កម្មវិធី “មុខរបរខ្ញុំ” របស់ PNN បាត់បង់បេក្ខនារី ដំបូងពីកម្មវិធី (មានវីដេអូ)

ភ្នំពេញ៖ កម្មវិធីជីវិតពិត “មុខរបរខ្ញុំ” ឬ My Place បានបាត់បង់បេក្ខភាពប្រជែងរបស់ខ្លួនម្នាក់ហើយ កាលពីរាត្រីថ្ងៃព្រហស្បត្តិ៍ ក្រោយការបោះឆ្នោត ទម្លាក់ដោយសមាជិកក្នុងក្រុម និងគាំទ្រដោយគណកម្មការកម្មវិធី លោក ទេព រិន្ទដារ៉ូ។

កញ្ញា ជិន ស្រីពៅ បេក្ខភាពម្នាក់ក្នុងចំណោម ១៣នាក់របស់កម្មវិធី មុខរបរខ្ញុំ ធ្លាប់ត្រូវបានសមាជិកក្រុមរបស់ខ្លួន បោះឆ្នោតទម្លាក់ចេញពីកម្មវិធី ម្តងរួចមកហើយ ប៉ុន្តែត្រូវបានគណកម្មការ លោក ទេព រិន្ទដារ៉ូ ជួយឲ្យមានឱកាស នៅបន្តក្នុងកម្មវិធី។ កញ្ញា ស្រីពៅ វ័យ ២១ឆ្នាំ ជាបេក្ខនារីមកពីរាជធានីភ្នំពេញ ត្រូវគេបោះឆ្នោតទម្លាក់់ជាថ្មី ដោយបេក្ខជន បេក្ខនារី មើលឃើញច្បាស់ថា រូបគាត់មិនអាចបំពេញតួនាទីរបស់ខ្លួនឲ្យបានល្អ ក្នុងនាមជាកូនកាំបិត របស់មេចុងភៅ។ អ្នកនាង គឹម សុធាថងឌី (អេមី) បានប្រាប់ ក្រុមការងារភីអិនអិន ថា “ក្រុមបេក្ខជន បេក្ខនារីប្រជែងក្នុងកម្មវិធី ទាំង១២រូប ខកចិត្តជាមួយនឹង ស្រីពៅ ព្រោះគាត់មិនបាន បំពេញតួនាទីដែលបានរំពឹងទុក អំឡុងពេលកំពុងសាកល្បង ដំណើរការភោជនីយដ្ឋានរបស់យើង។” អ្នកនាង គឹម សុធាថងឌី (អេមី) បន្តថា វគ្គនេះ ជាវគ្គដ៏សំខាន់មួយក្នុងកម្មវិធី តម្រូវឲ្យបេក្ខជន បេក្ខនារី រៀបចំមុខម្ហូបរបស់គេ ខណៈបេក្ខជន ឬ បេក្ខនារី ម្នាក់ផ្សេងទៀត ត្រូវតាមដានភាពទទួលខុសត្រូវរបស់ កញ្ញា ស្រីពៅ។ 

កញ្ញា ស្រីពៅ ជាបេក្ខនារី ដំបូងគេ ដែលត្រូវធ្លាក់ចេញពីកម្មវិធី សម្រាប់សប្តាហ៍ទី១ នៃការបោះឆ្នោត ជាផ្លូវការមលម្ល៉េះ ប៉ុន្តែ ស្រីពៅ ត្រូវបានសម្រេចផ្តល់ ឱកាសជាថ្មីម្តងទៀត ពីសំណាក់ លោក ទេព រិន្ទដារ៉ូ ដែលជាគណៈកម្មការ មុននឹងឈានដល់ការបោះឆ្នោតទម្លាក់ជា លើកទី២នេះ។ កញ្ញា ស្រីពៅ បានបង្ហាញអារម្មណ៍ សោកស្តាយ និង មានប្រសាសន៍ចុងក្រោយថា “ខ្ញុំពិតជាសុំទោស ក្រុមការងារ និង ក្រុមគ្រួសារ ដែលធ្វេសប្រហែស នឹងការងារ ហើយមិនអាចឈ្នះរង្វាន់ ដើម្បីជួយក្រុមគ្រួសារ។ មុខរបរខ្ញុំ ឬ My Place របស់ PNN គឺជាកម្មវិធីជីវិតពិតថ្មីមួយ សម្រាប់ចាក់ផ្សាយក្នុងម៉ោងមាស ដោយមានបេក្ខជន បេក្ខនារី ចូលរួមប្រកួតប្រជែងសរុប ១៣នាក់ តម្រូវឲ្យធ្វើការងារជាក្រុម បង្កើតចេញជាអាជីវកម្ម ពិតប្រាកដមួយ ពោលគឺភោជនីយដ្ឋានតែម្តង។ កម្មវិធីនេះ មានចាក់ផ្សាយចាប់ពីម៉ោង ៨យប់តទៅ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ កម្មវិធីបង្ហាញពីស្ថានភាពឆ្លាតវៃ និងទេពកោសល្យ ពិតរបស់បេក្ខជន។ ពីរសប្តាហ៍កន្លងទៅ បេក្ខភាពទាំង១៣រូប ត្រូវស្ថិតក្រោមវិញ្ញាសារ ប្រកួតប្រជែងដ៏ស្វិតស្វាញរបស់កម្មវិធី។ ពួកគេត្រូវធ្វើការងាររួមគ្នា ដើម្បីរៀបចំបើកភោជនីយដ្ឋានថ្មី។ ក្នុងការងាររួមនេះ ពួកគេត្រូវប្រឹងប្រែងបញ្ចេញសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាជ័យលាភីទី១ ឈ្នះទឹកប្រាក់ ២០លានរៀល ពីកម្មវិធី។ មកទល់នឹងពេលនេះ បេក្ខជន បេក្ខនារីសេសសល់ទាំង ១២នាក់ បានត្រៀមខ្លួនរួចរាល់ដើម្បី បើកដំណើរការភោជនីដ្ឋានពួកគេ។ នៅសប្តាហ៍ក្រោយ នឹងមានការបោះឆ្នោតសម្រាប់បេក្ខជន បេក្ខនារី ម្នាក់ផ្សេងទៀត ដែលត្រូវដើរចេញពីកម្មវិធី។ ក្រោយបេក្ខជន បេក្ខនារី ជាច្រើនក្នុងចំណោមពួកគេ បានចាកចេញពីកម្មវិធីហើយនោះ អ្នកនៅសេសសល់ នឹងត្រូវត្រៀមខ្លួនសម្រាប់ការគ្រប់គ្រង ភោជនីយដ្ឋានរបស់ពួកឲ្យ ដំណើរការទៅដូចប្រក្រតី ទោះជាត្រូវទាមទារ ជ្រើសរើសបុគ្គលិកបន្ថែម ឬក៏ប្តូរយុទ្ធសាស្ត្រអាជីវកម្ម សុទ្ធតែជាកាតព្វកិច្ចរបស់ពួកគេផ្ទាល់ ដែលត្រូវសម្រេច។ 

ទស្សនាឈុតឆាកខ្លីៗក្នុងកម្មវិធី មុខរបរខ្ញុំ សូមចុចត្រង់នេះ៖


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload