ចូល​ដើមខែ​មេសា​ភ្លាម ដា​ញ់ ម៉ូ​នី​កា ជួប​ទុក្ខ​ធំ​

6 Videos


​នៅ​ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៦ នេះ អតីត​តារា​សម្ដែង​លំដាប់​កំពូល ដា​ញ់ ម៉ូ​នី​កា បាន​ជួប​នូវ​រឿង​ទុក្ខសោក​ធំ​មួយ​ក្នុង​ជីវិត ដោយសារ​ជីដូន​របស់​នាង​បានទទួល​អនិច្ចកម្ម​ហើយ ដោយ​ជរាពាធ ។​

ចូល​ដើមខែ​មេសា​ភ្លាម ដា​ញ់ ម៉ូ​នី​កា ជួប​ទុក្ខ​ធំ​

ចូល​ដើមខែ​មេសា​ភ្លាម ដា​ញ់ ម៉ូ​នី​កា ជួប​ទុក្ខ​ធំ​

​ថ្លែង​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកនាង​ផ្ទាល់ អ្នកនាង​បាន​រៀបរាប់​អំពី​ទុក្ខសោក​ដ៏​គួរឱ្យ​សង្វេគ ភ្ជាប់​មកជា​មួយ​រូបថត​ជីដូន​កម្សត់​ឱ្យដឹងថា «​ចាប់ពីពេលនេះ​តទៅ ចៅ​លែង​បានឃើញ​មុខ​លោកយាយ​ជាទី​ស្រឡាញ់​របស់​ចៅ​ទៀតហើយ សូមឱ្យ​លោកយាយ​បាន​ទៅកាន់​សុគតិភព​» ។​

ចូល​ដើមខែ​មេសា​ភ្លាម ដា​ញ់ ម៉ូ​នី​កា ជួប​ទុក្ខ​ធំ​

​ក្រោមរូបភាព​ដ៏​គួរឱ្យ​ស្រណោះស្រណោក និង ទុក្ខ​ធំ​នេះដែរ អតីត​តារា​សម្តែង ដា​ញ់ ម៉ូ​នី​កា បាន​សម្តែង​ឱ្យឃើញ​នូវ​អារម្មណ៍​សោកសៅ និង សោកស្តាយ​ជា​ពន់ពេក ព្រោះ​សាច់ញាតិ​ដ៏​សែន​ជិតស្និទ្ធ​មួយរូប​បាន​ចាកចោល​អ្នកនាង​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់ ។ ជាមួយគ្នានេះ ដា​ញ់ ម៉ូ​នី​កា ក៏បាន​បួងសួង​សូមឱ្យ​វិញាណក្ខន្ធ​លោកយាយ​របស់​នាង​បាន​ទៅកាន់​សុគតិភព​ផងដែរ ។​

ចូល​ដើមខែ​មេសា​ភ្លាម ដា​ញ់ ម៉ូ​នី​កា ជួប​ទុក្ខ​ធំ​

​គួរ​បញ្ជាក់ថា ក្រោម​សារ​ដែល​អតីត​តារា​សម្តែង ដា​ញ់ ម៉ូ​នី​កា ទើបតែ​បង្ហោះ​លើ​បណ្តាញ​សង្គម​នេះ គឺមាន​ការចូលរួម​រំ​លែ​ក​ទុក្ខ​ជាច្រើន​ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ផងដែរ ៕សាកល​

ចូល​ដើមខែ​មេសា​ភ្លាម ដា​ញ់ ម៉ូ​នី​កា ជួប​ទុក្ខ​ធំ​ចូល​ដើមខែ​មេសា​ភ្លាម ដា​ញ់ ម៉ូ​នី​កា ជួប​ទុក្ខ​ធំ​