ពិការដៃសងខាង តែប្រើជើងឲ្យ ចំណីមាន់រហូត បើកកសិដ្ឋាន

បុរសពិការដៃសងខាងម្នាក់បានធ្វើឲ្យគ្រប់គ្នាគោរពកោតសរសើរ ក្រោយរូបថតរៀបរាប់ពីការចិញ្ចឹមមាន់ដោយប្រើជើងដាក់ចំណី ឲ្យមាន់របស់គាត់ត្រូវបានគេបង្ហោះនិងចែកចាយពេញអ៊ីនធឺណិតចិនកាលពីថ្ងៃទី ៣០ខែមីនាកន្លងទៅ។

ពិការដៃសងខាង តែប្រើជើងឲ្យ ចំណីមាន់រហូត បើកកសិដ្ឋាន

បុរសវ័យ ២៧ឆ្នាំរូបនេះមានឈ្មោះ  Wu Xiaofan រស់នៅក្នុងភូមិ Yanshou ទីក្រុងឆុងឈីង ភាគនិរតីប្រទេសចិន និងបានបើកកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងជាមួយប្រពន្ធ Wu Jinping តាំងពីឆ្នាំ ២០១០។ អ្នកទាំងពីរបានស្គាល់ និងស្រលាញ់គ្នា តាមរយៈប្រព័ន្ធអ៊ីនធឺណិត និងបានដឹកដៃគ្នាចូលរោងការស្របច្បាប់។ ក្រោយភ្ជាប់សាច់ឈាមជាប្ដីប្រពន្ធ អ្នកទាំងពីរបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងរបរចិញ្ចឹមជីវិត ដោយមិនខ្លាចនឿយហត់។

ទោះបីជាកសិដ្ឋានមើលទៅតូច ពួកគាត់លក់មាន់បានប្រាក់ជាង ២៣ ០០០ដុល្លារអាមេរិកកាលក្នុងឆ្នាំ ២០១៣។ បន្ថែមលើនេះ គូស្នេហ៍រួសរាយខាងលើ បានដើរបង្ហាត់បង្ហាញដល់គ្រួសារក្រីក្រជាច្រើនទៀតក្នុងភូមិ ពីវិធីសាស្ត្រចិញ្ចឹមមាន់ផងដែរ៕

ពិការដៃសងខាង តែប្រើជើងឲ្យ ចំណីមាន់រហូត បើកកសិដ្ឋាន

ពិការដៃសងខាង តែប្រើជើងឲ្យ ចំណីមាន់រហូត បើកកសិដ្ឋាន

ពិការដៃសងខាង តែប្រើជើងឲ្យ ចំណីមាន់រហូត បើកកសិដ្ឋាន

ប្រភពពី៖http://news.sabay.com.kh/