សមិទ្ធផល​ទាំងនេះ​កើត​ឡើង​ដោយ​គុណបុណ្យ​ថ្ងៃ​៧​មករា​១៩៧៩​ទើប​មាន​វត្ត​មក​ទល់​ពេល​នេះ

សមិទ្ធផល​ទាំងនេះ​កើត​ឡើង​ដោយ​គុណបុណ្យ​ថ្ងៃ​៧​មករា​១៩៧៩​ទើប​មាន​វត្ត​មក​ទល់​ពេល​នេះ



៖ សមិទ្ធផល​ព្រះវិហារ​ក្នុង​ទី​វត្ត​ប្រាសាទ​ចន្ទរង្សី​ហៅ​វត្ត​គោក​ចាន់ ស្ថិតនៅ​ភូមិ​គោក​ចាន់​សង្កាត់​អំពិល​ក្រុង ខេត្តសៀមរាប ត្រូវ​បាន​ធ្វើ​ពិធី​សម្ពោធ និង កាត់​ឫសីមា ដាក់​ឲ្យ​ប្រើប្រាស់​តាម​ពុទ្ធានុញ្ញាត​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែ មេសា ឆ្នាំ​២០១៦​ក្រោម​អធិបតីភាព​របស់​លោក​ពៅ ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោក​អ៊ឹង ហឿន ប្រធាន​ស្តីទី​ក្រុមប្រឹក្សា​ខេត្ត ដោយ​មានការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​ព្រះ​មេគណ​ខេត្ត​ស្តីទី ព្រះសង្ឃ អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ក្រុង មន្ត្រីរាជការ ចៅសង្កាត់ សីល​វ័​ន្ត សីលវតី និង ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផងដែរ។

បន្ទាប់ពី​កិច្ច​ស្វាគមន៍​របស់​លោក សូ ប្លា​តុង អភិបាល​នៃ​គណៈ​អភិបាលក្រុង​សៀមរាប​និង សេចក្តីរាយការណ៍ របស់​ព្រះមហា ស៊ុំ ពិសិដ្ឋ ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​ចន្ទរង្សី បាន​មាន​សង្ឃដីកា​បញ្ជាក់​អំពី​ជីវប្រវត្តិ នៃ​ការបង្កើត​វត្ត​នេះ​ឡើង ក្រោយ​ថ្ងៃ​ជ័យជំនះ ៧​មករា ១៩៧៩ ទី​វត្ត​នេះ​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៨៣ ដោយ លោក ប៉ែន សិន រួម​ពុទ្ធបរិស័ទ​ក្នុងភូមិ។ នៅ​ឆ្នាំ​២០០៩ ត្រូវ​បាន​ធ្វើ​ការសាងសង់​ព្រះវិហារ​ថ្មី​នេះ​ឡើង ដោយ ឆ្លងកាត់​រយៈពេល​០៥​ឆ្នាំ ទើបបាន​រួចរាល់ ដោយ​ចំណាយ​អស់​ថវិកា​សរុប ២១៥​ពាន់​២៥០​ដុល្លារ ដែល​ជា​បច្ច័យ បាន​មក​ពី​អង្គ​កឋិនទាន បុណ្យផ្កា​ប្រាក់ និង សប្បុរសជន ពុទ្ធបរិស័ទ​ដែល​បាន​ចូលរួម។ ក្នុង​ការ​សាងសង់​នោះ ដែរ​ក៏​នៅ​មានការ​ជំពាក់​ថ្លៃ​គ្រឿងសំណង់ ចំនួន ៥​ពាន់​២៥០​ដុល្លារ​ដែល​ពុំ​ទាន់​បាន​ទូទាត់។

លោក​ពៅ ពិសិដ្ឋ បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មន្ត្រីរាជកា​រ និង សប្បុរសជន​ជិត​ឆ្ងាយ​ព្រមទាំង​ព្រះសង្ឃ​នៅ​វត្ត​ប្រាសាទ​ចន្ទរង្សី ដែល​មាន​សទ្ធាជ្រះថ្លា​សហការ​កសាង​សមិទ្ធផល​ដែល​កំពុង​ត្រូវ​បាន​សម្ពោធ​នា​ពេល​នេះ​។ លោក​ក៏បាន​នាំ​ការ​នឹករលឹក​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល​ដែលមាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ស្នូល​នៃ​កិច្ច​អភិវឌ្ឍន៍ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ព្រះសង្ឃ​និង​សប្បុរសជន ក្នុង​ពិធី​ទាំងមូល​ផងដែរ​។

លោក​ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា កត្តា​សន្តិ​ភាពជា​កត្តា​សំខាន់​ណាស់​នាំមក​នូវ​ស្ថិរភាព​នយោបាយ​និង​ការអភិវឌ្ឍន៍​ពិតៗ ជូន​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​។​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ក្នុង​វត្ត​ប្រាសាទ​ចន្ទរង្សី​នេះ​ដែរ លោក ពៅ ពិសិដ្ឋ​បាន​មានប្រសាសន៍ថា​សមិទ្ធផល​ទាំងនេះ​កើតឡើង​ដោយ​គុណបុណ្យ​ថ្ងៃ​ជ័យជំនះ​៧​មករា ១៩៧៩ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​បន្ទាប់ពី​ផ្ដួល​រំលំ​របប​ប្រល័យពូជសាសន៍ ប៉ុលពត ហើយ​ថ្ងៃ​៧​មករា​នេះ​ក៏​ជា​ថ្ងៃកំណើត​ទី​២​របស់​យើង​ទាំងអស់គ្នា​ជា​ថ្ងៃ​ដែល​យើង​មានជីវិត​រស់​ឡើងវិញ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទាំងមូល​បាន​រួច​ផុត​ពី​សង្គ្រាមរ៉ាំរ៉ៃ ក្រោម​គោលនយោបាយ ឈ្នះៗ របស់​រដ្ឋាភិបាល​កម្ពុ​ជា ក្រោម​កិច្ចដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​ប្រែក្លាយ​ពី​តំបន់​ប្រយុទ្ធ ឲ្យ​មានការ​អភិវឌ្ឍន៍​ទាំង​វិស័យ​ពុទ្ធចក្រ និង អាណាចក្រ​ទៀតផង។

លោក​ពៅ ពិសិដ្ឋ ក៏បាន​គូសបញ្ជាក់​ថា ដោយ​កត្តា​សាមគ្គី​ជា​កម្លាំង​នេះ​ហើយ​ធ្វើ​ឲ្យ​យើង​ទទួល​បាន​សមិទ្ធផល​ថ្មី ដើម្បី​តម្កល់​ជា​ទីគោរព​បូជា​របស់​បង​ប្អូន​ប្រជា​ពុទ្ធបរិស័ទ​ដោយ​បច្ចុប្បន្ន​នេះ​វិស័យ​សាសនា បាន​កំពុង​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​នៅ​ខេត្ត​សៀមរាប។

លោក​ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍ ក្នុង​ការ​កាត់បន្ថយ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ព្រមទាំង​នាំគ្នា​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ និង ​ទៅ​ចុះឈ្មោះ ពិនិត្យ​ឈ្មោះ​បញ្ជី​បោះឆ្នោត​នៅ​តាម​សាលាឃុំ​សង្កាត់​ព្រម ទាំង​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ​និង បញ្ហា​ភ្លើង​ផ្សែង ដោយ​រដូវ នេះ​ជា​រដូវ​ក្តៅ​ដែល​ងាយ​ទទួលរង​គ្រោះ​បំផុត​។

លោក​បន្ត​ទៀត​ថា សមិទ្ធផល​ថ្មី​ក្នុង​ទីវ​ត្ត​នេះ​ គឺជា​ចំណងដៃ​នៃ​ឆ្នាំ​ថ្មី ឆ្នាំវក​អដ្ឋស័ក ព​.​ស​២៥៦០ ដែល​កើត​ពី​ការ​រួម​សាមគ្គី ទាំង​ព្រះសង្ឃ​សប្បុរសជន និង ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែល​រួម​សហការ​គ្នា​កសាង​ឡើង ក្នុង​ការ​បម្រើ​វិស័យ​សាសនា ទៅតាម​ពុទ្ធានុញ្ញាត​ក្នុង​ទីវ​ត្ត​ប្រាសាទ​ចន្ទរង្សី​នេះ។

ក្នុង​នោះ​ដែរ​លោក​ក៏បាន​នាំ​យក​នូវ​បច្ច័យ​របស់​លោក​អភិបាលខេត្ត​ចំនួន​៥០០​ដុល្លារ​ដើម្បី​ចូលរួម តម្កល់​ទុក​ក្នុង​ទីវ​ត្ត ក្នុង​ការ​ប្រើប្រាស់​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​នេះ​ផងដែរ៕

សមិទ្ធផល​ទាំងនេះ​កើត​ឡើង​ដោយ​គុណបុណ្យ​ថ្ងៃ​៧​មករា​១៩៧៩​ទើប​មាន​វត្ត​មក​ទល់​ពេល​នេះ សមិទ្ធផល​ទាំងនេះ​កើត​ឡើង​ដោយ​គុណបុណ្យ​ថ្ងៃ​៧​មករា​១៩៧៩​ទើប​មាន​វត្ត​មក​ទល់​ពេល​នេះ សមិទ្ធផល​ទាំងនេះ​កើត​ឡើង​ដោយ​គុណបុណ្យ​ថ្ងៃ​៧​មករា​១៩៧៩​ទើប​មាន​វត្ត​មក​ទល់​ពេល​នេះ