រថយន្ត​ក្រឡាប់​ស្លាប់​មនុស្ស ២ នាក់ និង របួស ៩ នាក់ នៅ​ស្រុក​បរ​កែវ

6 Videos


​មាន​មនុស្ស​ចំនួន ២ នាក់ បាន​ស្លាប់​នៅនឹងកន្លែង និង ៩ នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាលក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រ​ឡាប់​រថយន្ត​នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​ស៊ើ​ង ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី ។​

រថយន្ត​ក្រឡាប់​ស្លាប់​មនុស្ស ២ នាក់ និង របួស ៩ នាក់ នៅ​ស្រុក​បរ​កែវ

រថយន្ត​ក្រឡាប់​ស្លាប់​មនុស្ស ២ នាក់ និង របួស ៩ នាក់ នៅ​ស្រុក​បរ​កែវ

​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​បរ​កែវ​បានបញ្ជាក់​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នេះ​បង្កឡើង​ដោយ​ខ្លួនឯង ដោយ​រថយន្ត​ម៉ាក​នីសា​ន់ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y.0094 បណ្តាល​ឲ្យ​អ្នកបើកបរ​ឈ្មោះ យូ គឹម​យុ​ត ភេទ​ប្រុស អាយុ ៣៧ ​ឆ្នាំ មាន​ទីល​នៅ​ភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដា និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ វាំង ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ស្លាប់​ទាំង ២ នាក់ នៅនឹងកន្លែង​កើតហេតុ ។ ចំណែក​អ្នកដំណើរ ៩ នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ស្រាល ។​

រថយន្ត​ក្រឡាប់​ស្លាប់​មនុស្ស ២ នាក់ និង របួស ៩ នាក់ នៅ​ស្រុក​បរ​កែវ

​សាក្សី​បាន​និយាយថា ជនរងគ្រោះ​ទាំងអស់គ្នា​គឺ​បានធ្វើ​ដំណើរ​ទៅ​ស៊ីការ​គេ​នៅ​ភូមិ​កែង​សាន់ លុះ​មកដល់​ចំណុចកើតហេតុ​បាន​វាក់​នឹង​ម៉ូតូ ១ គ្រឿងក៏​ជាន់​ហ្វ្រាំង​បោក​ធ្លាក់​ផ្លូវ​តែម្តងក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ ជំនាញ​ស្រុក​បរ​កែវក៏បាន​ចុះជួយ​អន្តរាគមន៍ ។

រថយន្ត​ក្រឡាប់​ស្លាប់​មនុស្ស ២ នាក់ និង របួស ៩ នាក់ នៅ​ស្រុក​បរ​កែវ

​ចំណែក​អ្នករងរបួស​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត រីឯ​ជនរងគ្រោះដែល​ស្លាប់​ទាំង ២ នាក់ បានប្រគល់​ឲ្យ​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រថយន្ត​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ដើម្បី​ធ្វើ​កំណត់ហេតុ​ដោះស្រាយ​ពេល​ក្រោយ ៕ សុថា​ត់​

រថយន្ត​ក្រឡាប់​ស្លាប់​មនុស្ស ២ នាក់ និង របួស ៩ នាក់ នៅ​ស្រុក​បរ​កែវ