ប្រទះ​ឃើញ​បុរស​ចំណាស់​ម្នាក់​ដេក​ស្លាប់​ដោយ​មិន​ដឹង​មូ​លហេតុ

ប្រទះ​ឃើញ​បុរស​ចំណាស់​ម្នាក់​ដេក​ស្លាប់​ដោយ​មិន​ដឹង​មូ​លហេតុ



កំពង់ស្ពឺ ៖ ប្រទះឃើញ​សព​បុរស​វ័យ​ចំណាស់​ម្នាក់​ដេក​ស្លាប់ នៅលើ​ចិញ្ចើម​ជាតិ​លេខ​៤១ ខាងត្បូង​ផ្សារ​ថ្នល់ទទឹង ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ សាកសព​បុរស​ខាងលើ​ត្រូវ​បាន សាក្សី​ដែល​ស្គាល់​មួយចំនួន​បាន​ប្រាប់​ថា ជនរងគ្រោះ​មានឈ្មោះ មែន សុខ​ចាន់ អាយុ​ប្រមាណ​៤៨ ឆ្នាំ រស់នៅ​ភូមិ​រលាក​ពោ​ក ឃុំ​លំហាច់ ស្រុក​គងពិសី ខេត្តកណ្ដាល។

ហេតុ​ការណ៍​ប្រទះឃើញនេះ កើត​ឡើង​នៅ​វេលា​ម៉ោង ប្រមាណ​៦ល្ងាច ថ្ងៃទី ០១  ខែមេសា ឆ្នាំ២០១៦។ សាក្សី​បាន​បន្ត​ថា មុខ​ពេល​ស្លាប់​គេ​បាន​ប្រទះឃើញ​បុរស​នោះ​ដើរ ចាប់ពី​កា​រ៉ា​ស់​សាំង ពី​ចំណុច​កន្លែង​ស្លាប់​ប្រហែលជា​ជិត​១​គីឡូម៉ែត្រ​ ហើយ​ក៏​មក​ដេក​ស្លាប់​នៅ​ខាងលិច​ផ្លូវ​ស្ថិត​នៅ​ក្នុង ភូមិ​ឧ​ញ៉ា​ទេព ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​នេះ​តែម្តង។

ហេតុការណ៍​ដេក​ស្លាប់​នេះ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ប៉ុន្តែ​នៅ​លើ​ខ្លួន​សាកសព​ជនរងគ្រោះ​ គឺ​ អត់​មាន​ស្លាកស្នាម​ណា​គួរ​ឲ្យ​កត់សម្គាល់​ ពេលនេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ហ៊ុមព័ទ្ធ​នៅ​កន្លែង​កើតហេតុ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​មិនទាន់​មកដល់​ទេ៕

ប្រទះ​ឃើញ​បុរស​ចំណាស់​ម្នាក់​ដេក​ស្លាប់​ដោយ​មិន​ដឹង​មូ​លហេតុ ប្រទះ​ឃើញ​បុរស​ចំណាស់​ម្នាក់​ដេក​ស្លាប់​ដោយ​មិន​ដឹង​មូ​លហេតុ