សាមសុងបង្ហាញទូទឹកកកសាមសុង Twin Cooling Plus ម៉ាស៊ីនត្រជាក់រាងត្រីកោណថ្មី និងផលិតផលអេឡិចត្រូនិច ផ្សេងៗទៀត

កាលពីថ្ងៃទី 29 ខែមីនា ឆ្នាំ 2016 ក្រុមហ៊ុនសាមសុង បានដាក់បង្ហាញ ទូទឹកកក Twin Cooling Plus ម៉ាស៊ីនត្រជាក់ដែលរចនាជារាងត្រីកោណថ្មី និងផលិតផលគ្រឿងអេឡិចត្រូនិចប្រើប្រាស់ផ្សេងៗទៀត នៅក្នុងកម្មវិធីជួបជុំអ្នក ចែកចាយផលិតផលផលិតផលសាមសុង ដែលរៀបចំដោយក្រុមហ៊ុន KLDis។

ទូទឹកកកស៊េរីថ្មីរបស់សាមសុងអាចរក្សាបន្លែ ផ្លែឈើ និងគ្រឿងទេស ឲ្យស្រស់បានយូរ ដោយសារតែវាបំពាក់នូវបច្ចេក វិទ្យា Twin Cooling Plus ដែលអាចរក្សាសំណើមបានរហូតដល់ទៅ 70% មិនថាបន្លែផ្លែឈើទាំងនេាះ ដាក់ក្នុងកន្លែងណាក៏ ដោយក្នុងទូទឹកកក។ បច្ចេកវិទ្យា Twin Cooling Plus ធ្វើឲ្យខ្យល់នៅកន្លែងត្រជាក់មិនហូរ ចូលកន្លែងកកដែល ការពារមិនឲ្យក្លិនមិន ល្អហូរចេញពីកន្លែងមួយ ទៅកន្លែងមួយ ហើយធ្វើឲ្យបន្លែផ្លែឈើ នៅស្រស់ដូចដើម។ អ្នកប្រើប្រាស់ ផ្លាស់ប្តូរកន្លែងត្រជាក់ក្នុងទូទឹកកទៅជាកន្លែងកកដើម្បី ក្លាសេម្ហូបអាហារ។
ចំណែកឯម៉ាស៊ីនត្រជាក់ ដែលរចនាជារាងត្រីកោណថ្មី អាចរក្សាសីតុណ្ហភាពនៅក្នុងបន្ទប់ឲ្យត្រជាក់រហូត ដោយមិនចាំបាច់បិទបើក ឬក៏កំណត់ សីតុណ្ហភាពចុះឡើងដូច្នេះវាប្រើប្រាស់ថាមពលអគ្គីសនីកាន់តែតិច។ 

បច្ចេកវិទ្យា Digital Inverter ជំនាន់ថ្មីប្រើប្រាស់ថាមពលត្រឹមតែ៣២% នៃការប្រើប្រាស់ថាមពលម៉ាស៊ីនត្រជាក់ ធម្មតា ដូច្នេះមានន័យថាវាអាចសន្សំសំចៃរហូតដល់ទៅ ៦៨%។ ជាមួយនឹងមុខងារនេះ នឹង ធ្វើឲ្យបន្ទប់ ត្រជាក់លឿនជាងមុន ដោយសារដំណើរការក្នុងកម្រិតអតិបរិមា ជាមួយនឹងល្បឿនកង្ហារ ត្រឹមតែ៣០នាទីប៉ុណ្ណោះ ដើម្បីបង្រ្គប់ភាពត្រជាក់ក្នុងបន្ទប់។

រាល់ការទិញទូទឹកកសាមសុងស៊េរីថ្មី ឬក៏ម៉ាស៊ីនត្រជាក់ ដែលរចនាជារាងត្រីកោណថ្មីចាប់តាំងពីថ្ងៃនេះតទៅ អតិថិជននឹងទទួលបានការធនារហូតដល់ទៅ១០ឆ្នាំ។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើ ពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាព ថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់ តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយ ផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំមុខគេផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្ម នៅក្នុងឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។ 

 ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត