រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​ចៅ​ស្លាប់ និង ​ជីតា​រងរបួស​ធ្ងន់​

6 Videos


​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​គួ​ឲ្យ​សង្វេគ​បំផុត​មួយ​នៅ​រសៀលថ្ងៃទី​៣១ ខែមីនា ឆ្នាំ ២០១៦ នៅ​ចំណុច ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​ចៅស្រី​ស្លាប់ និង ជីតា​រងរបួស​ធ្ងន់ ។​

រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​ចៅ​ស្លាប់ និង ​ជីតា​រងរបួស​ធ្ងន់​

រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​ចៅ​ស្លាប់ និង ​ជីតា​រងរបួស​ធ្ងន់​

​ហេតុការណ៍​នេះ​បង្កឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា អ្នកបើកបរម៉ូតូ​ឈ្មោះ ឈួន ជឿន ភេទ​ប្រុស​អាយុ ៥៧ ឆ្នាំ របួសធ្ងន់ ​ឌុប​ចៅស្រី​ឈ្មោះ សេក នី​តា ភេទ​ស្រី អាយុ ១៤ ឆ្នាំ​ស្លាប់ អ្នក​ទាំងពីរ​ត្រូវជា​ចៅ​និង​តារស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុខាងលើ ។ ម៉ូតូ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ម៉ាកវ៉េវ​អាល់​ហ្វា ពណ៍​ក្រហមខ្មៅ ​ស៊េរី​ឆ្នាំ 2013 ពាក់​ស្លាក​លេខបន្ទាយមានជ័យ 1C- 7735 ចំណែក​រថយន្ត​ពេល​បង្កហេតុ​ហើយមិនបាន​ឈប់​ទេ គឺ​បាន​បើករថយន្ត​គេច​បាត់ ។​

រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​ចៅ​ស្លាប់ និង ​ជីតា​រងរបួស​ធ្ងន់​

​ក្រោយពី​កើតហេតុ​ សព​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នករបួស​ត្រូវបាន​សាច់ញាតិ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ស្រុក​ម៉ាឡៃ បច្ចុប្បន្ន​កម្លាំង​អាវុធ​ហាត់​ស្រុក​កំពុង​ស្រាវ ជ្រាវ​រក​ម្ចាស់​រថយន្ត និង រថយន្ត​យកមក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕ សុថា​ត់​