ឃាត់ខ្លួន១១នាក់ ពាក់ព័ន្ធនឹងករណី គ្រឿងញៀន នៅត្រពាំងឈូក

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំងការិយាល័យ បទល្មើសគ្រឿងញៀន នៅម៉ោងប្រមាណ៩៖៣០នាទី ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ បានចុះឆែកឆេរ ផ្ទះជនសង្ស័យចែកចាយ គ្រឿងញៀន នៅចំនុចក្រុម១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចធ្វើការឃាត់ខ្លួន បានមនុស្ស១១នាក់ ពាក់ព័ន្ធនឹងករណី គ្រឿងញៀន។

មន្រ្តីអាវុធហត្ថ បានឲ្យដឹងថា ការចុះឆែកឆេរនេះ គឺផ្អែកតាមរយៈ ការឆ្លើយសារភាព របស់បក្ខពួកឈ្មោះ អែល តារា ដែលត្រូវបានឃាត់ខ្លួន នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ សុខ ចន្នី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅខណ្ឌចំការមន, ទី២.ឈ្មោះ ថាច់ មិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ, ទី៣.ឈ្មោះ យាន ភ្នំវិរះកន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ, ទី៤.ឈ្មោះ អ៊ុ វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកថ្លា, ទី៥.ឈ្មោះ ហ៑ន ហន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ធ្វើសំណង់ ស្នាក់នៅ ភូមិដំណាក់ធំ២, ទី៦.ឈ្មោះ ថោង សុភាព ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកថ្លា, ទី៧ឈ្មោះ. ជូ ប៉ាលី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិទ្រា២, ទី៨.ឈ្មោះ ប៉ាញ់ ប៉ុន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មុខរបរនិងទីលំនៅមិនពិតប្រាកដ, ទី៩.ឈ្មោះ យិង សិលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើសំណង់ ស្នាកនៅកន្លែងកើតហេតុ, ទី១០.ឈ្មោះ គាន់ វាសនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសិស្សស្នាក់នៅខណ្ឌដង្កោ និងទី១១.ឈ្មោះ ជា ហ៊ីង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិទ្រា២។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតវត្ថុតាង រួមមាន ក្រាមសថ្លា០២តូច និងសំភារៈមួយចំនួន បច្ចុប្បន្ធជនសង្ស័យ និងវត្ថុតាងត្រូវបាន បញ្ជូនទៅ ការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវបន្ត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត