ចេះ​បញ្ចូល​រូបភាព ទៅក្នុង iPhone ហើយ​ឬ​នៅ? បើ​មិន​ទាន់ អាច​អនុវត្ត​តាម​វិធីងាយៗ នៅ​ទីនេះ​បាន! (មិន Jailbreak ក៏​បាន​ដែរ)

ធ្លាប់ទេ ពេលចង់បញ្ចូល រូបភាពទៅក្នុង iPhone ម្តងៗ តែង​តែ ពឹង​មិត្ត​ភក្តិ ឬអោយ​អ្នក​ដែល ចេះ​បញ្ចូល​អោយ? ឥឡូវ​នេះ អ្នក​មិន​ចាំ​បាច់ ពិបាក​ទៅ ពឹង​គេ ទៀត​នោះ​ទេ ដោយ​ក្នុង ថ្ងៃនេះ ខេមបូ នឹង​បង្ហាញ ពីរបៀប ក្នុង​ការ បញ្ចូល រូបភាពទៅក្នុង iPhone iPad និង iPod Touch របស់អ្នក យ៉ាងងាយ ស្រួល​បំផុត ហើយក៏មិន ចាំបាច់ បារម្ភរឿង មិនទាន់ Jailbreak អីដែរ ព្រោះវិធីនេះ គឺមិនទាក់ទង គ្នាឡើយ ទៅ​នឹង​រឿង Jailbreak នោះ។ ដូចនេះ ចង់ដឹងថាតើ ត្រូវធ្វើយ៉ាង ណាខ្លះនោះ សូមតាមដាន ការណែនាំ និង​ទស្សនា វីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា!

ចេះ​បញ្ចូល​រូបភាព ទៅក្នុង iPhone ហើយ​ឬ​នៅ? បើ​មិន​ទាន់ អាច​អនុវត្ត​តាម​វិធីងាយៗ នៅ​ទីនេះ​បាន! (មិន Jailbreak ក៏​បាន​ដែរ)

តម្រូវការ៖

  • កុំព្យូទ័រ (មានតម្លើង iTunes រួចជាស្រេច​ តែបើមិន ទាន់មាន សូមតម្លើង វាសិន ដោយចុចទីនេះ)
  • ខ្សែ USB សម្រាប់ភ្ជាប់ពី iPhone ទៅកុំព្យូទ័រ
  • iPhone iPad iPod Touch ដំណើរការ iOS 7/8/9 (2, 9.2.1 និង 9.3)

របៀបបញ្ចូល៖

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ដើម្បីអោយកាន់តែច្បាស់នោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ រួចអនុវត្តដំណាលគ្នា៖

បញ្ជាក់៖ សូមអ្នកទាំងអស់គ្នា អានពីតម្រូវការ និងសេចក្តី ណែនាំ អោយយល់ច្បាស់ ជាក់សិន សឹមចាប់ ផ្តើមអនុវត្ត បើមិន ដូច្នោះទេ អ្នកអាចនឹង មិនជោគ ជ័យឡើយ ហើយចំពោះរូបភាពវិញ ក៏អាចលុប វិញបានដែរ!

សរុបមក នេះគ្រាន់តែជា គន្លឹះខ្លីៗ ងាយៗ សម្រាប់ចែកជូន បងប្អូន ប្រជាជនកម្ពុជាយើង ដែលប្រើប្រាស់ iPhone ដែលមិនទាន់ បានដឹង តែប៉ុណ្ណោះ។ សម្រាប់មិត្ត អ្នកអាន​ ដែលបាន ជ្រាបហើយ ក៏អាច ចែក​រំលែក ចំណេះដឹងនេះ ទៅកាន់ មិត្តភក្តិ ផ្សេងៗទៀត ផងដែរ ដើម្បីអោយអ្នក ដែលមិន ទាន់ដឹង បាន​ដឹង។ សូមអរគុណ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ចេះ​បញ្ចូល​រូបភាព ទៅក្នុង iPhone ហើយ​ឬ​នៅ? បើ​មិន​ទាន់ អាច​អនុវត្ត​តាម​វិធីងាយៗ នៅ​ទីនេះ​បាន! (មិន Jailbreak ក៏​បាន​ដែរ)

  • ដោយ: Mai
  • 10:36 AM, 01 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ