ព្យុងយ៉ាង​បាញ់​មីស៊ីល​មួយ​គ្រាប់ ស្វាគមន៍​ការ​ព្រមាន​របស់​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង

ខណៈ​ដែល​សម្ព័ន្ធ​មិត្ត​ទាំង​៣​ អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង ប្រកាស​ព្រមាន​ដល់​កូរ៉េខាងជើង​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​បង្ក​ជម្លោះ​ទាំង​ឡាយ បើ​មិន​ដូច្នោះ​ទេ ប្រទេស​ដ៏​ឯកា​នេះ​នឹង​ទទួល​សម្ពាធ​កាន់​តែ​ខ្លាំង​ជាង​មុន ស្រាប់​តែ​កូរ៉េខាងជើង​បាន​ធ្វើ​ការ​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ជិត​មួយ​គ្រាប់​ទៀត ចេញ​ពី​ឆ្នេរ​ភាគ​ខាង​កើត​ប្រទេស​នេះ ។
ព្យុងយ៉ាង​បាញ់​មីស៊ីល​មួយ​គ្រាប់ ស្វាគមន៍​ការ​ព្រមាន​របស់​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង
មីស៊ីល​បាញ់​ពី​ដី​ទៅ​លើ​អាកាស​ និង​ជា​មីស៊ីល​រយៈ​ចម្ងាយ​ជិត​នេះ បាន​បាញ់​ចេញ​ពី​ឆ្នេរ​ភាគ​ខាង​កើត​របស់​កូរ៉េខាងជើង នា​វេលា​ម៉ោង​១២:៤៥នាទី (ម៉ោង​ក្នុង​ស្រុក) ត្រឹម​តែ​ប៉ុន្មាន​ម៉ោង ក្រោយ​លោក Obama លោកស្រី Park Geun-hye និង​លោក Shinzo Abe បាន​ប្រកាស​ប្ដេជ្ញា​រួម​គ្នា​ថា នឹង​បន្ថែម​សម្ពាធ​ដល់​កូរ៉េខាងជើង​ឲ្យ​កាន់​តែ​ច្រើន​ជាង​មុន ។
ព្យុងយ៉ាង​បាញ់​មីស៊ីល​មួយ​គ្រាប់ ស្វាគមន៍​ការ​ព្រមាន​របស់​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង
នៅ​ក្នុង​ជំនួប​ដាច់​ពី​គ្នា​មួយ រវាង​លោក Obama និង​លោក Xi Jinping មេដឹកនាំ​ពិភពលោក​ទាំង​២​បាន​ពិភាក្សា​រឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដោយ​ប្រទេស​ទាំង​២​បាន​មូលមតិ​គ្នា អំពាវនាវ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​បោះបង់​គំនិត​ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ចោល ហើយ​ទន្ទឹម​នឹង​នេះ សម្ព័ន្ធមិត្ត​ដ៏​ជិតដិត​បំផុត​របស់​កូរ៉េខាងជើង​នេះ ក៏​យល់​ស្រប​ឲ្យ​អនុវត្ត​ទណ្ឌកម្ម​ទាំងស្រុង ដែល​ចេញ​ដោយ​អង្គការ​សហប្រជាជាតិ​ផង​ដែរ ។
ព្យុងយ៉ាង​បាញ់​មីស៊ីល​មួយ​គ្រាប់ ស្វាគមន៍​ការ​ព្រមាន​របស់​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង
សូម​បញ្ជាក់​ថា ជំនួប​រវាង​អាមេរិក​ ចិន និង​អាមេរិក កូរ៉េខាងត្បូង ជប៉ុន សុទ្ធ​តែ​ធ្វើ​ឡើង​នៅ​ទីក្រុង ​Washington ដោយ​មាន​អាមេរិក​ជា​ម្ចាស់​ផ្ទះ ប៉ុន្តែ​វា​ជា​ជំនួប​ដាច់​ដោយ​ឡែក​ពី​គ្នា គ្រាន់​តែ​នៅ​កន្លែង​តែ​មួយ និង​ថ្ងៃ​តែ​មួយ​ប៉ុណ្ណោះ ។ គួរ​រម្លឹក​ផង​ដែរ​ថា ក្នុង​រយៈ​ពេល​តែ​៤​​ថ្ងៃ​ប៉ុណ្ណោះ រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​មីស៊ីល​អស់​ដល់​ទៅ​២​គ្រាប់ ៕

ប្រភព៖ washingtonpost

  • ព្យុងយ៉ាង​បាញ់​មីស៊ីល​មួយ​គ្រាប់ ស្វាគមន៍​ការ​ព្រមាន​របស់​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:ជីវិតនិងសង្គម
Tags: