តុលាការ​សម្រេច​ចោទ​ប្រកាន់​ព្រះសង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ​ដោយ​ដាក់​ទោស​២​ឆ្នាំ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ព្រះសង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ គង់​នៅ​វត្ត​អង្គតាម៉ិញ ដោយ​ដាក់​ទោស​ពី​៣ខែ ដល់​២​ឆ្នាំ ក្រោម​បទ​ចោទ​គំរាម​សម្លាប់ រក្សា​សារធាតុ​ញៀន និងស្លៀក​​ដណ្ដប់​បែប​​ព្រះពុទ្ធសាសនា​ដោយ​គ្មាន​សិទ្ធិ។

សាលក្រម​របស់​តុលាការ​ដែល​សម្រេច​នៅ​ថ្ងៃ​ទី​១ មេសា ដោយ​សម្រេច​ដាក់​ទោស​ព្រះសង្ឃ ដាវ ទេព្យ ក្នុង​ពន្ធនាគារ​ចំនួន​២​ឆ្នាំ ក្រោម​បទ​ចោទ​គំរាម​សម្លាប់ រក្សា​សារធាតុ​ញៀន។ ចំណែក​ព្រះសង្ឃ ជា វណ្ណដា ត្រូវ​ជាប់​ទោស​៣​ខែ ក្រោម​បទ​ចោទ​ស្លៀក​​ដណ្ដប់​បែប​​ព្រះពុទ្ធសាសនា​ដោយ​គ្មាន​សិទ្ធិ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ទទូច​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រឆាំង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ​នេះ ដោយ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម នេះ ថា​ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​បំបាក់​ស្មារតី​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទូទៅ។

ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ​នោះ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ព្រះ​កាយ​ផ្សឹក​កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១៥ នៅ​វត្ត​អង្គ​តា​មិញ ហៅ​វត្ត​គោក​ចំបក់ ដោយ​ចោទ​ប្រកាន់​ថា មាន​ពាក់ព័ន្ធ​នឹង​ការ​រក្សា​សារធាតុ​ញៀន ការ​គំរាម​សម្លាប់ និង​ការ​ប្រើប្រាស់​លិខិត​សាធារណៈ​ក្លែង ហើយ​តុលាការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​តាំង​ពី​ពេល​នោះ​មក។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។