កីឡាករ​ Real & Barca រូបណា​ខ្លាំង​បំផុត ​មុន​​ប៉ះ​គ្នា​​ El Clasico ស្អែក?

មុន​ដល់​ជំនួប​ក្រុម​យក្ស​អេស្ប៉ាញ El Clasico រវាង​ក្រុម​ FC Barcelona ទល់​នឹង​ Real Madrid នៅ​យប់​ស្អែក… តោះ! ​យើង​​ទៅ​មើល​ស្ថិតិ​មួយ​ចំនួន របស់​កីឡាករ​ក្រុម​ទាំង​២​ ដែល​កំពុង​លេង​ល្អ​បំផុត ​តាម​តំណែង​ខុសៗ​គ្នា៖

 

កីឡាករ​ Real & Barca រូបណា​ខ្លាំង​បំផុត ​មុន​​ប៉ះ​គ្នា​​ El Clasico ស្អែក?

 

 

១. Cristiano Ronaldo៖ អ្នក​ស៊ុត​ច្រើន​បំផុត

 

កីឡាករ​ Real & Barca រូបណា​ខ្លាំង​បំផុត ​មុន​​ប៉ះ​គ្នា​​ El Clasico ស្អែក?

 

Ronaldo គឺជា​កីឡាករ​​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ ២៨​គ្រាប់ និង​ស៊ុត​ច្រើន​​ជើង​ជាង​គេ​បំផុត​នៅ​ La Liga ​រដូវ​កាល​នេះ ៨៤​ជើង។

 

២. Toni Kroos៖ ​អ្នក​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម (Pass) ច្រើន​ជាង​គេ​បំផុត

 

កីឡាករ​ Real & Barca រូបណា​ខ្លាំង​បំផុត ​មុន​​ប៉ះ​គ្នា​​ El Clasico ស្អែក?

 

​ខ្សែ​បម្រើ​ Toni Kroos របស់​ក្រុម​ Real Madrid បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ច្រើន​ជាង​គេ​បំផុត​​នៅ​ La Liga រដូវ​កាល​នេះ (២០៣២​ដង)។

 

៣. Luka Modric៖ ​ដណ្ដើម​បាល់​នៅ​តំបន់​កណ្ដាល​ច្រើន​ជាង​គេ

 

កីឡាករ​ Real & Barca រូបណា​ខ្លាំង​បំផុត ​មុន​​ប៉ះ​គ្នា​​ El Clasico ស្អែក?

 

ខ្សែ​បម្រើ​ Modric ក្រុម​ស្ដេច​ស ដណ្ដើម​បាល់​នៅ​តំបន់​កណ្ដាល​ច្រើន​ជាង​គេ ​ក្នុង​ចំណោម​កីឡាករ​​ក្រុម​ទាំង​២ (១៦៣​ដង)។

 

៤. Luis Suarez៖ អ្នក​ Assists ច្រើន​ជាង​គេ​នៅ​ La Liga រដូវ​កាល​នេះ (១២​ដង)

 

កីឡាករ​ Real & Barca រូបណា​ខ្លាំង​បំផុត ​មុន​​ប៉ះ​គ្នា​​ El Clasico ស្អែក?

 

 

៥. Neymar៖ កំពូល​អ្នក​ញាក់​ច្រើន​ជាង​គេនៅ​ La Liga រដូវ​កាល​នេះ (ញាក់​ដាច់​សរុប​ ១១៥​ដង)

 

កីឡាករ​ Real & Barca រូបណា​ខ្លាំង​បំផុត ​មុន​​ប៉ះ​គ្នា​​ El Clasico ស្អែក?

 

 

៦. អ្នកចាំទី​ក្រុម​ទាំង​២ ដែល​សង្គ្រោះ​បាល់​ច្រើន​ជាង​គឺ Keylor Navas ​របស់​ Real

 

កីឡាករ​ Real & Barca រូបណា​ខ្លាំង​បំផុត ​មុន​​ប៉ះ​គ្នា​​ El Clasico ស្អែក?

 

​Navas សង្គ្រោះ​​បាល់​ស៊ុត​ (រាប់​ទាំង​ស៊ុត​ប៉េណាល់ទី) ​សរុប​បាន ៧៨​ដង ខណៈ​ដែល​ Claudio Bravo ​របស់​ Barca សង្គ្រោះ​បាន​ ៧៣​ដង។ ប៉ុន្តែ​បើ​គិត​លើ​ Clean Sheets (បិទ​ដៃ​គូ​មិន​ឲ្យ​ស៊ុត​ចូល​សោះ) គឺ  Bravo បិទ​ Clean Sheet ​ច្រើន​ជាង​វិញ ដោយ​បាន​១៣​ដង រីឯ​ Navas បាន​តែ​១០​ដង​ប៉ុណ្ណោះ។

 

៧. Lionel Messi៖

 

កីឡាករ​ Real & Barca រូបណា​ខ្លាំង​បំផុត ​មុន​​ប៉ះ​គ្នា​​ El Clasico ស្អែក?

 

Messi ​ខាន​ស៊ុត​ចូល​ Real Madrid ៣​ប្រកួត​មក​ហើយ ប៉ុន្តែ​បើ​រូប​គេ អាច​ស៊ុត​បញ្ចូល​ទី​ Real ​នៅ​​យប់​ស្អែក​នេះ មាន​ន័យ​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ នឹង​អាច​បំបែក​កំណត់ត្រា ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​​ក្នុង​ប្រវត្តិសាស្ត្រ El Clasico ព្រោះ​បច្ចុប្បន្ន​ Messi កំពុង​ស្មើ​កំណត់ត្រា Alfredo Di Stéfano ​ដែល​ស៊ុត​បាន​ ១៤​គ្រាប់​នៅ​ El Clasico។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បើ​អាច​ស៊ុត​ Real បាន Messi ក៏​បាន​ជាប់​កំណត់ត្រា​ រក​បាន​គ្រាប់​ទី​៥០០ ក្នុង​អាជីព​របស់​ខ្លួន​ផង​ដែរ៕

 

-ចុចអាន៖ Navas ថា​ MSN ​របស់ Barca ខ្លាំង​ស្មើ​គ្នា​ ​មួយ​ណា​ក៏​គ្រោះ​ថ្នាក់​ដែរ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Marca