​៦ក្រុម​​ក្រៅ​ស្រុក​នេះខក​ចិត្ត​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាក់​ សុវណ្ណារ៉ា

កាល​​​ពី​ចុង​ឆ្នាំ​២០១៥ ​​ក្រុម​បឹង​កេត​អង្គរ​​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាក់ សុវណ្ណារ៉ា បាន​ធ្វើ​ឲ្យ​កម្ពុជា​​រីកមុខ​រីក​មាត់​នៅ​លើ​ឆាក​អន្តរជាតិ ​បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់ Toyota Mekong Cup 2015 ៣​ប្រកួត​ជាប់​គ្នា មុន​ពេល​ចាញ់​ក្រុម​ជើង​ឯក​ថៃ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ ដោយ​ឡែក​នៅ​ដើម​ឆ្នាំ​២០១៦ ​វិញ​ក្រុម Cambodia All Stars ​​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​រូប​នេះ​ដដែល​បាន​​ស្វែង​រក​ជ័យជម្នះ​៣​ប្រកួត​ជាប់​គ្នា​ទៀត​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ។ ខាង​ក្រោម​ជា​ទិន្នន័យ​ដែល​ Sabay ​រំលឹក​ឡើង​វិញ​​ជូន​អ្នក​គាំទ្រ​បាល់ទាត់។

ទី១៖ ​​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក្រុម​​បឹង​កេត​អង្គរ​បាន​យក​ឈ្នះ​ក្រុម Lao Toyota ​ក្នុង​លទ្ធផល ២-០ នៅ​ប្រទេស​ឡាវ​ សម្រាប់​ការ​ប្រកួត​ជម្រុះ​ជុំ​ទី១ នៃ​ពាន​រង្វាន់ Toyota Mekong Cup ២០១៥។ ​ពីរ​គ្រាប់​នោះ​រក​បាន​​ដោយ​តារា​ឆ្នើម​របស់​បឹង​កេត​អង្គរ​ ចាន់ វឌ្ឍនាកា នា​ទី៤៤ និង​៨៨។

 

​៦ក្រុម​​ក្រៅ​ស្រុក​នេះខក​ចិត្ត​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាក់​ សុវណ្ណារ៉ា ក្រុម Lao Toyota (រូបថត៖ Goal.com)

 

ទី​២៖ ​ថ្ងៃ​ទី​ ២៩​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​បឹង​កេត​អង្គរ​បាន​​ស្វែង​រក​​​ជ័យជម្នះ​ក្នុង​ដី​របស់​ខ្លួន​នៃ​​ពាន​រង្វាន់ Toyota Mekong Cup ​ដដែល​​​ដោយ​បំបាក់​ក្រុម​ខ្លាំង​របស់​មីយ៉ាន់ម៉ា Yangon United ៣-០។ បី​គ្រាប់​នោះ​រក​បាន​ដោយ​ខ្សែ​បម្រើ Omogba ​ចំនួន​ពីរ​គ្រាប់​នាទី​៥១ ​និង៨៧ ​មួយ​គ្រាប់​​​​ទៀត​​រក​បាន​ដោយ​​ Samuel Gbenga Ajayi ​នាទី​៦៣។

 

​៦ក្រុម​​ក្រៅ​ស្រុក​នេះខក​ចិត្ត​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាក់​ សុវណ្ណារ៉ាបឹងកេត​អង្គរ vs ក្រុម Yongon United (ខៀវ)

 

ទី​៣៖ ថ្ងៃ​ទី​៦​ ខែ​ធ្នូ ឆ្នាំ​២០១៦ ​ក្រុម​បឹង​កេត​អង្គរ​បាន​​​យក​ឈ្នះ​​ជា​លើក​ទី​៣​ដោយ​បាន​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ​Becamex Bình Dương F.C នៅ​ទឹក​ដី​វៀតណាម​ ​ដោយ​លទ្ធផល ៣-២ នៃ​ការ​ប្រកួត​ពាន​រង្វាន់ Toyota Mekong Cup 2015។ ​បី​គ្រាប់​ឈ្នះ​ក្រុម​របស់​វៀតណាម​នោះ​រក​បាន​ដោយ​ ចាន់ វឌ្ឍនាកា ម្នាក់​​ឯង​នាទី​៤០, ៥៤ ​និង ៨០។

​៦ក្រុម​​ក្រៅ​ស្រុក​នេះខក​ចិត្ត​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាក់​ សុវណ្ណារ៉ា

ក្រុម Becamex Binh Doung (រូបថត៖ Baomoi.com)

 

ទី៤៖ ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ​២០១៦ ក្រុម​បាល់ទាត់​  Cambodia All Stars បាន​យក​ឈ្នះ​ក្រុម​​ជើង​ឯក​រង​របស់​ថៃ Muangthong United ​ដោយ​លទ្ធផល ៤-៣ ​ដើម្បី​លើក​ពាន​​​មិត្ត​ភាព​អន្តរជាតិ។

 ​៦ក្រុម​​ក្រៅ​ស្រុក​នេះខក​ចិត្ត​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាក់​ សុវណ្ណារ៉ាក្រុម Muangthong United

 

ទី​៥៖ ​​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​​​ក្រុម​ Cambodia All Stars ​បាន​យក​ឈ្នះ​ក្រុម​យក្ស​របស់​ប្រទេស​ថៃ Buriram United ដោយ​ការ​ទាត់​បាល់​​ប៉េណាល់ទី​កាត់​សេចក្ដី​ ៤-៣​ បន្ទាប់​ពី​ក្រុម​ទាំង​​ពីរ​បញ្ចប់​​​ការ​ប្រកួត​ទាំង​ពីរ​តង់​​ស្មើ​២-២​ ដើម្បី​លើក​ពាន​មិត្តភាព​អន្តរជាតិ​លើក​ទី​ពីរ។

​​​៦ក្រុម​​ក្រៅ​ស្រុក​នេះខក​ចិត្ត​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាក់​ សុវណ្ណារ៉ា

ក្រុម Buriram United

 

ទី​៦៖ ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០១៦ ​ក្រុម​ Cambodia All Stars ​បាន​យក​ឈ្នះ​ក្រុម​ Lao All Stars ​ដោយ​លទ្ធផល ៣-២ ​ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ដើម្បី​លើក​ពាន​មិត្តភាព​អន្តរជាតិ​លើក​ទី​៣៕

 

​៦ក្រុម​​ក្រៅ​ស្រុក​នេះខក​ចិត្ត​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាក់​ សុវណ្ណារ៉ា ក្រុម​Cambodia All Stars  (ស) និង Lao All Stars (ក្រហម)

 

​​អត្ថបទ​៖​ស្រី សុវណ្ណដារ៉ា​​​​​