លោក​ ម៉ម ​ប៊ុនហេង ​បាន​នាំ​យក​អំណោយ ​និង​សួរ​សុខទុក្ខ​ដល់​កងពល​លេខ​៥១ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​

លោក​ ម៉ម ​ប៊ុនហេង ​បាន​នាំ​យក​អំណោយ ​និង​សួរ​សុខទុក្ខ​ដល់​កងពល​លេខ​៥១ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​

បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃ​ទី​១​ ខែ​មេសា ​ឆ្នាំ​២០១៦​នេះ​ លោក​បណ្ឌិត ​ម៉ម​ ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ចុះ​មក​សួរ​សុខទុក្ខ​ សំណេះសំណាល​ និង​ធ្វើ​ការចែក​អំណោយ​ដល់​នាយ​ទាហាន ពលទាហាន​ ដើម្បី​ជា​កិច្ច​ចូលរួមចំណែក​អបអរសាទរ​ជាមួយ​កងទ័ព​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មកដល់​ខាងមុខនេះ ​នៅ​ទីបញ្ជាការ​កងពល​លេខ​៥១​។ លោក ឈឿន សារិទ្ធ​ មេបញ្ជាការ​កងពល​លេខ​៥១​ បាន​ធ្វើ​កិច្ច​ស្វាគមន៍​ដល់​ដំណើរ​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​បណ្ឌិត ​លោក​ ម៉ម ​ប៊ុនហេង​ ដែល​បាន​ឆ្លៀតឱកាស​ចុះ​មក​សួរ​សុខទុក្ខ​ និង​ធ្វើការ​សំណេះសំណាល​ដល់​នាយទាហាន ពលទាហាន​នៅ​កងពល​លេខ​៥១​នេះ​។​

លោក ឈឿង​ សារិត​ បាន​ថ្លែង​អំណរ​អរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែល​សម្ពន្ធភាព​ដ៏​ល្អ​ជាមួយ​កងយោធពលខេមរភូមិន្ទ បាន​ដំណើរការ​ប្រព្រឹត្តិ​ទៅជា​បន្តបន្ទាប់​ជាមួយគ្នា​ជា​រៀងរាល់​ឆ្នាំនេះ​ជា​ការ​ចូលរួម​ពី​សមរភូមិ​ក្រោយ​ដល់​សមរភូមិ​មុខ​ដែល​មិន​អាច​បាត់​មួយ​ណា​បាន​ឡើយ។​ លោក​បណ្ឌិត ​ម៉ម​ ប៊ុនហេង ​បាន​មានប្រសាសន៍ថា ​ក្នុងនាម​លោក​ជា​រដ្ឋមន្ត្រី​មួយ​រូប​ជា​ម៉ែឪ​របស់​ប្រជាពលរដ្ឋ​ លោក​តែងតែ​ចុះ​មក​សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​តាម​ទីបញ្ជាការ​ផ្សេងៗ​មិនដែល​ដាច់​។​

លោក​ ម៉ម ​ប៊ុនហេង ​បាន​បន្ត​ធ្វើការ​ផ្ដាំផ្ញើ​ដល់​ពលទាហាន នាយទាហាន​ឲ្យ​យកចិត្ត​ទុក​ក្នុង​វិន័យ​កងទ័ព សំលៀកបំពាក់​ឯកសណ្ឋាន ចៀសវាង​ការប្រើប្រាស់​ថ្នាំញៀន ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​គោរព​ច្បាប់​ចរាចរណ៍ ​ព្រោះ​ការ​គ្រោះថ្នាក់​ចរាចរណ៍ ​គឺជា​ឃាតក​ត្រជាក់​យ៉ាង​សាហាវ​បំផុត​ពិសេស​សូម​ឲ្យ​ចូលរួម​ភូមិ​/ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ​និង​សូម​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ផឹកទឹក​ស្អាត​ឲ្យ​បាន​ច្រើន ​ព្រោះ​រដូវ​នេះ​ក្តៅ​ខ្លាំង​ណាស់ ​ដើម្បី​ការពារ​កម្ដៅ ក្នុង​ខ្លួន​យើង​ផង​ដែរ​។​

ឱកាស​នោះ​ផង​ដែរ​ លោក​បណ្ឌិត ​ម៉ម ​ប៊ុនហេង ​បាន​នាំ​យក​មក​អំណោយ​រួមមាន ​នំប៉័ង​បាក់​យ៉ុង​២.០០០​ដើម បន្លែ​៩០០​គីឡូក្រាម សាច់​ជ្រូក​ចំហៀង​៧០០​គីឡូក្រាម ត្រីងៀត​៣០០​ក្រាម ​ផ្អក​១០០​គីឡូក្រាម មី​យើង​៣០០​គីឡូក្រាម ទឹក​សុទ្ធ​វី​តា​ល់​៣០០​កេស ថ្នាំពេទ្យ​២៥៧៦​គីឡូក្រាម ថ្នាំ​ដុស​ធ្មេញ ច្រាស់ សៀវភៅ​២៤​កេស មុង​ជ្រលក់​ថ្នាំ​២០០០​មុង ​និង​ថវិកា​១០​លាន​រៀល និង​លោក​សួន​ បវរ​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ជួយ​១​លាន និង​សប្បុរសជន​លោក កៅ សុផាត ​និង​ភរិយា​ជួយ​មី​យើង​១០០​កេស លោកយាយ ​សាយ សេង ​និង​លោក ​នុ​ន ប៊ុន​ថា ទឹកក្រូច​១០​កេស ទ័ព​ក្នុង​ជួរមុខ​៥៦៧​នាក់ ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​២​ម៉ឺន​រៀល​ គ្រួសារ​ទ័ព​១៣០​នាក់ ទទួល​បាន​សារុង​១​ ថវិកា​២​ម៉ឺន​រៀល​ផង​ដែរ​៕​លោក​ ម៉ម ​ប៊ុនហេង ​បាន​នាំ​យក​អំណោយ ​និង​សួរ​សុខទុក្ខ​ដល់​កងពល​លេខ​៥១ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​