បុរស​ម្នាក់​ចង.ក​សម្លាប់​ខ្លួន​ជាច្រើន​ដង​ តែ​មិន​បាន​សម្រេច លើក​នេះ​បាន​សម្រេច​ដូច​បំណង

បុរស​ម្នាក់​ចង.ក​សម្លាប់​ខ្លួន​ជាច្រើន​ដង​ តែ​មិន​បាន​សម្រេច លើក​នេះ​បាន​សម្រេច​ដូច​បំណង



កំពង់ស្ពឺ ៖ តាម​ការ​ឲ្យ​ដឹង​ពី​លោក យ៉ុ​ន វ៉ន មេ​ប៉ុស្តិ៍​រដ្ឋបាល​ត្រពាំង​គង បាន​ឲ្យ​ដឹង​ថា នៅវេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ មាន​បុរស​ម្នាក់​ឈ្មោះ ពេ​ជ ជឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​យក​ក្រមា​ចង​.​ក នឹង រ៉​ត់ ផ្ទះ​បណ្ដាល​ឲ្យ​ស្លាប់។

តាម​ការ​បញ្ជាក់​ពី​លោក​មេ​ប៉ុស្តិ៍​បាន​ឲ្យ​ដឹងថា គឺ​បុរស​រូបនោះ​ស្រវឹង​ស្រា​រាល់ថ្ងៃ​ជាប្រចាំ ហើយ​បាន​យក​ខ្សែ​ចង​.​ក ពី​៤​ទៅ​៥​លើក​មក​ហើយ តែ​បាន​ក្រុម​គ្រួសារ​ឃើញ​ទាន់​ជួយសង្គ្រោះ ប៉ុន្តែ​លើក​នេះ​គឺ​ក្រុម​គ្រួសារ​មិនបាន​ដឹង​ទើប​ជនរងគ្រោះ​ចង​.​ក​បាន​សម្រេច​ដូច​បំណង​៕