សន្និបាត​បូកសរុប​ការងារ​របស់​មន្ទីរ​សុខាភិបាល​ឆ្នាំ​២០១៥​និង​លើក​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ​២០១៦​បន្ត

សន្និបាត​បូកសរុប​ការងារ​របស់​មន្ទីរ​សុខាភិបាល​ឆ្នាំ​២០១៥​និង​លើក​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ​២០១៦​បន្ត



បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​១ ​ខែមេសា ឆ្នាំ​២០១៦​ នៅ​សាល​ប្រជុំ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​សន្និបាត​បូកសរុប​ការងារ​សុខាភិបាល​ឆ្នាំ​២០១៥​ និង ​លើក​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ​២០១៦​បន្ត​។

កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​លោក​សួន​ បវរ ​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​វេជ្ជបណ្ឌិត​កែវ ​សុ​ភ័​ត្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ លោក​វេជ្ជបណ្ឌិត​និង​លោកគ្រូ​ពេទ្យ​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ផងដែរ​។

ក្នុង​កិច្ចប្រជុំ​នោះ​លោក​វេជ្ជបណ្ឌិត​កែវ ​សុ​ភ័​ត្ត្រា ​បាន​មានប្រសាសន៍ថា ​ក្នុង​ការ​បិទ​អង្គ​សន្និបាត​បូកសរុប​សមិទ្ធផល​ការងារ​របស់​មន្ទីរ​សុខាភិបាល​ប្រចាំ​ឆ្នាំ​២០១៥​ និង ​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៦​នេះ ប្រកបដោយ​ជោគជ័យ​។

លោក​កែវ​ សុ​ភ័​ត្ត្រា ​បាន​បញ្ជាក់​ទៀត​ថា ក្នុង​សន្និបាត​នេះ​ផង​ដែរ​បានធ្វើ​ការពិនិត្យ​មើល​ឡើងវិញ​រួមគ្នា​ពី​សមិទ្ធផល​លើ​ការងារ​ដែល​មន្ទីរ​សុខាភិបាល​រួម​ជា​មួយ​ដៃ​គូរ​អភិវឌ្ឍន៍​បាន​អភិវឌ្ឍន៍​ក្នុង​ការ​ផ្តល់​សេវាសាធារណៈ​ដល់​ប្រជាពលរដ្ឋ​ និង ​ជា​ឱកាស​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សាធារណៈ ប្រជាជន សហគមន៍​ដើម្បី​ស្វែងយល់​ឲ្យ​កាន់​តែ​ច្បាស់​អំពី​ផែនការ​យុទ្ធសាស្ត្រ​លើ​វិស័យ​សុខាភិបាល ដែល​ត្រូវ​យក​ទៅ​អនុវត្ត​នៅ​ឆ្នាំ​២០១៦ ​ដោយ​ឈរលើ​គោលការណ៍​ទទួលខុសត្រូវ​ឲ្យ​មាន​ប្រសិទ្ធភាព ប្រសិទ្ធភាព គុណភាព និង​សមធម៌ ​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​និង​ចូលរួម​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច សង្គមកិច្ច​ឲ្យ​កាន់តែ​រីកចម្រើន​។

លោក​កែវ​ សុ​ភ័​ត្ត្រា ​បាន​ឲ្យ​គ្រូពេទ្យ​ទាំងអស់​ត្រូវ​បំពេញ​កិច្ចការ​ក្រម​សីល​ធ​ម៌​វិជ្ជាជីវៈ​ និង​អាកប្បកិរិយា​ឲ្យ​បាន​សមរម្យ​ ចំពោះ​អ្នក​ជំងឺ​មិន​ត្រូវ​ប្រើ​អាក​ប្ប​កិរិយា​ អសុរោះ​ដល់​អ្នក​ជំងឺ​ឡើយ​ជាហេតុ​ធ្វើ​ឲ្យ​ជះឥទ្ធិពល​មិនល្អ​ដល់​សេវាសាធារណៈ​។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ​លោក​សួន​ បវរ ​បាន​ធ្វើ​ការ​កោតសរសើរ​ដល់​លោក​វេជ្ជបណ្ឌិត​និង​លោកគ្រូ​ពេទ្យ​ដែល​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​បំពេញភារកិច្ច​សម្រេច​បាន​ជោគជ័យ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​។

លោក​សួន​ បវរ ​បាន​បញ្ជាក់​ទៀត​ថា កត្តា​ជោគជ័យ​ទាំងអស់​នេះ​ហើយ​បាន​ឆ្លុះបញ្ចាំង​នូវ​សាមគ្គីភាព​យ៉ាង​ល្អ​ប្រសើរ​រឹងមាំ​ក្នុង​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​សុខាភិបាល​៕

សន្និបាត​បូកសរុប​ការងារ​របស់​មន្ទីរ​សុខាភិបាល​ឆ្នាំ​២០១៥​និង​លើក​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ​២០១៦​បន្ត សន្និបាត​បូកសរុប​ការងារ​របស់​មន្ទីរ​សុខាភិបាល​ឆ្នាំ​២០១៥​និង​លើក​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ​២០១៦​បន្ត សន្និបាត​បូកសរុប​ការងារ​របស់​មន្ទីរ​សុខាភិបាល​ឆ្នាំ​២០១៥​និង​លើក​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ​២០១៦​បន្ត