រុម​អាហារ​ដែល​អ្នក​គួរ​ចៀសវាង ដើម្បី​ទប់ស្កាត់​ចេញ​មុន​ច្រើន​លើ​មុខ​។​

​របស់​ចៀន អាំងៈ​
​របស់​ចៀន អាំង ច្រើន​សម្បូរ​ជាតិ​ប្រេង​, ខ្លាញ់​, ពេល​ស្រូប​ចូលក្នុង​សរីរាង្គ នឹង​ពិបាក​មានឱកាស​ត្រូវបាន​រំលាយ​អស់​។ សារជាតិ​ខ្លាញ់ មិន​ត្រូវបាន​បំប្លែង និង​ដុតបំផ្លាញ និង​ផ្តុំ​មកវិញ​នៅក្នុង​សរីរាង្គ ខ្ទប់​នៅក្រោម​ស្បែក បង្ក​សម្ពាធ​ចំពោះ​ក្រពេញ​ជាតិ​រំអិល ធ្វើ​សកម្មភាព​ក្រោម​ស្បែក​, បង្ក​ការរារាំង​, ធ្វើឱ្យ​ស្ទះ​ចរាចរ​របស់​ស្បែក​, ងាយ​បណ្តាលឱ្យ​កើតមុន​។​

ចំណីអាហារ​ផ្អែមៈ​
​ចំណីអាហារ​ផ្អែម​ច្រើន ត្រូវ​ចាត់ទុកថា មាន​លក្ខណៈ​ក្តៅ និង​បង្កើត​ថាមពល​ច្រើន​។ ពេល​ទទួលទាន​របស់​ផ្អែម​,​បរិមាណ​ស្ករ​លើស នឹងធ្វើ​ឱ្យ​កើន​សកម្មភាព​របស់​ក្រពេញ​ជាតិ​រំអិល ក្រោម​ស្បែក ហើយ​ពេល​បញ្ចេញ​មក​ក្រៅ នឹង​បិទ​ជិត​រន្ធ​រោម​, ងាយ​បង្ក​ការកើត​មុន ។​

​របស់​ហឹ​រៈ​
​របស់​ហឹរ​, ពិសេស​ពពួក​គ្រឿងទេស ដូចជា ខ្ទឹមស​, ម្ទេស​,​ម្រេច​…​អាច​បន្ថែម​រសជាតិ​ឱ្យ​អាហារ​។ តែ​ប្រសិន​ទទួលទាន​ច្រើនពេក នោះ​នឹង​ជា ô​គ្រោះថ្នាក់​õ សម្រាប់​ស្បែក​របស់​អ្នក​។ របស់​ហឹរ មាន​លក្ខណៈ​ក្តៅ​, ប្រសិន​ទទួលទាន​ច្រើន នឹង​បង្កើន​ការកកើត​សារជាតិ​រំអិល​លើ​ស្បែក​, បិទ​ជិត​រន្ធ​រោម​, ធ្វើឱ្យ​ស្ថានភាព​មុន កាន់តែ​អាក្រក់​ថែម​។​

​ភេសជ្ជៈ​មាន​ជាតិ​រំញោច (​អាល់កុល​, ហ្គាស​, កាហ្វេ​អ៊ី​ន​…)
​ការ​ទទួលទាន​កាហ្វេ និង​ស្រា ធ្វើឱ្យ​កើន​លទ្ធភាព​សកម្មភាព​របស់​អ័រម៉ូន គ័​រ​ទី​ហ្សូ​ន​-​អ័រម៉ូន​បង្ក​ស្ត្រេ​ស​, ដែល​ស្ត្រេ​ស​ជា​មូលហេតុ​មួយ​ក្នុងចំណោម មូលហេតុ​សំខាន់ៗ​របស់​បញ្ហា​ស្បែក​, ច្រើន​បង្ក​ការ​កើតមុន​លើ​ស្បែក​។ ការ​ទទួលទាន​កាហ្វេ ពេល​ឃ្លាន និង​គួបផ្សំ​ជាមួយ​អាហារ​ផ្អែមៗ​ដទៃទៀត នឹង​កាន់តែ​ធ្វើឱ្យ​ស្ថានភាព​មុន វា​មានការ​ប្រែជា​ធ្ងន់ធ្ងរ​ជាង​៕

ប្រភព៖everyday

  • ពពួក​អាហារ​បណ្តាល​ ឱ្យចេញ​មុន​ច្រើន​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:សុខភាព
Tags: