​ករណី​​​​​សង្គ្រាម​បាញ់​​​ផ្អើល​​​​ក្រុង ​គឺដឹងលទ្ធផល​​ហើយ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន កាលពី​យប់​ថ្ងៃ​ទី​២៩ មីនា ស្ថិត​ក្នុង​អាណាចក្រ​ខណ្ឌចំការមន ដោយ​មានការ​បាញ់​ទម្លុះទម្លាយ​រថយន្ត​របស់​ជនសង្ស័យ និង​ចាប់ខ្លួន​២​នាក់ ដែល​ជាស​ង្សា​និង​គ្នា​នោះ នៅ​រសៀល​ថ្ងៃ​ទី​១ មេ​សា ២០១៦ នេះ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត ។ ចំណែក​ស្រី​ស្នេហ៍ ត្រូវ​បាន​តំណាង​អយ្យការ​បំបែកសំណុំរឿង ជា​ករណី​ប្រើប្រាស់​គ្រឿងញៀន​វិញ ។

ស្ថិត​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​គេ​ដឹង​ថា ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឈ្មោះ​ស៊ុម ចាន់​វាសនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ចោទប្រកាន់​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ទម្ងន់​ជិត​២០​ក្រាម តាម​មាត្រា​៤០​ច្បាប់ ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។  ចំណែក​ស្រី​ស្នេហ៍​ឈ្មោះ​សឿ​ន ឌី​ណា អាយុ​២២​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​ប្រើប្រាស់​គ្រឿងញៀន ។ សមរភូមិកណ្ដាលក្រុងភ្នំពេញ ម្នាក់ៗ​ព្រលឹងចុងសក់