មហាជននាំគ្នា កាន់ទុក្ខដល់ក្មេងស្រីដែល ត្រូវគេកាត់ដាច់ក្បាលថ្ងៃមុន (UPDATE)

តៃវ៉ាន់៖ មហាជនជាច្រើន បានលើកគ្នាមកកាន់ទុក្ខ ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ ដែលត្រូវបានគេ យ៉ាងអាណោចអាធ័ម កាលពីពេលថ្មីៗកន្លងទៅ។

ក្មេងស្រីអាយុ៤ឆ្នាំ ដែលត្រូវបានបុរសវិកលចរិតម្នាក់ កាប់ដាច់ក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង ត្រូវបានមហាជនជាច្រើន លើកគ្នានាំយកសម្ភារៈ ដូចជាផ្កា តុក្កតា ប្រដាប់ក្មេងលេង និងនំនែក ដើម្បីមកបន់ស្រន់ ថ្វាយឲ្យនាងទៅកាន់សុគតិភព។ 

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមគ្រួសារក្មេងស្រីរងគ្រោះ និងអាជ្ញាធរ បានសម្រេចចិត្តប្រមូលយក សំភារៈកាន់ទុក្ខដែលមហាជន នាំគ្នាយកទៅដាក់នៅឯកន្លែងកើតហេតុ ក្នុងសង្កាត់ Neihu ផ្ទេរមកដាក់នៅជិតផ្ទះរបស់ពួកគេវិញ ព្រោះដើម្បីកុំឲ្យមានការប៉ះពាល់ ដល់មនុស្សដែលរស់នៅតំបន់នោះ។ ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ក៏បានអនុញ្ញាតិឲ្យមហាជនទូទៅ អាចមកចូលរួមរំលែកទុក្ខបាន នៅឯគេហដ្ឋានរបស់ពួកគេផ្ទាល់ ក្នុងក្រុងតៃបុិផងដែរ។

ម្តាយរបស់ក្មេងស្រីរងគ្រោះ ឈ្មោះ អ្នកស្រី Wang បានប្រាប់ឲ្យដឹងថា គាត់ពិតជារំជួលចិត្តណាស់ នៅពេលដែលមហាជន បានផ្តល់ក្តីស្រឡាញ់ និងបានចូលរួមរំលែកទុក្ខដល់កូនស្រីរបស់គាត់ ប៉ុន្តែគាត់បានអំពាវនាវ សូមកុំឲ្យមានការរៃអង្គាសប្រាក់កាសអ្វីឡើយ គឺគាត់សូមត្រឹមការជួយកិច្ចការខ្លះៗ ក្នុងពិធីបុណ្យតែប៉ុណ្ណោះទៅបានហើយ។

គួរបញ្ជាក់ផងដែរថា ក្មេងស្រីរងគ្រោះ ត្រូវបានបុរសវិកលចរិត ឈ្មោះ Wang Ching-yu អាយុ៣៣ឆ្នាំ កាប់ដាច់ក្បាលស្លាប់នៅនឹងកន្លែង ក្នុងពេលកំពុងជិះកង់លេង នៅជិតម្តាយរបស់នាង កាលពីថ្ងៃច័ន្ទ វេលាម៉ោង​១១ព្រឹកកន្លងទៅ ដែលហេតុការណ៍នេះ បានធ្វើឲ្យមហាជន មានការរន្ធត់ចិត្តជាខ្លាំង៕

ប្រភព 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត