ចែក​អំណោយ ​និង​សំណេះសំណាល​សួរសុខទុក្ខ​មន្ត្រី​អាវុធហត្ថ​មុន​ចូលឆ្នាំ

ចែក​អំណោយ ​និង​សំណេះសំណាល​សួរសុខទុក្ខ​មន្ត្រី​អាវុធហត្ថ​មុន​ចូលឆ្នាំ



កំពង់ស្ពឺ ​៖ ​ផ្អែក​តាម​សេចក្ដី​ណែនាំ​របស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ សៅ សុខា អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ឲ្យ​មេបញ្ជាការ​គ្រប់ រាជធានី ខេត្ត ត្រូវ​យកចិត្តទុកដាក់​ដល់​កងកម្លាំង​កងរាជអាវុធហត្ថ​ ដែល​មាន​ជំងឺ របួស ពិការ ជាពិសេស​ ​គ្រួសារ​អាវុធហត្ថ​ជួប​ការ​លំបាក ពលី មរណៈ ទៅតាម​សភាព​ជាក់ស្ដែង​របស់​អង្គភាព​នីមួយៗ​នោះ ​ទើប​បញ្ជា​ការដ្ឋាន​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ​ខែ​មេសា​ ឆ្នាំ​២០១៦​នេះ​ បាន​រៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​គ្រួសារ​អាវុធហត្ថ​ខេត្ត​ចំនួន​៥​គ្រួសារ​ ដែល​កំពុង​ជួប​ការ​លំបាក។

លោក​ឧត្ដមសេនីយ៍ត្រី​ ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​មាន​ប្រសាសន៍​ថា ក្នុង​ឱកាស ​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​តាមរយៈ​សារលិខិត​ជូនពរ​របស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេ​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស,​ បាន​គោរព​សួរសុខទុក្ខ​ និង​ជូនពរ​ដល់​កងកម្លាំង​ គ្រួសារ​អាវុធហត្ថ បងប្អូន​ជនរួមជាតិ​ទាំងអស់​ផង​ដែរ។ ក្នុង​នោះ​បាន​ជំរុញ​ឲ្យ​មាន​ការ​យកចិត្តទុកដាក់​ចំពោះ​កងកម្លាំង និង​គ្រួសារ​របស់​កងរាជអាវុធហត្ថ​ទាំងអស់ ​ដែល​កំពុង​បម្រើការ​ក្នុង​អង្គភាព​ ហើយ​ខ្វះខាត​ផ្នែក​ជីវភាព ក៏​ដូចជា​មាន​ជំងឺ​ឈឺថ្កាត់​ផ្សេងៗ ​​​ត្រូវ​មើលថែ​ផ្តល់​កម្លាំងចិត្ត​ពួកគាត់​ឲ្យ​បាន​ល្អ។

លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា បើ​ទោះ​បី​អង្គភាព​នៅ​មាន​ការ​ខ្វះខាត​មែន​ តែ​អង្គភាព​បាន​គិតគូរ​ចែករំលែក​ដល់​បងប្អូន​ជា​គ្រួសារ​អាវុធហត្ថ​នៅ​តាម​បណ្តា​ក្រុង ស្រុក ឲ្យ​បាន​គ្រប់ៗ​គ្នា។ ក្នុង​នោះ​សំដៅ​លើ​គ្រួសារ​ ដែល​កំពុង​ជួប​​ភាព​ទី​ទាល់ក្រ។

គ្រួសារ​ ដែល​ត្រូវ​ទទួល​បាន​រួមមាន មី ត្រីខ ទឹក​ផ្លែឈើ ទឹក​សុទ្ធ​មួយ​មុខ ០១​កេស​ ទឹកត្រី ទឹកស៊ីអ៊ីវ មួយ​មុខ ០១ យួរ អង្ករ ០១​បាវ ប្រាក់ ១០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ។ ក្រុមគ្រួសារ ក៏ដូចជា​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​បាន​អញ្ជើញ​មក​ទទួល​សម្ភារៈ​ម្នាក់ៗ​បាន​សម្តែង​នៅ​ការ​សាទរ និង​ក្តី​ត្រេកអរ​ចំពោះ​អំណោយ​ទាំងនេះ បើ​ទោះជា​មាន​សភាព​តិចតួច​ តែ​បាន​បង្ហាញ នៅ​ការ​រាប់អាន នៅ​ក្តី​អាណិតអាសូរ​ចំពោះ​ពួកគាត់​ជា​ពន់ពេក។ ទង្វើ​នេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ​កងរាជអាវុធហត្ថ​មិនបាន​បោះបង់ចោល​ពួកគាត់​នោះ​ឡើយ​ បើទោះបី​ស្ថិត​កាលៈទេសៈ​ណាក៏ដោយ៕

ចែក​អំណោយ ​និង​សំណេះសំណាល​សួរសុខទុក្ខ​មន្ត្រី​អាវុធហត្ថ​មុន​ចូលឆ្នាំ

ចែក​អំណោយ ​និង​សំណេះសំណាល​សួរសុខទុក្ខ​មន្ត្រី​អាវុធហត្ថ​មុន​ចូលឆ្នាំ

ចែក​អំណោយ ​និង​សំណេះសំណាល​សួរសុខទុក្ខ​មន្ត្រី​អាវុធហត្ថ​មុន​ចូលឆ្នាំ