អត្ថប្រយោជន៍ខ្ញី ក្នុងការកំចាត់សត្វល្អិត

ភ្នំពេញ៖  សមាសធាតុប្រឆាំងនិងសត្វល្អិត ព្រោះនៅក្នុងមើមខ្ញីមានផ្ទុក សមាសធាតុ Gingerol និង Olerisine ដែលមានក្លិន ឆួលខ្លាំង ធ្វើឲ្យសត្វល្អិត ពិបាកទ្រាំ និង ចាកចេញ ។

យោងតាមគេហទំព័រ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញផ្សាយ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៦នេះ បានចែករំលែកពី របៀបប្រើប្រាស់ ដូចខាងក្រោម ៖

វិធីផ្សំ និង វិធីប្រើប្រាស់ថ្នាំ
– កិនខ្ញី ៥០០ក្រាម ឲ្យម៉ដ្ឋល្អ រួចចាក់ចូលក្រឡ ឬ ពាង (មើម)
– ចាក់ទឹក ៣ លីត្រចូល
– បន្ថែមទឹកសាប៊ូម្សៅចំនួន ១២ មីលីលីត្រ
– កូរឲ្យសព្វរួចច្រោះ យកមេថ្នាំសម្រាប់ប្រើប្រាស់
– បាញ់ថ្នាំពុលខាងលើ ទៅលើរុក្ខជាតិ ដែលទទួលរងការបំផ្លាញ ពីសត្វល្អិត
ប្រសិទ្ធភាពលើសត្វល្អិត
– ចៃ
– ដង្កូវរុយ
– ដង្កូវមេអំបៅ
– ដង្កូវចោះគ្រាប់ធញ្ញជាតិ
– ស្រឹងជញ្ជក់ទឹកដោះ
– កញ្ចែស្រូវ
ក្រសួងបានបញ្ជាក់ថា «ប្រភពៈ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា សេវាកម្មប្រឹក្សា
និងរៀបចំគំរោង»៕

ប្រភព៖ lookingtoday

  • អត្ថប្រយោជន៍ខ្ញី ក្នុងការកំចាត់សត្វល្អិត已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:ចំនេះដឹង
Tags: