រំជួល​ចិត្តនឹង​ពាក្យសម្តី​ចុងក្រោយ​របស់​នារី​ម្នាក់​ដែល​ស្លាប់​ក្នុង​រង្វង់​ដៃ​មិត្ត​ប្រុស​

6 Videos


​នារី​តំបន់ Guizhou វ័យ ២១ ឆ្នាំ​ម្នាក់​ដែល​កើត​ជំងឺមហារីក​ឆ្អឹង បាន​លាចាក​លោក​កាលពីពេល​ថ្មីៗ​នេះ​ក្នុង​រង្វង់​ដៃ​មិត្ត​ប្រុស​ជាទី​ស្រឡាញ់ ដោយ​បន្សល់​នូវ​ពាក្យពេចន៍​ដ៏​សែន​ជ្រាលជ្រៅ ។​ ​នាង Xiao Yi ត្រូវបាន​គេ​រកឃើញថា មាន​ជំងឺមហារីក​ឆ្អឹង នៅពេល​នាង​មាន​អាយុ ១៤ ឆ្នាំ កាលពី ៦ ឆ្នាំមុន ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុងកំឡុងពេល​ព្យាបាល​ជំងឺ​នេះ នាង​ថែមទាំង​ត្រូវ​បាត់បង់​ជើងឆ្វេង​ទៀតផង ។

រំជួល​ចិត្តនឹង​ពាក្យសម្តី​ចុងក្រោយ​របស់​នារី​ម្នាក់​ដែល​ស្លាប់​ក្នុង​រង្វង់​ដៃ​មិត្ត​ប្រុស​

រំជួល​ចិត្តនឹង​ពាក្យសម្តី​ចុងក្រោយ​របស់​នារី​ម្នាក់​ដែល​ស្លាប់​ក្នុង​រង្វង់​ដៃ​មិត្ត​ប្រុស​

យោងតាម​សារព័ត៌មាន គេ​បានដឹងថា នាង និង មិត្ត​ប្រុស Xiao Fu បាន​ស្គាល់គ្នា​រយៈពេល ៤ ឆ្នាំ​មកហើយ តែ​ទើបនឹង​ផ្តើម​ទំនាក់ទំនង​ស្នេហា​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ ។ គួរ​ឲ្យ​សោកស្តាយ កាលពី​ខែតុលា ឆ្នាំ ២០១៥ កន្លងទៅនេះ គ្រូពេទ្យ​បាន​ប្រាប់​នាង​ថា ជំងឺមហារីក​នាង​បាន​ឈានចូល​ដំណាក់កាល​ចុងក្រោយ​ហើយ ទើប​នាង​សម្រេចចិត្ត​បញ្ឈប់​ការព្យាបាល ស្របពេល​នោះដែរ មិត្ត​ប្រុស​នាង​តែងតែ​នៅក្បែរ​នាង និង លើកទឹកចិត្ត​នាង​ជានិច្ច ។​

រំជួល​ចិត្តនឹង​ពាក្យសម្តី​ចុងក្រោយ​របស់​នារី​ម្នាក់​ដែល​ស្លាប់​ក្នុង​រង្វង់​ដៃ​មិត្ត​ប្រុស​

​យ៉ាងណាក្តី កាលពីដើម​ខែមីនា គូស្នេហ៍​មួយគូ​នេះ​ក៏មាន​ឱកាស​ថតរូប Pre-Wedding ផងដែរ ហើយ​នេះ​ក៏​ព្រោះតែ​ចង់​បំពេញ​ក្តី​សុបិន​ចុងក្រោយ​របស់​នាង Xiao Yi ។ នាង Xiao Yi បាន​លាចាក​លោក បន្ទាប់ពី​ថតរូប Pre-Wedding រួច ២០ ថ្ងៃ នៅក្នុង​រង្វង់​ដៃ​មិត្ត​ប្រុស​នាង ជាមួយនឹង​ពាក្យសម្តី​ចុងក្រោយ​ថា នាង​សង្ឃឹម​មិត្ត​ប្រុស​នាង​អាច​រកបាន​នារី​ល្អ ដែល​ពេលនោះ​នាង​នឹង​ត្រឡប់មក​ធ្វើជា​កូនស្រី​គាត់​វិញ ៕​ថា​វរិ​ទ្ធ (​ប្រភព ៖ សៀង​ហៃ អ៊ី​ស​)

រំជួល​ចិត្តនឹង​ពាក្យសម្តី​ចុងក្រោយ​របស់​នារី​ម្នាក់​ដែល​ស្លាប់​ក្នុង​រង្វង់​ដៃ​មិត្ត​ប្រុស​

  • រំជួល​ចិត្តនឹង​ពាក្យសម្តី​ចុងក្រោយ​របស់​នារី​ម្នាក់​ដែល​ស្លាប់​ក្នុង​រង្វង់​ដៃ​មិត្ត​ប្រុស​已关闭评论
  • 12 views
  • Hide Sidebar
    A+