ប្រហុក​ចិញ្ច្រាំសាច់ជ្រូក​ពិសេស​

​ប្រហុក​ចិញ្ច្រាំ សាច់ជ្រូក​ពិសេស​ ជាមុខម្ហូបមួយដែលសាមញ្ញបំផុតប៉ុន្តែឆ្ងាញ់ មានបងប្អូនខ្លះក៏គាត់ចេះធ្វើ ហើយក៏មានអ្នកខ្លះទៀតមិនទាន់ចេះធ្វើ អញ្ចឹងសំរាប់អ្ននដែលមិនទាន់ចេះធ្វើអាចសាកល្បងជាមួយ Kamsan Fm បានណា៖

-​    ​គ្រឿងផ្សំ​
-​    ​ប្រហុក (​ចិញ្ច្រាំ​រួច​៥០០​ក្រាម​)
-​    ​ស្ករស  (១​ស្លាបព្រា​បាយ​)
-​    ​អំបិល  (​កន្លះ​ស្លាបព្រា​កាហ្វេ​)
-​    ​ពង​ទា  (២​គ្រាប់​)
-​    ​សាច់ជ្រូក​បី​ជាន់ (​ហាន់​រួច​៤០០​ក្រាម​)
-​    ​ស្លឹក​ក្រូចសើច , គល់​ស្លឹង​គ្រៃ (​ហាន់​រួច​)
-​    ​មើម​ខ្ទឹម (​ចិញ្ច្រាំ​អោយ​ល្អិត​) ,​ម្ទេស​
-​    ​ម្សៅ​ស៊ុប​,​ប្រេង​សណ្ដែក​
-​    ​ត្រសក់ ស្ពៃ​ក្តោប ការ៉ុត ត្រប់​ស្រួយ ត្រកួន​។​ល​។​

–   វិធី​ធ្វើ​
១. ត្រសក់​, ស្ពៃ​ក្តោប​, ការ៉ុត​, ត្រប់​ស្រួយ​, ត្រកួន លាង​និង​ចិត​វា​អោយ​ស្អាត​រួច​តម្រៀប​ដាក់​ចាន​ទុក​មួយ​ឡែកសិន​។​
២. បន្ទាប់មក​យើង​គ្រាន់តែ​យក​ប្រហុក​ដែល​បាន​ចិញ្ច្រាំ​រួច សាច់ជ្រូក​បី​ជាន់ គល់​ស្លឹកគ្រៃ មើម​ខ្ទឹម ស្លឹក​ក្រូចសើច ម្ទេស ស្ករស អំបិល​បន្តិច​ដាក់ចូល​ទៅក្នុង​ចាន​ធំ​មួយ រូ​ច​គោះ​ពង​ទា​ដាក់ ច្របល់​ចូលគ្នា​ហើយ​កូរ​អោយ​សព្វ​ល្អ ហើយ​យក​ទៅ​ចំហុយ​ប្រហែល​២០​នាទី​ជា​ការ​ស្រេច​៕

ប្រភព៖ kamsanradio

  • ប្រហុក​ចិញ្ច្រាំសាច់ជ្រូក​ពិសេស​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:ចំនេះដឹង
Tags: