វិធីធ្វើ​នំជើងជ្រូក​

សួស្ដីប្រិយមិត្តទាំងអស់គ្នា នៅថ្ងៃនេះ Kamsan Fm និងលើកយកនូវវិធីធ្វើនំមួយទៀតហើយ ដើម្បីជម្រាបជូនដល់អ្នកទាំងអស់គ្នា ដែលមានឈ្មោះថា នំជើងជ្រូក អ្នកណាចង់ចេះធ្វើអាចអនុវត្តន៏បានណា៖

​-គ្រឿងផ្សំ​
-​ម្សៅ​ខ្សាយ ១​កំប៉ុង​
-​ទឹ​កក្តៅ ១​កែវ
-​ដូង​កោស​ហើយ​
-​ពង​មាន់​
-​សណ្ដែកបាយ ចំហុយ​ហើយ​១​ក្ដាប់
-​បុ​ិ​គក់​ហាន់​អោយ​ល្អិត​
-​ស្ករស
-​អំបិល
-​ពុម្ភ​ធ្វើ​នំ​
-​របៀប​ធ្វើ​
១- លាយ​ម្សៅ​ចូល​ជាមួយ​ទឹក​ក្ដៅ​អោយ​សព្វ ទើប​ចាក់​គ្រឿង​ទាំងអស់​ចូល លាយ​អោយ​សព្វ​
២- ដាក់​ឆ្នាំង​លើ​ភ្លើង ដាក់​ខ្លាញ់​បំពង​អោយ​ក្ដៅ​។​
៣- ដួស​ម្សៅ​លាយ​ហើយ ដាក់​កំប៉ុង ចៀន​រហូត​ទាល់តែ​ក្រៀម ទើប​គាស់​ចេញ រួច​ចៀន​វា​អោយ​ក្រហម​ស្រួយ​ជាកាស្រេច។
៤- យើង​អាច​បរិភោគ​លេង​ធម្មតា​ក៍បាន ឬ​ក៍​អាច​ផ្ទាប់​សាលា​ដ និង​ជី ជ្រលក់​ទឹកត្រី​ផ្អែម​ក៍បាន​៕

ប្រភព៖ kamsanradio