ក្រុម​ចោរ​ឆក់​ដ៏​សកម្ម​នៅ​កណ្ដាល​រាជធានី​មួយ​សំបុក​ត្រូវ​អាវុធហត្ថ​បង្ក្រាប

ក្រុម​ចោរ​ឆក់​ដ៏​សកម្ម​នៅ​កណ្ដាល​រាជធានី​មួយ​សំបុក​ត្រូវ​អាវុធហត្ថ​បង្ក្រាប



ភ្នំពេញ ៖ បន្ទាប់ពី​មាន ពាក្យ​បណ្តឹង​របស់​ជន​រងគ្រោះ​ឈ្មោះ​អង ស្រី​លីន ភេទ​ស្រី ១៩​ឆ្នាំ នៅ​ចំណុច​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មេសា​ ឆ្នាំ​២០១៦​រួចមក កម្លាំង​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​ខណ្ឌ​ចំការ​មន​ សហការ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ម៉ាំង សុខ​លុច​នាយការិយាល័យ​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​៤​នាក់ ​ជា​មុខសញ្ញា​ឆក់​ដ៏​សកម្ម​មានឈ្មោះ​
​ទី​១-​ប៉ែន ហា​លីម ភេទ​ប្រុស ១៩​ឆ្នាំ​ទី​២-​សល់ ពិសិដ្ឋ ភេទ​ប្រុស ១៩​ឆ្នាំ​ ​ទី​៣-​សោម ដេ​វិត ភេទ​ប្រុស ១៧​ឆ្នាំ​
​ទី​៤-​ព្រំ សង្ហា ភេទ​ប្រុស ២១​ឆ្នាំ​ព្រមទាំង​ដកហូត​ម៉ូតូ​១​គ្រ​ម៉ាក Honda zoomer X ស្លាក​លេខ​ភ្នំពេញ 1FT-4167។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១​ ខែមេសា​ថា​ ក្រោយ​ការសាកសួរ​តាម​ជំនាញ​ដោយមាន​ការដឹកនាំ​ពី​លោក ម៉ាំង សុខ​លុច​ រួចមក​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សហការ​ជាមួយ​ជំនាញ អាវុធហត្ថ​ខណ្ឌ​ឫស្សី​កែវ និង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​បាន​ស្រាវជ្រាវ​និង​ឃាត់​បក្សពួក​ចំនួន​៦​នាក់​បន្ថែម​ទៀត​មានឈ្មោះ​ទី​១-​ប៊ុណ្ណា ឃីម ១៦​ឆ្នាំ ភេទប្រុស ដកហូត​ម៉ូតូ​១​គ្រ​ម៉ាក Honda Zoomer X ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1FT-6240(​ឃាត់​នៅ​ខណ្ឌដូនពេញ ) ទី​២-​ភួង សុផាន់​ណាក់ ១៨​ឆ្នាំ ភេទប្រុស​ ទី​៣-​ស៊ឹម សំណាង ២១​ឆ្នាំ ភេទប្រុស ទី​៤-​អោក ឧ​ត្ត​ម​ប្រឹក្សា​បូរីរ​ត្ន័ ១៩​ឆ្នាំ ប្រុស​ ​ទី​៥-​គឹម ធី​ម៉ូ​ថេ ១៦​ឆ្នាំ ភេទប្រុស​(​សង្ស័យ​ពាក់ព័ន្ធ​) ទី​៦-​ឆែម ភា ហៅ​សាក់ ១៨​ឆ្នាំ ភេទប្រុស ដកហូត​ម៉ូតូ​ម៉ាក Suzuki Nex ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1DE-1719 (​ទាំង​៥​នាក់​ឃាត់​នៅ​ខណ្ឌ​ឫស្សី​កែវ​)។

ប្រភព​បន្ត​ថា ​ក្នុង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ធ្វើ​ការ​ឃាត់​ជនសង្ស័យ​សរុប​១០​នាក់ ជា​មុខសញ្ញា​ចោរឆក់​ដ៏​សកម្ម​នៅ​ទីក្រុង​ភ្នំពេញ​ម៉ូតូ​៣​គ្រឿង​បាន​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី និង​តាម​ប្រមាញ់​បក្ខពួក​នៅ​សេសសល់​បន្ត​ទៀត៕

ក្រុម​ចោរ​ឆក់​ដ៏​សកម្ម​នៅ​កណ្ដាល​រាជធានី​មួយ​សំបុក​ត្រូវ​អាវុធហត្ថ​បង្ក្រាបក្រុម​ចោរ​ឆក់​ដ៏​សកម្ម​នៅ​កណ្ដាល​រាជធានី​មួយ​សំបុក​ត្រូវ​អាវុធហត្ថ​បង្ក្រាប