ហេតុ​អ្វី​ស្ត្រី​មានការ​ធ្លាក់ស​?

ការធ្លាក់​ស​គឺជា​ប្រធានបទ ​ដែល​ស្ត្រី​តែង​លើក​យក​មក​ជជែក​គ្នា ប៉ុន្តែ​មូលហេតុ និង​ការការពារ​បញ្ហា​នេះ ​ហាក់​មិនទាន់​ជ្រួតជ្រាប ​ដល់​បណ្ដា​ស្ត្រី​គ្រប់ រូប​នៅ​ឡើយ​ទេ​។
​ការធ្លាក់​សត្រូវ​ចែក ឲ្យដាច់​ថា​ធ្លាក់ស​ឈឺ ឬក៏​ធ្លាក់ស​ធម្មតា​។​ស្ត្រី​ឲ្យតែ​ដល់​វ័យ​ចាប់ផ្តើមពេញ​ក្រមុំ ​មាន​រដូវ​គឺ​ត្រូវតែមាន ធ្លាក់ស​គ្រប់ៗ​គ្នា ​មិន​អាច​នរណា​ម្នាក់​ មិន​មាន​ធ្លាក់ស​នោះ​ទេ​ពីព្រោះ ថា​ក្នុង​ទឹក​ស​នេះ​គឺ​ទី​១​បន្សាប​ទ្វារមាស ទី​២​នៅក្នុង​ស​នេះ វា​មាន​ប្រព័ន្ធ​ការពារ​សម្លាប់​មេរោគ ​ដែល​ចូល​ពី​ខាង ក្រៅ​ហើយ​ទី​៣​ ទឹក​ស​នេះ​នៅពេល​វា ​ស្ថិត​ក្នុង​ទ្វារមាស​ស្ត្រី ធម្មតា​វា​ហៀរ​ចេញមកក្រៅ​មានន័យ​ថា​មេរោគ​ ដែល​ចូល​ទៅ​ត្រូវបាន​នាំមក ក្រៅ​វិញ​។​
​ពេល​ដែល​គាត់​ស្ងួត​អស់​អ័រម៉ូន​ ទៅ​គឺ​វា​ស្ងួត​មិនសូវមាន​ធ្លាក់ស​ទេ អ៊ីចឹង​មានពេលខ្លះ​ ​អត់​មាន​ចេញ​អ្វី​មក​ទេ​ស្រាប់ តែ​ចេញឈាម​មក​តែ ម្តង​។នេះ​ដោយសារតែ​មាន​ផ្សិត ​វា​ដុះ​នៅ​ទីនោះ​អ៊ីចឹង​គ្រាន់ តែ​ប៉ះ​បន្តិច ឬ​មួយ​ក៏​ដល់​ពេល​យើង​ បើក​ពិនិត្យមើល​មាត់ស្បូន​ប្រចាំឆ្នាំ គ្រាន់តែ​ប៉ះ​ចេញឈាម​៕

ប្រភព៖ kamsanradio

  • ហេតុ​អ្វី​ស្ត្រី​មានការ​ធ្លាក់ស​?已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:សុខភាព
Tags: