ហ្វេ​ស​ប៊ុ​កប​ន្ត​ទម្លាយ​ខ្សែអាត់​សំលេង​លោក កឹម សុខា បន្ត​យកលុយ​ទៅ​ទិញ​ខ្លួនប្រាណ​ស្រីៗ​ដើម្បី​បម្រើការ​សប្បាយ​

ហ្វេ​ស​ប៊ុ​កប​ន្ត​ទម្លាយ​ខ្សែអាត់​សំលេង​លោក កឹម សុខា បន្ត​យកលុយ​ទៅ​ទិញ​ខ្លួនប្រាណ​ស្រីៗ​ដើម្បី​បម្រើការ​សប្បាយ​



ភ្នំពេញ​ ៖ ហ្វេ​ស​ប៊ុ​កប​ន្ត​ទំលាយ​រឿងអាស្រូវ កឹម សុខា វគ្គ​ទី​៣៩ ដែល​លោក កឹម សុខា បន្ត​យកលុយ​ទៅ​ទិញ​ខ្លួនប្រាណ​ស្រីៗ ដើម្បី​បម្រើការ​សប្បាយ ហើយ​ខ្សែអាត់​សំលេង​នេះ បាន​ឆ្លើយឆ្លង​គ្នា កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៣។

ម្ចាស់​ហ្វេ​ស​ប៊ុ​ក​បានសរសេរថា ”​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ខ្ញុំ “​រឿង​ពិត CNRP” បាន​បង្ហោះ​ផ្សាយ និង​ទម្លាយ​នូវ​រឿងអាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​បណ្តា​ស្រី​ស្នេហ៍​ជាច្រើន​របស់គាត់ ដែល​បាន​ប្រឡូកប្រឡាក់​ការរួម​ភេទ​ជាមួយគ្នា​យ៉ាង​ក្តៅ​រោលរាល បន្តកន្ទុយ​គ្នា​ឱ្យ​រដឹក មិន​ដាច់​សូរ​នោះ​។ ការសាងសង និង​ឆ្លើយឆ្លង​គ្នា ក្នុង​ឃ្លី​ប​សំឡេង របស់លោក កឹម សុខា ជាមួយ​ស្រីៗ​ជាច្រើន​របស់គាត់ គឺ​ច្រើនតែ​និយាយ​អំពី​ការ​ណាត់គ្នា​ទៅ​រួមភេទ ការ​បបោសអង្អែល ការ​ផ្គាប់ផ្គន់​ស្រី​ស្នេហ៍​ក្រោយពី​បាន​ខ្លួន​រួច ដោយ​ចំណាយ​ទាំង​លុយ និង​សំភារៈ​មាន​តំលៃ ។ ក្រៅពីនេះ មាន​ឃ្លី​ប​សំឡេង​ខ្លះទៀត​បានបង្ហាញ​ថា លោក​ប្រធាន កឹម សុខា បាន​បញ្ជា​ឱ្យ​មនុស្ស​ជំនិត​មួយចំនួន​របស់គាត់ ដូចជា​អង្គរក្ស តៃកុង​ឡាន និង​អ្នកតំណាងរាស្ត្រ​មួយចំនួន ឱ្យ​ចាត់ចែង​សំរួល ក្នុង​កិច្ចដំណើរការ​ដឹក​ស្រី ឬ​រៀបចំ ទីកន្លែង​សម្រាប់​ការសប្បាយ​នានា​”​។

នៅក្នុង​វគ្គ​ទី​៣៩ នេះ ក៏​មិនសូវ​ជា​ប្លែក​អ្វី​ពី​វគ្គ​មុនៗ​ប៉ុន្មាន​ដែរ ដោយ​លោក​ប្រធាន កឹម សុខា បានផ្តល់​លុយកាក់​ទៅឱ្យ​ស្រី​ស្នេហ៍​ឈ្មោះ​ចិន បន្ទាប់ពី​បាន​ដេក​សប្បាយ​ជាមួយ​នាង​រួចហើយ​។ សំឡេង​ឆ្លើយឆ្លង​គ្នា​តាម​ទូរ​សព្ទ​រវាង​លោក កឹម សុខា ជាមួយ​អាចិន នៅក្នុង​វគ្គ​នេះ គឺ​លោក កឹម សុខា បាន​សួរ​បញ្ជាក់​អាចិន​ថា តើ​បាន​ឃើញ​លុយ​ដែល​គាត់​បាន​ឲ្យ​រឺ​នៅ​? តើ​ទទួលបាន​រឺ​នៅ​? អ្វីដែល​គួរឱ្យ​អស់សំណើច​នោះ តាម​ឃ្លី​ប​សំឡេង​ដែល​ខ្ញុំ​បាន​ទម្លាយ​ជា​បន្តបន្ទាប់​នោះ បញ្ជាក់​ឱ្យឃើញថា លោក កឹម សុខា មាន​ទំនាក់ទំនង​ស្នេហា និង​ផ្លូវភេទ​ជាមួយ​អាចិន​នេះ មិនមែន​តិច​ដង​នោះទេ ប៉ុន្តែ​ក្នុង​ឃ្លី​ប​សំឡេង​នៅពេលនេះ លោក កឹម សុខា បែរជា​និយាយ​ទៅកាន់​អាចិន​ថា លោក​កម្រ​បាន​ជួប​នាង​ណាស់ និង​បាន​ប្រាប់​ទៅ​អាចិន​ត្រូវខិតខំ​រក​រកស៊ី​ខ្លួនឯង​ផង​។ ទោះយ៉ាងណា​គេ​មិនដឹង​ច្បាស់​ថា តើ​ស្រី​ស្នេហ៍ (​អាចិន​) របស់លោក កឹម សុខា បានទទួល​លុយ​ប៉ុន្មាន​ឡើយ ខណៈដែល​នាង​បានប្រគល់​ខ្លួនប្រាណ​ជូន​លោក កឹម សុខា​មួយរយៈ​មកនេះ មុននឹង​លោក​ប្រធាន ងាក​ទៅរក​ស្រីក្មេង​ផ្សេងៗ​ជាច្រើន​ទៀត​។

ហ្វេ​ស​ប៊ុ​ក​បញ្ជាក់ថា “​ស្តាប់ៗ​ទៅ​ដូចជា​លុយ​ដែល​គាត់​ឱ្យ​នាង​ហ្នឹង មាន​តំលៃ​ណាស់​ចឹ​ង ការពិត​គ្នា​យក​ខ្លួន​ទៅ​ដូរ​សោះ​ហ្នឹង មិនមែន​បានមក​ដោយ​មនុស្សធម៌​អី​ឯណា​ទេ ហើយ​អា​រឿង​ផ្តាំ​ផ្ញើឱ្យ​ចេះ​រកស៊ី​ចិញ្ចឹមជីវិត​នោះ តើ​លោក កឹម សុខា សំដៅ​ទៅលើ​មុខរបរ​អី ព្រោះ​បើ​រកស៊ី​ត្រឹមត្រូវ​ក៏​ពិបាក​ដែរ បើ​គាត់​ប្រឡូកប្រឡាក់​ខ្លួនប្រាណ​របស់​នាង​អស់​ទៅហើយនោះ​! ក្នុងន័យ​ថា (​ជួយផ្តល់​លុយ​ឲ្យ​នាង តែ​ជាន់ឈ្លី​កិត្តិយស​នាង​អស់​) ។ បើ​លោក កឹម សុខា ឲ្យ​លុយ​ជួយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​មិន​រើសមុខ នោះ​ទើប​ជាការ​ប្រសើរ​”៕