ការញ៉ាំអាហារ របៀបនេះ ពិតជាធ្វើឲ្យអ្នក មិនងាយមានជំងឺឡើយ

ការញ៉ាំអាហារ របៀបនេះ ពិតជាធ្វើឲ្យអ្នក មិនងាយមានជំងឺឡើយ

ក្នុងខ្លួនមនុស្សយើង មានគ្រាប់ឈាមពីរប្រភេទគឺ គ្រាប់ឈាមក្រហម ដែលមានតួនាទី ដឹកនាំអុកស៊ីសែន និងជីវជាតិចិញ្ចឹមរាងកាយ និងគ្រាប់ឈាមស ដែលមានតួនាទី ជាភ្នាក់ងារប្រឆាំងនឹង ការបង្ករោគបែបធម្មជាតិ។ វាមានមានតួនាទី សម្លាប់បាក់តេរី ដែលចូលក្នុងរាងកាយ និងសរីរាង្គផ្សេងៗទៀត ដែលមិនមែនមានក្នុងរាងកាយ។ យ៉ាងណាមិញ ប្រព័ន្ធភាពស៊ាំនេះ គឺជាអ្នកកំណត់បានថា អ្នកមានសុខភាពល្អ ឬអត់ ព្រោះកាលណា ប្រព័ន្ធភាពស៊ាំចុះខ្សោយ អ្នកប្រាកដជាងាយ រងនឹងការបង្ករោគ ដោយវីរុស និងបាក់តេរីណាស់ ដូច្នេះ ជំងឺនឹងកើតមានជាមិនខាន។ ដើម្បីឲ្យប្រព័ន្ធភាពស៊ាំ មានសុខភាពល្អ ខ្ញុំសូមណែនាំពីរបៀប ញ៉ាំអាហារមួយចំនួន ដែលជួយផ្តល់ ប្រសិទ្ធភាពកាន់តែខ្លាំង ដល់ប្រព័ន្ធភាពស៊ាំមនុស្សយើង។

ញ៉ាំជាតិប្រូតេអ៊ីន ឲ្យបានគ្រប់គ្រាន់
កាលណាញ៉ាំអាហារបានគ្រប់គ្រាន់ និងមានតុល្យភាព អាចបញ្ជាក់បានថា ជីវជាតិដែលទទួលបាន នឹងបញ្ជូនទៅដល់ ខួរឆ្អឹងខ្នងយ៉ាងល្អ ដើម្បីបង្កើតបាន គ្រាប់ឈាមសបន្ថែម។ ដោយសារតែប្រូតេអ៊ីន គឺជាសមាសធាតុដ៏សំខាន់ សម្រាប់បង្កើតគ្រាប់ឈាមនោះ អ្នកគួរតែញ៉ាំវា ឲ្យបានគ្រប់គ្រាន់។ ប្រូតេអ៊ីន ដែលអ្នកអាចទទួលបាន មានដូចជា សាច់សត្វ អាហារធ្វើពីទឹកដោះគោ ស៊ុត និងបន្លែ។

ជ្រើសរើសខ្លាញ់ដែលត្រឹមត្រូវ
ខ្លាញ់ដែលត្រឹមត្រូវ និងត្រូវបានគេចាត់ទុកថា ផ្តល់សុខភាពនោះ គឺជាប្រភេទខ្លាញ់ Unsaturated Fats ដែលវាជួយបង្កើន ការបឺតស្រូបវីតាមីន ដែលរលាយក្នុងខ្លាញ់។ យ៉ាងណាមិញ អ្នកអាចរកវាបាន នៅក្នុងផ្លែពោត សណ្តែកសៀង និងផ្លែប័រ។

កាត់បន្ថយការញ៉ាំជាតិកាបូអ៊ីដ្រាត
ការញ៉ាំផ្លែពោត និងគ្រាប់ធញ្ញជាតិក្នុងកម្រិតមធ្យម ពិតជាជួយបង្កើនថាមពលដល់រាងកាយ និងផលិតគ្រាប់ឈាមសបានមែន តែការញ៉ាំច្រើនពេក វានឹងទៅកាត់បន្ថយចំនួនកោសិកា T-Lymphocytes ដែលជាភ្នាក់ងារដ៏សំខាន់ របស់ប្រព័ន្ធភាពស៊ាំទៅវិញទេ។

ញ៉ាំអាហារជំនួយដល់ប្រព័ន្ធភាពស៊ាំ
អាហារមួយចំនួន ដែលជួយប្រព័ន្ធភាពស៊ាំ ធ្វើការកាន់តែខ្លាំងក្លានោះ មានដូចជា ៖

    ខ្ទឹមស
    ផ្លែអាល់ម៉ុន
    ផ្លែបឺរីពណ៌ខៀវ និងរ៉ាសបឺរី
    តែបៃតង។

ញ៉ាំអាហារដែលសម្បូរអង់ទីអុកស៊ីដង់
អង់ទីអុកស៊ីដង់អាចជា វីតាមីន ជាតិរ៉ែ និងជីវជាតិផ្សេងៗទៀត ដែលជួយជុសជុលកោសិកា ដែលខូចខាតក្នុងរាងកាយ។ ឧទាហរណ៍ សារធាតុ Beta Carotene វីតាមីន C និង E ជាតិស័ង្គសី និងសេឡេញ៉ូមមជាដើម។

    Beta Carotene ត្រូវបានគេរកឃើញក្នុងប្រូខូលី ស្ពៃស្ពីណាច ម្ទេសប្លោកពណ៌បៃតង ប៉េងប៉ោះ ពោត និងការ៉ុត
    វីតាមីន C មានក្នុងផ្លែបឺរី ប្រូខូលី ក្រូច ស្ត្របឺរី ម្ទេសប្លោក ប៉េងប៉ោះ និងផ្កាខាត់ណា
    វីតាមីន E មានក្នុងប្រូខូលី ការ៉ុត សណ្តែកដី ល្ហុង ស្ពីណាច និងគ្រាប់ឈូករ័ត្ន
    ស័ង្គសីមានក្នុងអយស្ទ័រ សាច់ក្រហម សណ្តែក និងអាហារសមុទ្រ៕

ប្រភព៖ www.health.com.kh