U16 កម្ពុជា​ឈរ​លេខ​៤ ក្រោយ​ចប់​ព្រឹត្តិការណ៍​នៅ​ជប៉ុន

ការ​ប្រកួត​ពាន​រង្វាន់​ J.League U16 Challenge 2016 ​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ចប់​ហើយ​ដោយ​យុវជន​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ បន្ទាប់​ពី​​៣​​ប្រកួត​កន្លង​ទៅ​ឈ្នះ​១​ និង​ចាញ់​៣​។ នេះ​​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

 

U16 កម្ពុជា​ឈរ​លេខ​៤ ក្រោយ​ចប់​ព្រឹត្តិការណ៍​នៅ​ជប៉ុន

 

​U16 កម្ពុជា​ប្រកួត​លើក​ទី​១​បាន​យក​ឈ្នះ​ក្រុម​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ជប៉ុន​​ Kagoshima United FC ​ដោយ​លទ្ធផល  ​២-០ ប៉ុន្តែ​ប្រកួត​បន្ត​បន្ទាប់​ទៀត​ យុវជន​កម្ពុជា​​បាន​ចាញ់​U-16​ Roasso Kumamoto FC ៣-០, ចាញ់ក្រុមU16 PVF ​របស់​ប្រទេស​វៀតណាម​៤-១​ ​និង​ចាញ់​ ​​Kamatamare Sanuki FC  របស់​ជប៉ុន ៤-១៕

 

អត្ថបទ៖ ជាន ចាន់រ៉ា
​រូប​ថត​៖ FFC​