ម្ចាស់រវល់​ទៅឆេងម៉េង​ ​ភ្លើងឆេះ​ផ្ទះហ្មត់

ខេត្តកំពង់ធំ ៖ ​ផ្ទះឈើប្រក់ក្បឿងមួយខ្នងទំហំ ៨x១២ ម៉ែត្រ​ បានត្រូវភ្លើងឆាបឆេះហ្មត់ ​ប៉ុន្តែមិនបានរាលដាលដល់​ផ្ទះអ្នកជិតខាងនោះទេ ​ក្រោយសមត្ថកិច្ចអន្តរាគមន៍​បាញ់ទឹកពន្លត់ស្កាត់ ។ ហេតុការណ៍នេះ ​បានកើតឡើងនៅវេលាម៉ោងជាង៣រសៀលថ្ងៃទី០១​ មេសា ២០១៦​ នៅក្នុងភូមិស្ទឹងសែន ​សង្កាត់កំពុងក្របៅ​ ក្រុងស្ទឹងសែន ។

បើតាមអ្នកឆ្លើយព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកទៀតថា ​មូលហេតុដែលបណ្តាលឲ្យកើតមានអគ្គិភ័យនេះ ​ដោយសារទុស្សេខ្សែភ្លើង ​ខណៈម្ចាស់ផ្ទះរវល់​ទៅឆេងម៉េង (សែនផ្នូរ) ។ សេចក្តីរាយការណ៍បានបន្តថា​ ម្ចាស់ផ្ទះ ប្តីឈ្មោះ អ៊ុន វ័ន​ ប្រពន្ឋឈ្មោះ រី ​ហុងលី ​មុខរបរជាអ្នកលក់ត្រីប្រឡាក់ ។