អាជ្ញាធរ​បញ្ចប់​ការ​លក់​គ្រឿង​​ដង្វាយ​លើផ្លូវ​ ជាប់​ព្រះ​អង្គ​ដ​ង្កើ

ការលក់ដូរ​គ្រឿង​ដ​ង្វា​យ នៅ​លើ​ផ្លូវ​ជាប់​នឹង​ព្រះ​អង្គដង្កើ​ត្រូវ​បាន​បញ្ឈប់​បន្ទាប់ពី​អាជ្ញាធរ​បាន​រៀបចំ​កន្លែង​សមរម្យ​មួយ​នៅ​លើ​សួនច្បារ​ខាងត្បូង​នៃ​ព្រះអង្គ​ដ​ង្កើ  ដើម្បី​បញ្ចប់​ភាព​អនាធិបតេយ្យ​ និង ​ការ​កកស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ដោយសារតែ​ការលក់ដូរ​នេះ។
 

លោក​ គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី៣១ខែមីនា​ឆ្នាំ២០១៦ថា ការលក់ដូរ​គ្រឿង​ដ​ង្វា​យ​នៅ​សងខាង​ផ្លូវ និង ​នៅ​លើ​បរិវេណ​ជុំវិញ ព្រះអង្គ​ដ​ង្កើ​ត្រូវបាន​បញ្ឈប់​ហើយ​បន្ទាប់ពី​សាលាក្រុង​បានរៀបចំ​កន្លែង​មួយ​នៅលើ​សួនច្បារ​ខាងត្បូង​ព្រះ​អង្គដ​ង្កើ(មុខ​សាលាឧទ្ធរណ៍)ដោយមាន​ដំបូល​ត្រឹមត្រូវ​សម្រាប់​បងប្អូន​លក់ដូរ។
 

មន្ត្រី​អាជ្ញាធរ​ខាងលើ​និយាយទៀតថា មិនមែន​តែ​អ្នកលក់​គ្រឿង​ដ​ង្វា​យ​ទេ​ដែល​តម្រូវ​ឲ្យ​ទៅ​នៅ​ចុង​ខាងត្បូង​នៃ​សួនច្បារ​នេះ កន្លែង​ផ្ញើ​រកង់ ម៉ូតូ​និង រថយន្ត​ក៏​ឲ្យ​ទៅ​នៅ​ទី​នោះដែរ។ នៅ​ទីនោះ​កំពុង​ត្រូវបាន​សាងសង់​បន្ទប់ទឹក​សាធារណៈ​ជាថ្មី​ឡើងវិញ។
 

អភិបាលខណ្ឌ​ខាងលើ​និយាយ​នៅក្នុង​ឱកាស ជួប​សំណេះសំណាល​ជា មួយ​នឹង​ប្រជាពលរដ្ឋ​លក់​គ្រឿង​ដ​ង្វា​យ​ទាំងអស់​នៅ​ព្រះអង្គ​ដ​ង្កើ​កាលពីដើម​សប្តាហ៍​នេះ​ថា  សាលាក្រុង​បានរៀបចំ​ឲ្យ​មាន​រោង​មាន​ដំបូល​ស្អាត សម្រាប់​បងប្អូន​លក់ដូ​រ បងប្អូន​លក់ដូរ​មិនត្រូវ​ដណ្តើម​ម៉ូយ​គ្នា​រហូត​ទៅដល់​លើផ្លូវ​ទៀត​ទេ។ បងប្អូន​ត្រូវ​ថែរក្សា​កន្លែង​លក់​ឲ្យ​បាន​ស្អាតបាត​និង​មាន​សេចក្តីថ្លៃថ្នូរ។
 

អាជ្ញាធរ​បានធ្វើ​ការបញ្ឈប់​ការលក់ដូរ​គ្រឿង​ដ​ង្វា​យ​នៅ​នឹង​ទីតាំង​ជាប់​ព្រះអង្គ​ដ​ង្កើ​នេះ​ដោយសារ​អ្នកលក់ដូរ​កន្លង​ទៅបាន​ប្រជែង​គ្នា​លក់​នៅលើ​ផ្លូវ​ជាមួយនឹង​អ្នក​ដែល​ត្រូវ​មក​បន់ស្រន់​បាន​ឈប់​យានយន្ត​ពេញ​ដែន​នៅ​សងខាង​ផ្លូវ​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​និង​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​រួចមក។
 

ការរៀបចំ​សណ្តាប់​នៅលើ​សួនច្បារ​មុខ​ព្រះបរមរាជវាំង និង សួនច្បារ​តាម​មាត់ទន្លេ​ខាងលើ​ត្រូវបាន​គេ​ឃើញថា​អាជ្ញាធរ​ខណ្ឌដូនពេញ​យ​ក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង ជាពិសេស​បញ្ហា​អនាម​យ័     ដែល​តែងតែ​ប្រមូលគ្នា​មក​បោសសម្អាត​លាង​សម្អាត និង បានធ្វើ​ការណែនាំ​ជា​បន្តបន្ទាប់​ទៅដល់​អ្នកលក់ដូរ​និង​អ្នក​មក​ដើរលេង​កម្ស​ន្ត​ឲ្យ​ចូលរួម​សម្អាត​ទាំងអស់គ្នា​ទៀតផង៕

 
អាជ្ញាធរ​បញ្ចប់​ការ​លក់​គ្រឿង​​ដង្វាយ​លើផ្លូវ​ ជាប់​ព្រះ​អង្គ​ដ​ង្កើ

​កន្លែង​លក់​គ្រឿង​ដង្វាយ​នៅ​លើ​សួនច្បារ​ខាងត្បូង​ព្រះអង្គ​ដង្កើ​

 
អាជ្ញាធរ​បញ្ចប់​ការ​លក់​គ្រឿង​​ដង្វាយ​លើផ្លូវ​ ជាប់​ព្រះ​អង្គ​ដ​ង្កើ

 

ប្រភព៖ Rasmeinews.com